បរទេស៖ កងទ័ពអាកាសរុស្ស៊ីកំពុងធ្វើសមយុទ្ធរួមគ្នាជាមួយសមភាគីស៊ីរី ដូច្នេះផ្នែកខ្លះនៃដែនអាកាសរបស់ប្រទេសនេះនៅតែគ្មានដែនកំណត់សម្រាប់កងកម្លាំងដឹកនាំដោយសហរដ្ឋអាមេរិក។ ក្រសួងការពារជាតិរុស្ស៊ី បានអះអាងជាថ្មីបន្ទាប់ពីមន្ទីរបញ្ចកោណបានចោទប្រកាន់រុស្ស៊ីថា បាន “រំខាន” ដល់យន្តហោះគ្មានមនុស្សបើកអាមេរិកជាលើកទីបីហើយនៅក្នុងសប្តាហ៍នេះ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៣ បានឱ្យដឹងថា លោក Oleg Gurinov អនុប្រធានមជ្ឈមណ្ឌលបង្រួបបង្រួមរុស្ស៊ីសម្រាប់ស៊ីរី បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសៅរ៍ថា “ភាគីរុស្ស៊ីជាថ្មីម្តងទៀតបង្ហាញការព្រួយបារម្ភអំពីការរំលោភជាប្រព័ន្ធនៃពិធីសារនៃការប៉ះទង្គិចគ្នាដែលទាក់ទងនឹងការហោះហើររបស់យន្តហោះគ្មានមនុស្សបើក (UAVs) នៃអ្វីដែលហៅថាសម្ព័ន្ធប្រឆាំងភេរវកម្មអន្តរជាតិ”...
បរទេស៖ ប្រទេសកូរ៉េខាងជើង នៅថ្ងៃច័ន្ទបានចោទសហរដ្ឋអាមេរិកថាបានរំលោភលើដែនអាកាសរបស់ខ្លួនដោយធ្វើការហោះហើរឈ្លបយកការណ៍ ហើយបានព្រមានថែមទៀតថា ខណៈពេលដែលទីក្រុងព្យុងយ៉ាងកំពុងអនុវត្តការអត់ធ្មត់ នោះការហោះហើរបែបនេះ អាចនឹងត្រូវបាញ់ទម្លាក់។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣ បានឱ្យដឹងដោយផ្អែកតាមការលើកឡើងរបស់អ្នកនាំពាក្យក្រសួងការពារជាតិកូរ៉េខាងជើង នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលធ្វើឡើងដោយទីភ្នាក់ងារសារព័ត៌មានរដ្ឋ KCNA ថា សកម្មភាពយោធាបង្កហេតុដោយសហរដ្ឋអាមេរិក កំពុងនាំឧបទ្វីបកូរ៉េ ខិតទៅជិតជម្លោះនុយក្លេអ៊ែរ។ របាយការណ៍ក៏បានលើកឡើងពីការប្រើប្រាស់យន្តហោះឈ្លបយកការណ៍ និងយន្តហោះគ្មានមនុស្សបើករបស់សហរដ្ឋអាមេរិក...
រងហ្គូន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣ថា លោក U Boe Thin សមាជិកក្រុមប្រឹក្សា គណៈគ្រប់គ្រងវត្ត Shwedagon បានប្រាប់ដល់ទីភ្នាក់ងារ ស៊ិនហួ កាលពីថ្ងៃអាទិត្យថា ចំនួនភ្ញៀវទេសចរបរទេស ជិត៤០.០០០នាក់ បានមកទស្សនាវត្ត Shwedagon នៅក្នុងទីក្រុងរ៉ងហ្គញូន ប្រទេសមីយ៉ាន់ម៉ា នៅក្នុងអំឡុងឆមាសទី១នៃឆ្នាំ២០២៣នេះ...
បរទេស ៖ កងទ័ពរំដោះប្រជាជនចិន បានបញ្ជូនយន្តហោះចំនួន ១៣ គ្រឿង និងនាវាចំនួន ៦ គ្រឿងចូលទៅក្នុងដែនអាកាស និងដែនទឹក ជុំវិញកោះតៃវ៉ាន់ ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយ កាលពីព្រឹកថ្ងៃសៅរ៍ ដោយគាប់ជួន ជាមួយនឹងដំណើរទស្សនកិច្ច របស់រដ្ឋមន្ត្រីក្រសួងរតនាគារ សហរដ្ឋអាមេរិក លោកស្រី Janet Yellen...
ប៉ារីស ៖ នេះបើយោង តាមការសិក្សា របស់អ្នកស្រាវជ្រាវបាននិយាយថា ហានិភ័យ នៃការបរាជ័យ ក្នុងការប្រមូលផល សម្រាប់ផលិត នំប៉័ងពិភពលោក ជាច្រើនត្រូវបានគេប៉ាន់ស្មាន មិនដល់ ហើយគួរតែជាការដាស់តឿន អំពីការប្រែប្រួលអាកាសធាតុ ដែលគំរាមកំហែងដល់ប្រព័ន្ធអាហាររបស់យើង យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ ។ ការផលិតស្បៀង គឺជាប្រភពសំខាន់នៃការបំភាយកម្ដៅភពផែនដី និងត្រូវបានប៉ះពាល់យ៉ាងខ្លាំងទៅនឹងផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ ជាមួយនឹងគំរូអាកាសធាតុ...
