បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា រដ្ឋាភិបាលនៃប្រទេសអង់គ្លេស កាលពីថ្ងៃព្រហស្បតិ៍បានតែងតាំងលោក Christian Turner ដែលជាអ្នកការទូតជាន់ខ្ពស់ ដែលទើបតែងតាំងជាឯកអគ្គរដ្ឋទូត ប្រចាំអង្គការសហប្រជាជាតិ ជាឯកអគ្គរដ្ឋទូតថ្មីរបស់ខ្លួនប្រចាំសហរដ្ឋអាមេរិក។ លោកTurner ដែលការិយាល័យការបរទេសអង់គ្លេស បានពណ៌នាថាជា អ្នកការទូតជាន់ខ្ពស់ ដែលមានបទពិសោធន៍បំផុតម្នាក់ របស់ចក្រភពអង់គ្លេសនឹងត្រូវមកជំនួសតំណែងលោក Peter Mandelson ដែលត្រូវបានបណ្តេញចេញពីតំណែងកាលពីខែកញ្ញា បន្ទាប់ពីរឿងអាស្រូវ។ យោងតាមជីវប្រវត្តិផ្លូវការលោក...
អាហ្វ្រិកខាងត្បូង៖យោងតាមរដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោកស្រី Patricia de Lille បានមានប្រសាសន៍ថា រដ្ឋាភិបាលអាហ្វ្រិកខាងត្បូង បានដាក់ចេញវិធានការ ជាច្រើន ដើម្បីកែលម្អសុវត្ថិភាពសម្រាប់ភ្ញៀវទេសចរ និងអ្នកធ្វើដំណើរអន្តរជាតិផ្សេងទៀត ជាពិសេសក្នុងអំឡុង ពេលបុណ្យទានតែម្តង ។ អាហ្វ្រិកខាងត្បូងមានគោលដៅទេសចរណ៍ និង កន្លែងទាក់ទាញល្បីៗលើពិភពលោក ដែលបន្តទាក់ទាញភ្ញៀវទេសចររាប់លាននាក់ មកពីជុំវិញពិភពលោកជារៀងរាល់ឆ្នាំ។ ទេសភាពចម្រុះរបស់វាមានចាប់ពីឆ្នេរខ្សាច់ស្អាត និងឆ្នេរសមុទ្ររដិបរដុប រហូតដល់វាលស្មៅដ៏ធំល្វឹងល្វើយ...
ជប៉ុន ៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស អាមេរិក Apple បានប្រកាសពីការផ្លាស់ប្តូរដែលប៉ះពាល់ដល់កម្មវិធី iOS នៅប្រទេសជប៉ុន ដើម្បីអនុលោមតាមច្បាប់ប្រកួត ប្រជែងកម្មវិធីទូរស័ព្ទ (MSCA) ខណៈការអាប់ដេតទាំងនេះបង្កើតជម្រើសថ្មីសម្រាប់អ្នកអភិវឌ្ឍន៍ សម្រាប់ចែកចាយកម្មវិធីនៅ App Store និងដើម្បីដំណើរការការទូទាត់កម្មវិធីសម្រាប់ទំនិញ និងសេវាកម្មឌីជីថលនៅខាងក្រៅការទិញក្នុងកម្មវិធីរបស់ Apple យោងតាមការចេញផ្សាយពីគេហទំព័រ Japan Today ។...
អូស្ត្រាលី៖យោងតាមការចេញ ផ្សាយពីគេហទំព័រ China Daily បានប្រាប់ឲ្យដឹងថា ផលប៉ះពាល់យ៉ាងទូលំទូលាយ នៃការហាមឃាត់ប្រព័ន្ធផ្សព្វផ្សាយ សង្គមថ្មីរបស់ប្រទេសអូស្ត្រាលី សម្រាប់កុមារអាយុក្រោម ១៦ ឆ្នាំ ជាលើកដំបូងលើពិភពលោក កំពុងត្រូវបានទទួលអារម្មណ៍រួចហើយក្នុងស្រុក និងក្រៅប្រទេស ជាពិសេសសម្រាប់វេទិកាសំខាន់ៗដែលបានធ្វើឲ្យកុមារចូលប្រើប្រាស់ ពេញលេញដោយចម្រូងចម្រាស។ ចលនាដ៏មហិច្ឆតា ដើម្បីកែលម្អការគ្រប់គ្រងសុវត្ថិភាពអនឡាញសម្រាប់យុវវ័យ ដែលចូលជាធរមាននៅថ្ងៃទី ១០ ខែធ្នូ តម្រូវឲ្យវេទិកាសំខាន់ៗដូចជា...
ហុងកុង៖យោងតាមការ ចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ ឲ្យដឹងថា គយហុងកុងបានបង្ក្រាប ប្រតិបត្តិការរត់ពន្ធគ្រឿងញៀន ជាលើកដំបូង ដែលបានលាក់គ្រឿងញៀន ក្នុងបន្ទប់ក្រោមទឹកនៃកប៉ាល់ដឹកទំនិញធំមួយ ដោយរឹបអូសកូកាអ៊ីន ដែលសង្ស័យថា មានតម្លៃ ២៥៦ លានដុល្លារហុងកុង (៣៣ លានដុល្លារអាមេរិក)។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន មួយកាលពីថ្ងៃអង្គារ បាននិយាយថា មន្ត្រី...
