វៀតណាម៖យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា ទូរសព្ទ iPhone 17 256GB របស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក Apple ឥឡូវនេះត្រូវបានអ្នកលក់រាយផ្តល់ជូនក្នុងតម្លៃ ២៣.៨ លានដុង (៩០៥ ដុល្លារអាមេរិក ធ្លាក់ចុះ ៧០០,០០០ ដុងពីមួយខែមុន ។
ការបញ្ចុះតម្លៃចុងក្រោយនេះ ធ្វើឲ្យតម្លៃសរុបរបស់ម៉ូដែល នេះធ្លាក់ចុះមកត្រឹម ១.២ លានដុង ចាប់តាំងពីការចេញលក់នៅចុងឆ្នាំ ២០២៥។
អ្នកលក់រាយបាននិយាយថា ការបញ្ចុះតម្លៃចុងក្រោយបំផុតបានមកពីយុទ្ធនាការផ្សព្វផ្សាយផ្ទាល់ខ្លួនរបស់ពួកគេ ខណៈ ក្រុមហ៊ុន Apple បានរក្សាតម្លៃផ្លូវការរបស់ Apple 17 មិនផ្លាស់ប្តូរចាប់តាំងពីការចេញលក់ក្នុងប្រទេសវៀតណាម។
លោកស្រី Nguyen Nhu Thanh អនុប្រធានផ្នែកផលិតផល Apple នៅ FPT Shop បានប្រាប់កាសែត Dan Tri ថា Apple 17 នៅតែជាផលិតផលសំខាន់មួយរបស់អ្នកលក់រាយ មានចំនួនប្រហែល ១៨ភាគរយនៃការលក់ Apple 17 និង ១៣ ភាគរយនៃការលក់ iPhone សរុប។
លោកស្រី Van Thi Ngoc Yen អនុប្រធានផ្នែកប្រភេទផលិតផលនៅ Di Dong Viet បាននិយាយថា ការលក់ Apple 17 របស់អ្នកលក់រាយបានកើនឡើងជាងទ្វេដងនៃ Apple 16 ក្នុងអំឡុងពេលដូចគ្នាបន្ទាប់ពីការចេញលក់។
យោងតាមរបាយការណ៍ Global Handset Model Sales Tracker របស់ Counterpoint Research បានចេញផ្សាយក្នុងខែឧសភា ថា ទូរសព្ទ iPhone 17ជាស្មាតហ្វូនលក់ដាច់បំផុតរបស់ពិភពលោកក្នុងត្រីមាសទីមួយនៃឆ្នាំ ២០២៦ ដោយទទួលបាន ៦ភាគរយនៃការលក់ទូទាំងពិភពលោក៕