ស្វីស ៖ គណៈកម្មាធិការអូឡាំពិក អន្តរជាតិ “IOC” បានលើកឡើងពីការគាំទ្រពីប្រទេសចំនួន ១២០ កាលពីថ្ងៃសុក្រសម្រាប់ការផ្លាស់ប្តូរ របស់ខ្លួនឆ្ពោះទៅរកការអនុញ្ញាត ឲ្យអត្តពលិកប្រទេសរុស្ស៊ី និងបេឡារុស្សមួយចំនួន មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ សម្រាប់ចូលរួមព្រឹត្តិការណ៍ ការប្រកួតកីឡាអូឡាំពិកទីក្រុងប៉ារីស យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ ។ សេចក្តីថ្លែងការណ៍ របស់ចលនា មិនចូលបក្សសម្ព័ន្ធដែលដឹកនាំដោយប្រទេស Azerbaijan បាននិយាយថា...
GENEVA ៖ អង្គការសហប្រជាជាតិ បានទទួលស្គាល់នៅកិច្ចប្រជុំកំពូល AI របស់ខ្លួនកាលពីសប្តាហ៍មុន ដោយមានការចូលរួម ដោយមនុស្សយន្តមាន លក្ខណៈស្រដៀងនឹងមនុស្សយន្តថា ការរីកចម្រើនដ៏គួរឲ្យចាប់អារម្មណ៍នៃបញ្ញាសិប្បនិម្មិត បង្កឲ្យមានសំណួរជាច្រើន ដែលមិនទាន់មានចម្លើយនៅឡើយ យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ ។ អង្គការ សហប្រជាជាតិ បានដឹងហើយថា បច្ចេកវិទ្យា AI កំពុងប្រជែងគ្នាពីមុខសមត្ថភាពក្នុង ការកំណត់ព្រំដែន...
អង់ការ៉ា៖ ប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan បានពិភាក្សាគ្នា អំពីការដេញថ្លៃសមាជិកភាពក្នុងអង្គការណាតូ របស់ប្រទេសស៊ុយអែត ជាមួយសមភាគីប្រធានាធិបតីអាមេរិក លោក ចូ បៃដិន តាមទូរស័ព្ទមុនពេលកិច្ចប្រជុំកំពូលរបស់សម្ព័ន្ធភាព ក្នុងសប្តាហ៍នេះ។ មេដឹកនាំទាំងពីរ ក៏បានពិភាក្សាអំពីជំហររបស់អ៊ុយក្រែន នៅក្នុងអង្គការណាតូ ការផ្តល់យន្តហោះចម្បាំង F-16 និងការខិតខំប្រឹងប្រែងរបស់តួកគី ដើម្បីចូលរួមជាមួយសហភាពអឺរ៉ុប នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ការិយាល័យរបស់លោក...
បរទេស៖ទាំងកាណាដានិងអង់គ្លេស បានចេញមកប្រកាសបដិសេធ មិនធ្វើការគាំទ្រផែនការក្នុងការផ្កត់ផ្គង់គ្រាប់បែកចង្កោម ទៅឲ្យអ៊ុយក្រែន ពីរដ្ឋាភិបាលក្រុងវ៉ាស៊ិនតោននោះឡើយ។ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីអាមេរិកលោក Joe Biden បានប្រកាសអំពីផែនការ ក្នុងការផ្កត់ផ្គង់អាវុធដ៏គ្រោះថ្នាក់នេះ ទៅឲ្យប្រទេសអ៊ុយក្រែន ប៉ុន្តែបានទទួលរងនូវការមិនពេញចិត្ត ចំពោះផែនការនេះឡើយទាំងដែលបានដឹងហើយថា វាគឺជាអាវុធដែលត្រូវបានហាមប្រាម ដោយអង្គការសហប្រជាជាតិ។ រដ្ឋាភិបាលកាណាដាបានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន CTV ថា៖ពួកយើងមិនគាំទ្រឡើយចំពោះការប្រើប្រាស់គ្រាប់បែកចង្កោម។រដ្ឋាភីបាលទីក្រុងអូតាវ់ាកន្លងមកបានប្តេជ្ញាចិត្តហើយថា នឹងបញ្ចប់ទៅនៃការប្រើប្រាស់អាវុធប្រភេទនេះ ពីព្រោះវាបានបង្កការប៉ះពាល់ខ្លាំង...
BRUSSELS៖ សហភាពអឺរ៉ុបកំពុងឆ្ពោះទៅរក ការសម្របខ្លួនផលិតកម្មស្បៀងរបស់ខ្លួន ទៅនឹងវិធីថ្មីរបស់ពិភពលោកដោយមានប្រទេសចំនួន ២៧ ចង់ទទួលយកបច្ចេកទេសហ្សែនចុងក្រោយបង្អស់ដែលខ្លួន សង្ឃឹមថានឹងជួយទប់ទល់នឹងបញ្ហាប្រឈមសកលដោយសុវត្ថិភាព ដូចជាការប្រែប្រួលអាកាសធាតុ និងកង្វះខាត យោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។ អស់ជាច្រើនទសវត្សរ៍មកហើយ សហភាពអឺរ៉ុបមានការអភិរក្សដែលធ្វើឲ្យប្រើប្រាស់សារពាង្គកាយ បានកែប្រែហ្សែន ជារឿយៗនាំមកនូវអត្ថន័យនៃ Frankenfood ជាជាងការកែលម្អផលិតកម្មដំណាំ ខណៈ សហរដ្ឋអាមេរិក និងប្រទេសដទៃទៀត បានទទួលយកបច្ចេកវិទ្យាជីវវិស្វកម្មថ្មីយ៉ាងឆាប់រហ័ស។ ទោះជាយ៉ាងណាក៏ដោយ គណៈកម្មាការប្រតិបត្តិរបស់សហភាពអឺរ៉ុបបានទម្លាក់ទម្ងន់របស់ខ្លួន...