វ៉ាស៊ីនតោន៖ក្រុមអ្នកស្រាវជ្រាវ បាននិយាយ កាលពីថ្ងៃអង្គារថា កម្មវិធី Grok ដែលជា AI chatbot របស់មហាសេដ្ឋី បច្ចេកវិទ្យា យក្សអមេរិក លោក Elon Musk បានបញ្ចេញព័ត៌មាន មិនពិតអំពីការ បាញ់ប្រហារ ដ៏សាហាវនៅ Bondi Beach របស់ប្រទេស អូស្ត្រាលី...
កូរ៉េខាងត្បូង ៖ នេះយោងតាមការចេញផ្សាយពីគេហទំព័រ koreajoongangdaily បានប្រាប់ឲ្យដឹងថា រដ្ឋាភិបាលកូរ៉េខាងត្បូង នឹងប្រើប្រាស់មូលនិធិកំណើនជាតិ របស់ខ្លួនដើម្បីវិនិយោគចំនួន ៣០ ពាន់ពាន់លានវ៉ុន (២០ ពាន់លានដុល្លារ) ក្នុងឧស្សាហកម្មជឿនលឿនដូចជា AI និងឧបករណ៍អេឡិចត្រូនិក នៅឆ្នាំក្រោយ រួមជាមួយនឹងមូលនិធិដែលបើកចំហ សម្រាប់សាធារណជនគាំទ្រដោយការធានាថា រដ្ឋាភិបាលនឹងស្រូបយកផ្នែកខ្លះ នៃការខាតបង់អាចកើតមាន ដើម្បីលើកទឹកចិត្តដល់ការវិនិយោគរបស់បុគ្គល។ ការប្រកាសនេះត្រូវបានធ្វើឡើងនៅថ្ងៃអង្គារ...
អាមេរិក៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា កាលពីថ្ងៃចន្ទ មហាសេដ្ឋីបច្ចេកវិទ្យាយក្សអាមេរិកលោក Elon Musk បានក្លាយជាមនុស្សដំបូងគេដែលធ្លាប់មានទ្រព្យសម្បត្តិ ៦០០ ពាន់លានដុល្លារអាមេរិក បន្ទាប់ពីមានរបាយការណ៍ថា ក្រុមហ៊ុន SpaceX របស់លោកទំនងជានឹងចេញលក់ជាសាធារណៈក្នុងតម្លៃ ៨០០ ពាន់លានដុល្លារ។ នេះបើយោងតាមការចុះផ្សាយរបស់ Reuters កាលពីសប្តាហ៍មុនបានចេញផ្សាយថា លោក...
អាហ្វ្រិកខាងត្បូង៖ យោងតាមការចេញផ្សាយពីគេហទំព័រ RTបានប្រាប់ឲ្យដឹងថា ប្រធានាធិបតីអាហ្វ្រិកខាងត្បូងបានថ្កោលទោសការលើកឡើងរបស់មហាសេដ្ឋីបច្ចេកវិទ្យាយក្សអាមេរិកលោក Elon Musk បន្ទាប់ពីលោកអះអាងថា ទីក្រុង Pretoria ឥឡូវនេះអនុវត្តច្បាប់រើសអើងជាតិសាសន៍ច្រើនជាងក្រោមរបបអាផាថេត តាមការដកស្រង់ទិន្នន័យពីវិទ្យាស្ថានទំនាក់ទំនងពូជសាសន៍ (IRR)។ ការបង្ហោះសារលើប្រព័ន្ធផ្សព្វផ្សាយសង្គមដែលសំដៅទៅលើស្ថាប័នស្រាវជ្រាវ លោក Musk បានអះអាងថា ច្បាប់ក្រោយរបបអាផាថេតផ្តោតលើជនជាតិអាហ្វ្រិកខាងត្បូងស្បែកសដោយអយុត្តិធម៌ ហើយគួរតែត្រូវបានលុបចោល។ លោក Musk បាននិយាយថា អាហ្វ្រិកខាងត្បូង...
ទីក្រុងហូជីមិញ ៖ យោងតាមការ ចេញផ្សាយ ពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា ជនជាតិកូរ៉េខាងត្បូង ២ នាក់ នឹងត្រូវឡើងតុលាការនៅទីក្រុង ហូជីមិញ នាខែនេះ ដោយត្រូវបានចោទប្រកាន់ពីបទ បើកអាជីវកម្មភោជនីយដ្ឋានមួយ នៅកណ្តាលទីក្រុង ដែលជាកន្លែងបម្រើសេវាកម្មផ្លូវភេទ ដល់អតិថិជនបរទេស។ លោក Kim Tae...