វៀតណាម ៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា កញ្ញាឯក Grand International ២០២១ ជនជាតិវៀតណាម នាង Nguyen Thuc Thuy Tien និងមនុស្ស ៤នាក់ផ្សេងទៀតត្រូវបានតុលាការនៅថ្ងៃពុធ តុលាការប្រជាជនទីក្រុងហូជីមិញកាត់ទោស បន្ទាប់ពីការចាប់ខ្លួនរបស់ពួកគេ ពីបទផ្សព្វផ្សាយ មិនពិតអំពីស្ករកៅស៊ូបន្លែ...
សិង្ហបុរី៖យោងតាមការចេញផ្សាយ ពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា និយតករផលិតផលសុខភាព របស់ប្រទេសសិង្ហបុរីបានព្រមានអ្នកប្រើប្រាស់ កុំឲ្យប្រើប្រាស់អាហារបំប៉នឱសថ “HW Beauty Serbuk Campuran Kurma, Madu & Limau Kasturi” ដែលមានគ្រឿងផ្សំ អាចបណ្តាលឲ្យខូចតម្រងនោមស្រួចស្រាវ និងផលប៉ះពាល់ធ្ងន់ធ្ងរផ្សេងទៀត។ អាជ្ញាធរវិទ្យាសាស្ត្រសុខាភិបាល បាននិយាយកាលពីថ្ងៃពុធថា...
សិង្ហបុរី៖ អាជ្ញាធរសិង្ហបុរី បាននិយាយ កាលពីថ្ងៃអង្គារថា ប្រទេសសិង្ហបុរីបានរឹបអូសស្នែងរមាសខុសច្បាប់ និងផ្នែកសត្វ ដែលលាក់ទុកក្នុងទំនិញ តាមផ្លូវអាកាសដោយបាន ធ្វើដំណើរឆ្ពោះទៅប្រទេសឡាវ ដែលជារឹបអូសច្រើនបំផុត នៃប្រភេទសត្វរមាស រហូតដល់ ២០ ដុំ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express។ នេះបើតាមការបញ្ជាក់ របស់ក្រុមប្រឹក្សាភិបាលឧទ្យានជាតិសិង្ហបុរី និងអ្នកដឹកជញ្ជូនទំនិញតាមផ្លូវអាកាស SATS បាននិយាយថា...
អង់គ្លេស៖ទីភ្នាក់ងារសារព័ត៌មាន Daily Telegraph បានរាយការណ៍ ដោយដកស្រង់ប្រភពថា ចក្រភពអង់គ្លេសកំពុងរារាំង ការប៉ុនប៉ង របស់មហាសេដ្ឋីរុស្ស៊ី Roman Abramovich ក្នុងការប្រគល់ប្រាក់ចំណូល ពីការលក់ក្លឹបបាល់ទាត់ Chelsea ទៅឲ្យប្រទេសអ៊ុយក្រែន យោងតាមការចេញផ្សាយពីគេហទំព័រ RT។ បន្ទាប់ពីការកើនឡើងនៃជម្លោះអ៊ុយក្រែនកាលឆ្នាំ ២០២២ ចក្រភពអង់គ្លេសបានដាក់ទណ្ឌកម្មលើលោក Abramovich ដែលជាម្ចាស់ Chelsea...
ហូឡង់ ៖ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចហូឡង់ លោក Vincent Karremans បានប្រកាសថា រដ្ឋាភិបាលហូឡង់បានប្រគល់ ការគ្រប់គ្រងក្រុមហ៊ុន ផលិតបន្ទះឈីប Nexperia ដែលជារបស់ប្រទេសចិនវិញ បន្ទាប់ពីមានកិច្ចប្រជុំប្រកប ដោយស្ថាបនាជាមួយ អាជ្ញាធរទីក្រុងប៉េកាំង យោងតាមការចេញ ផ្សាយពីគេហទំព័រ RT ។ ហូឡង់បានអំពាវនាវឲ្យមានច្បាប់គ្រា អាសន្នសម័យសង្គ្រាមត្រជាក់ ដល់ក្រុមហ៊ុនក្នុងប្រទេសចំនួន...
