ភ្នំពេញ៖ ថ្ងៃទី ៧ ខែវិច្ឆិកា ឆ្នាំ ២០២៥– ក្រុមហ៊ុនអាកាសចរណ៍Vietjet កំពុងចាប់ផ្តើមអបអររដូវកាលបុណ្យទានយ៉ាងសប្បាយរីករាយជាមួយនឹងការផ្តល់ជូនប្រូម៉ូសិនពិសេសដ៏អស្ចារ្យ 11.11។ អ្នកធ្វើដំណើរមកពីប្រទេសកម្ពុជាអាចចាប់យកឱកាសធ្វើដំណើរ ដែលអាចទទួលបានការបញ្ចុះតម្លៃសំបុត្ររហូតដល់ ១០០ ភាគរយ សម្រាប់កៅអីរាប់រយរាប់ពាន់កៅអីនៅទូទាំងបណ្តាញជើងហោះហើរទាំងអស់របស់ខ្លួន។ជាមួយនឹងជើងហោះហើរត្រង់របស់ក្រុមហ៊ុនអាកាសចរណ៍ Vietjet រវាងសៀមរាប និងហាណូយ ការផ្តល់ជូនប្រូម៉សិនដ៏ពិសេសនេះ គឺជាឱកាសដែលមិនគួររំលងក្នុងការរៀបចំផែនការធ្វើដំណើរកម្សាន្តរបស់អ្នកនៅក្នុងប្រទេសវៀតណាម និងកន្លែងផ្សេងៗជាច្រើនទៀតក្នុងរដូវទេសចរណ៍ចុងឆ្នាំ និងឆ្នាំថ្មីខាងមុខនេះ។ ការផ្តល់ជូននេះមានសុពលភាពរយៈពេលតែមួយថ្ងៃប៉ុណ្ណោះ...
បារាំង៖ ព្រះរាជអាជ្ញាបារាំងម្នាក់បាននិយាយកាលពីថ្ងៃចន្ទថា ក្រុមចោរប្លន់ប្រដាប់អាវុធដែលបានប្រើប្រាស់គ្រឿងផ្ទុះដើម្បីចូល មន្ទីរពិសោធន៍ចម្រាញ់មាសមួយក្នុងទីក្រុងលីយ៉ុងកាលពីសប្តាហ៍មុន បានប្លន់យកលោហៈដ៏មានតម្លៃចំនួន ៣២ លានដុល្លារអាមេរិក ដែលប៉ូលីសបានរកឃើញភ្លាមៗបន្ទាប់ពីធ្វើសកម្មភាពប្លន់នោះ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express ការឆ្មក់ចូលដ៏ក្លាហានក្នុងទីក្រុងភាគខាងកើតនេះបានកើតឡើងកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន ដោយប៉ូលីសបានចាប់ខ្លួនជនល្មើសដែលសង្ស័យយ៉ាងឆាប់រហ័ស និងរឹបអូសលោហៈដ៏មានតម្លៃចំនួន ៣០៦ គីឡូក្រាម (៦៧៥ ផោន) ភាគច្រើនជាមាស។ ព្រះរាជអាជ្ញាទីក្រុងលីយ៉ុង លោក Thierry...
ថៃ៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា គូស្នេហ៍ជនជាតិអ៊ីស្រាអែលមួយគូត្រូវបានចាប់ខ្លួននៅប្រទេសថៃកាលពីថ្ងៃអង្គារ បន្ទាប់ពីបានធ្វើសកម្មភាពរួមភេទជាសាធារណៈនៅទឹកជ្រោះ Wang Sai Thong នៅលើកោះ Ko Pha Ngan ដ៏ពេញនិយមរបស់ប្រទេសនេះ។ គេហទំព័រព័ត៌មាន Thaiger បានរាយការណ៍ថា ហេតុការណ៍នេះត្រូវបានថត និងបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ដែលបង្កឲ្យមានការខឹងសម្បារទូទាំងប្រទេស។ បន្ទាប់ពីវីដេអូដ៏ល្បីនេះ...
អ៊ុយក្រែន៖ នេះបើយោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយ បានឲ្យដឹងថា ដំណើរទស្សនកិច្ចដ៏គួរឲ្យភ្ញាក់ផ្អើលរបស់តារាហូលីវូដ និងអតីតឯកអគ្គរដ្ឋទូតមនុស្សធម៌របស់អង្គការសហប្រជាជាតិ អ្នកនាង Angelina Jolie ទៅកាន់ប្រទេសអ៊ុយក្រែន ត្រូវបានរំខានដោយអ្នកអនុវត្តច្បាប់ជ្រើសរើសទាហាន ដែលបានឃាត់ខ្លួនសមាជិកម្នាក់នៃក្រុមរបស់នាង និងបានចុះឈ្មោះលោកចូលបម្រើកងទ័ព យោងតាមការចេញផ្សាយពីគេហទំព័រ RT។ ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃអង្គារ នៅទីកន្លែងបិទផ្លូវយោធាមួយក្បែរទីក្រុង Yuzhnoukrainsk ក្នុងតំបន់ Nikolaev ខណៈពេលដែលក្បួនរថយន្តរបស់អ្នកនាង Jolie កំពុងធ្វើដំណើរទៅកាន់...
