តូក្យូ ៖ នេះបើយោងតាមមន្ត្រីបាននិយាយ កាលពីថ្ងៃអង្គារ ដោយលើកឡើងពីការ រំលោភបំពានច្បាប់ប្រឆាំង ការផ្តាច់មុខអាចកើតមាន បានឲ្យដឹងថា អង្គការឃ្លាំមើលប្រឆាំង ការផ្តាច់មុខ របស់ប្រទេសជប៉ុន នឹងចាប់ផ្តើមការ ស៊ើបអង្កេត លើសេវាកម្មស្វែងរករបស់ក្រុមហ៊ុន IT ក្នុងស្រុក និងបរទេសធំៗ ដែលប្រើប្រាស់បញ្ញាសិប្បនិម្មិតបង្កើតថ្មី នាពេលបច្ចុប្បន្ននេះ យោងតាមការចេញផ្សាយពីគេហទំព័រ Japan Today...
តៃវ៉ាន់ ៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា ស្ត្រីជនិជាតិថៃម្នាក់ ត្រូវបានសង្ស័យថា បានបង្ខិតបង្ខំកូនស្រីវ័យជំទង់ របស់អ្នកនាងឲ្យធ្វើការងាររកស៊ីផ្លូវភេទ ក្នុងករណីដ៏លេចធ្លោ មួយក្នុងប្រទេសជប៉ុន ត្រូវបានបញ្ជូនចេញពីតៃវ៉ាន់នៅថ្ងៃទី ២២ ខែធ្នូ ពីបទប្រព្រឹត្តអំពើពេស្យាចារ និងការរំលោភច្បាប់អន្តោប្រវេសន៍។ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារអន្តោប្រវេសន៍ Kyodo News ថា...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT រដ្ឋាភិបាលទីក្រុង ប៉េកាំងបាននិយាយថា ការហាមប្រាម របស់សហរដ្ឋអាមេរិក លើការនាំចូលយន្តហោះគ្មានមនុស្ស បើកបរទេសថ្មីគឺជាការរើសអើង ប្រឆាំងនឹងក្រុមហ៊ុនចិន ហើយគួរតែត្រូវបាន សម្រេចចិត្តឡើងវិញ។ ក្រុមហ៊ុនផលិត យន្តហោះដ្រូន UAV ដែលមានមូលដ្ឋាន នៅទីក្រុង Shenzhen DJI ដែលជាក្រុមហ៊ុនធំ ជាងគេលើពិភពលោក បច្ចុប្បន្នលក់បានជាងពាក់កណ្តាល...
ចិន៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា ស្ត្រីជនជាតិចិនម្នាក់ដែលបានចំណាយប្រាក់ចំនួន៨ លានយ័ន (១.១ លានដុល្លារអាមេរិក)សម្រាប់ការវះកាត់កែសម្ផស្សដើម្បីឲ្យមើលទៅដូចតារាភាពយន្តចិនដ៏ល្បីល្បាញនាង Fan Bingbing បានទទួលការវះកាត់បន្ថែមទៀតឲ្យស្រដៀងគ្នារបស់រូបនាងទៅនឹងតារាស្រីរូបនេះ។ កាសែត South China Morning Post បានរាយការណ៍ថា នាង He Chengxi អាយុ...
វៀតណាម ៖ យោងតាមសេចក្តី សម្រេចដែលចេញ ដោយតុលាការ ប្រជាជនហាណូយ បានឲ្យដឹងថា ការជំនុំជម្រះ លើកដំបូង លើជនជាប់ចោទចំនួន ៥៥នាក់ ក្នុងសំណុំរឿងសូកប៉ាន់ ជាប់ពាក់ព័ន្ធនឹងអាជ្ញាធរសុវត្ថិភាព ចំណីអាហារ (VFA) ក្រោមក្រសួងសុខាភិបាលវៀតណាម ត្រូវបានគ្រោងនឹងចាប់ផ្តើមនៅថ្ងៃទី៥ ខែមករា។ សវនាការនេះត្រូវបានគេរំពឹងថានឹងមានរយៈពេល ១០ថ្ងៃ។ ក្នុងចំណោមអ្នកដែលប្រឈមមុខនឹងការជំនុំជម្រះ រួមមានអតីតនាយក...
វៀតណាម ៖ អាជ្ញាធរវៀតណាម បាននិយាយថា ត្រីគុយទាវកក “Noodlefish” ដែលមានទម្ងន់ជាង ១០ តោននាំចូលពីប្រទេសចិន និងរក្សាទុកជាមួយ សាធាតុហ្វ័រម៉ាល់ឌីអ៊ីត ជាសារធាតុគីមីពុល ដែលត្រូវបានហាមឃាត់ ក្នុងអាហារ ត្រូវបានរឹបអូសដោយប៉ូលីស នៅកណ្តាលប្រទេសវៀតណាម យោងតាមការចេញ ផ្សាយពីគេហទំព័រ VN Express ។ ប៉ូលីសបាននិយាយនៅថ្ងៃទី...
The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាក្លឹបបារាំង Lyon បានឈានទៅដល់កិច្ចព្រមព្រៀង ជាផ្លូវការហើយជាមួយ នឹងក្លឹបយក្សអេស្បាញ Real Madrid ជាមួយនឹងកុងត្រា ដ៏ធំអស្ចារ្យមួយ។ កីឡាករវ័យក្មេងសញ្ជាតិប្រេស៊ីឡ Endrick បើមិនមានអ្វីប្រែប្រួលទេ នឹងត្រូវផ្ទេរទៅចូលរួមក្លឹបបារាំង Lyon ក្នុងលក្ខណ្ឌកុងត្រាខ្ចីជើង បន្ទាប់ពីបានចំណាយពេលវេលា ដ៏យ៉ាប់យឺននៅជាមួយនឹង Real Madrid...
រដ្ឋកាលីហ្វ័រញ៉ា ៖ ក្រុមហ៊ុនមេរបស់ Google កាលពីថ្ងៃចន្ទ បានប្រកាសពីកិច្ចព្រមព្រៀងមួយដើម្បីទិញយកក្រុមហ៊ុន Intersect ជាអ្នកឯកទេសថាមពល មជ្ឈមណ្ឌល ទិន្នន័យក្នុងតម្លៃ ៤,៧៥ ពាន់លានដុល្លារ ដែលជាផ្នែកមួយ នៃកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ដើម្បីធានាបាននូវបរិមាណអគ្គិសនី ដ៏ច្រើនដែលត្រូវការ ដើម្បីផ្តល់ថាមពលដល់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត។ ក្រុមហ៊ុន Alphabet ពឹងផ្អែកលើម៉ាស៊ីនស្វែងរករបស់ Google និងសេវាកម្មអនឡាញផ្សេងទៀតសម្រាប់ប្រាក់ចំណូលភាគច្រើនរបស់ខ្លួន...
ZURICH ៖ យោងតាមការចេញផ្សាយពីគេហទំព័រ Japan Today បានប្រាប់ឲ្យដឹងថា ក្រុមបាល់ទាត់ជម្រើសជាតិអេស្ប៉ាញនឹងបញ្ចប់ឆ្នាំ ២០២៥ ក្នុងនាមជាក្រុមកំពូលលើ ចំណាត់ថ្នាក់របស់សហព័ន្ធកីឡាបាល់ទាត់ ពិភពលោក “FIFA” ដែលគ្មានក្រុមបាល់ទាត់ ជម្រើសជាតិមួយណាអាច ដណ្តើមតំណែងបានឡើយ។ មានការផ្លាស់ប្តូរមានកំណត់នៅក្នុងចំណាត់ថ្នាក់ថ្មី ដែលបានចេញផ្សាយនៅថ្ងៃចន្ទ ដោយមានតែការប្រកួតពានរង្វាន់អារ៉ាប់ប៉ុណ្ណោះ ត្រូវបានរាប់បញ្ចូលបន្ទាប់ពីចំណាត់ថ្នាក់ មុនត្រូវបានចេញផ្សាយនៅថ្ងៃទី ១៩ ខែវិច្ឆិកា។...
បរទេស៖ កូរ៉េខាងជើងបានរិះគន់ជប៉ុន បន្ទាប់ពីមន្ត្រីជាន់ខ្ពស់ម្នាក់បានរាយការណ៍ថា ប្រទេសជប៉ុន គឺត្រូវការអាវុធនុយក្លេអ៊ែរ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលត្រូវបានចេញផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយ រដ្ឋកាលពីថ្ងៃអាទិត្យ ទីក្រុងព្យុងយ៉ាងបានព្រមានថា ការអនុញ្ញាតឱ្យប្រទេសជប៉ុនទទួលបាន អាវុធនុយក្លេអ៊ែរនឹងនាំឱ្យមាន “គ្រោះមហន្តរាយដ៏ធំមួយ” ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ បានឱ្យដឹងថា ការកត់សម្គាល់នេះកើតឡើង បន្ទាប់ពីភាពចម្រូងចម្រាស ត្រូវបានផ្ទុះឡើង...