ទីក្រុងព្រុចសែល ៖ យោងតាមការចេញ ផ្សាយពីគេហទំព័រ RTបានប្រាប់ឲ្យដឹងថា លោកស្រី Kirsty Coventry ប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) បានជំរុញឲ្យរដ្ឋាភិបាលរក្សាកីឡា ជាកន្លែងអព្យាក្រឹតខាងនយោបាយ ដោយសង្កត់ធ្ងន់ថា អត្តពលិកដែលមានសិទ្ធិគ្រប់រូប ត្រូវតែអាចប្រកួតប្រជែង ដោយគ្មានការរើសអើងឡើយ។ ថ្លែងនៅទីក្រុងព្រុចសែល កាលពីថ្ងៃចន្ទ ប្រធាន IOC លោកស្រី Kirsty...
បរទេស៖ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាក្រុមហ៊ុនផលិតឧបករណ៍ ទូរគមនាគមន៍របស់ហ្វាំងឡង់ Nokia កាលពីថ្ងៃពុធបានបង្ហាញ យុទ្ធសាស្ត្រជំរុញ ដោយបញ្ញាសិប្បនិម្មិត (AI) ដែលជាគោលដៅ ប្រាក់ចំណេញ រយៈពេលវែងថ្មី ។ ក្រុមហ៊ុន Nokia មានគោលបំណងបង្កើនប្រាក់ចំណេញ ប្រតិបត្តិការប្រៀបធៀបប្រចាំ ឆ្នាំដល់ចន្លោះ ២,៧ ពាន់លានអឺរ៉ូ ទៅ៣,២ពាន់លានអឺរ៉ូនៅឆ្នាំ២០២៨ពោល គឺកើនឡើងពី២ពាន់លានអឺរ៉ូ...
ថៃ៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា បុរសបរទេសម្នាក់នៅខេត្ត Kamphaeng Phet ប្រទេសថៃ បានបង្កឲ្យ មានការភ្ញាក់ផ្អើល និងការភាន់ច្រឡំ បន្ទាប់ពីអ្នកស្រុកបានឃើញ គាត់ដើរដោយខ្លួន អាក្រាតកាយទាំងស្រុង សូម្បីតែជិះម៉ូតូដោយ មិនមានសម្លៀកបំពាក់ក៏ដោយ។ នេះបើយោងតាមរបាយការណ៍ របស់ Khaosod បាននិយាយថា អ្នកស្រុកបានឃើញ...
ទីក្រុងបាងកក៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា ទីក្រុងបាងកក និងខេត្តកណ្តាលក្បែរៗរបស់ប្រទេសថៃត្រូវបានគេរំពឹងថា នឹងត្រជាក់ខ្លាំងនៅសប្តាហ៍នេះ ដោយសីតុណ្ហភាពត្រូវបានព្យាករណ៍ថានឹងធ្លាក់ចុះពី ២ដល់ ៤ អង្សាសេរវាងថ្ងៃទី ១៧ និង ២៣ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ។ នាយកដ្ឋានឧតុនិយមថៃ (TMD) បានប្រកាសថា ប្រព័ន្ធសម្ពាធខ្ពស់ខ្លាំងពីប្រទេសចិនកំពុងរុញចូលទៅក្នុងប្រទេសថៃផ្នែកខាងលើ...
ប៉ារីស៖ ប្រធានាធិបតីបារាំង លោក Emmanuel Macron និងប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky កាលពីថ្ងៃចន្ទ បានចុះហត្ថលេខាលើលិខិតមួយ ដែលក្រោមលិខិតនោះ អ៊ុយក្រែនអាចទិញយន្តហោះចម្បាំង Rafale រហូតដល់ ១០០គ្រឿងក្នុងរយៈពេលមួយទសវត្សរ៍ខាងមុខ ក៏ដូចជាឧបករណ៍ការពារជាតិផ្សេងទៀត។ មេដឹកនាំទាំងពីរបានជួបគ្នានៅទីក្រុងប៉ារីស។ នៅក្នុងសន្និសីទសារព័ត៌មានរួមគ្នា ប្រធានាធិបតីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង...