ព័ត៌មានអន្តរជាតិ

ក្រុមហ៊ុន ADOR ផ្លាស់ប្តូរបណ្តឹងប្រឆាំង នឹងអតីតសមាជិកក្រុម តារាចម្រៀងនារីកូរ៉េខាងត្បូង NewJeans នាង Danielle

កូរ៉េខាងត្បូង៖យោងតាមរបាយការណ៍ បាននិយាយថា ក្រុមហ៊ុន ADOR បានធ្វើការផ្លាស់ប្តូរគួរឲ្យកត់សម្គាល់ ក្នុងបណ្តឹងទាមទារសំណងរបស់ខ្លួនប្រឆាំង នឹងអតីតសមាជិកក្រុមតារាចម្រៀងនារីកូរ៉េខាងត្បូង NewJeans គឺនាង Danielle និងអតីតនាយកប្រតិបត្តិ ADOR លោក Min Hee Jin ហើយ យោងតាមការចេញផ្សាយពីគេហទំព័រ koreaboo។

យោងតាមរបាយការណ៍របស់ MyDaily នៅថ្ងៃទី ៤ ខែមិថុនា ថា ADOR បានកែសម្រួលចំនួនទឹកប្រាក់ សំណងដែលខ្លួនបានស្វែងរក្នុងបណ្តឹងប្រឆាំងនឹងនាង Danielle និងក្រុមគ្រួសាររបស់នាង ក៏ដូចជាលោក Min។ ចំនួនទឹកប្រាក់នេះត្រូវបានកាត់បន្ថយពី ៤៣.១ ពាន់លានវ៉ុន (ប្រហែល ២៨.១ លានដុល្លារអាមេរិក) មកត្រឹម ៣៣.១ ពាន់លានវ៉ុន (ប្រហែល ២១.៦ លានដុល្លារអាមេរិក)។

ដោយពន្យល់ពីការសម្រេចចិត្តរបស់ពួកគេ ADOR បាននិយាយថា បន្ទាប់ពីមេធាវីថ្មីត្រូវបានតែងតាំងសម្រាប់ករណីនេះ ពួកគេបានរៀបចំរចនាសម្ព័ន្ធបណ្តឹងឡើងវិញនៅពេលពិនិត្យឡើងវិញ។ កាលពីខែមុន ADOR បានជំនួសក្រុមមេធាវីទាំងមូលរបស់ខ្លួនពាក់ព័ន្ធនឹងបណ្តឹងនេះ ដែលមានមេធាវីចំនួនប្រាំនាក់មកពីក្រុមហ៊ុនច្បាប់ Kim & Chang ជាមួយនឹងមេធាវីចំនួន ៤ នាក់មកពីក្រុមហ៊ុនច្បាប់ Leehan។សវនាការបន្ទាប់នៃករណីនេះគ្រោងទុកនៅថ្ងៃទី ១១ ខែមិថុនា ។

ការជំនួសក្រុមមេធាវីភ្លាមៗនេះត្រូវបានគេមើលឃើញថា ជាយុទ្ធសាស្ត្រអយុត្តិធម៌មួយដោយ ADOR ដើម្បីពន្យារពេលបណ្តឹង។ អ្នកគាំទ្រក៏ជឿជាក់ថា ក្រុមហ៊ុនខ្វះភស្តុតាងគ្រប់គ្រាន់ដើម្បីប្តឹងនាង Danielle ហើយការកែប្រែចុងក្រោយបំផុតចំពោះការទាមទារសំណងរបស់ខ្លួនបានទាក់ទាញការសង្ស័យបន្ថែមទៀត៕

Most Popular

To Top