វ៉ាស៊ីនតោន៖ រដ្ឋបាលអាកាសចរណ៍សហព័ន្ធសហរដ្ឋអាមេរិក (FAA) នឹងកាត់បន្ថយចរាចរណ៍ផ្លូវអាកាស ១០ ភាគរយនៅទីតាំងចំនួន ៤០ ចាប់ផ្តើមនៅថ្ងៃសុក្រ ខណៈដែលការបិទរដ្ឋាភិបាល សហព័ន្ធដែលកំពុងបន្ត បានក្លាយជាការបិទយូរបំផុត ក្នុងប្រវត្តិសាស្ត្រសហរដ្ឋអាមេរិក នេះបើយោងតាមលោក Sean Duffy រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូន ។ លោក Duffy បានេីកឡេីងថា “យើងកំពុងព្យាយាមពឹង ផ្អែកលើការពិតដែលថា...
សិង្ហបុរី៖ អាជ្ញាធរអង់គ្លេស បានរឹបអូសឆ្អឹងដាយណូស័រ ដ៏កម្រដែលធ្លាប់ត្រូវបានដាក់ដេញថ្លៃក្នុងតម្លៃ ១២,៤ លានផោន ស្មើនឹង ១៦,១ លានដុល្លារអាមេរិករួម ជាមួយនឹងអាផាតមិនចំនួន ៩ នៅទីក្រុងឡុងដ៍ និងទ្រព្យសម្បត្តិផ្សេងទៀត ពីអ្នកជំនួញម្នាក់ ដែលមានមូលដ្ឋាន ប្រទេសសិង្ហបុរី ក្នុងករណីមួយ ដើម្បីទាមទារយកមកវិញ នូវប្រាក់ចំណូលត្រូវបានចោទ ប្រកាន់ពីបទឧក្រិដ្ឋ យោងតាមការចេញផ្សាយពីគេហទំព័រ VN...
ស៊ីដនី៖ ទីក្រុងកង់បេរ៉ាបាននិយាយកាលពីថ្ងៃពុធថា គេហទំព័រប្រព័ន្ធផ្សព្វផ្សាយសង្គមដ៏ពេញនិយម Reddit និងក្រុមហ៊ុនយក្សផ្សាយតាមអ៊ីនធើណេត Kick នឹងត្រូវបានបន្ថែមទៅក្នុងបញ្ជីគេហទំព័រត្រូវបានហាមឃាត់សម្រាប់អ្នកប្រើប្រាស់ដែលមានអាយុក្រោម ១៦ ឆ្នាំក្នុងប្រទេសអូស្ត្រាលីចាប់ពីខែក្រោយតទៅ យោងតាមការចេញផ្សាយពីគេហទំព័រ Japan Today ។ ចាប់ពីថ្ងៃទី ១០ ខែធ្នូ ប្រទេសអូស្ត្រាលីនឹងបង្ខំឲ្យវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមរួមមានបណ្តាញសង្គម Facebook Instagram និង Tiktok លុបឈ្មោះអ្នកប្រើប្រាស់អាយុក្រោម...
ញូវយ៉ក៖ យោងតាមការចេញផ្សាយពីគេហទំព័រ Japan Today បានប្រាប់ឲ្យដឹងថា អតិថិជនរថយន្ត Tesla ជាច្រើនរបស់លោក Elon Musk បានបដិសេធមិនទិញ ហើយបានធ្វើឲ្យការលក់ធ្លាក់ចុះជាមួយនឹងការឈានជើងចូលឆាកនយោបាយរបស់លោក ប៉ុន្តែភាគហ៊ុនបានកើនឡើងយ៉ាងខ្លាំង ហើយឥឡូវនេះលោកចង់ឲ្យក្រុមហ៊ុនបង់ប្រាក់ឲ្យលោកបន្ថែមទៀត ឬច្រើនជាងនេះ។ ភាគទុនិកដែលប្រមូលផ្តុំគ្នានៅថ្ងៃព្រហស្បតិ៍សម្រាប់កិច្ចប្រជុំប្រចាំឆ្នាំរបស់ក្រុមហ៊ុន Tesla នៅទីក្រុង Austin រដ្ឋ Texas នឹងសម្រេចចិត្តក្នុងការបោះឆ្នោតជ្រើសរើសតំណាងថា...
សិង្ហបុរី៖ នេះបើយោងតាមរដ្ឋមន្ត្រីម្នាក់បានប្រាប់សមាជិកសភាកាលពីថ្ងៃអង្គារ បាននិយាយា សិង្ហបុរីនឹងដាក់ទណ្ឌកម្មលើអ្នកបោកប្រាស់តាមអ៊ីនធើណេតយ៉ាងហោចណាស់វាយ ៦ រំពាត់ ខណៈរដ្ឋទីក្រុងនេះកំពុងបង្កើនការបង្ក្រាបលើក្រុមអ្នកបោកប្រាស់ បន្ទាប់ពីការខាតបង់ទឹកប្រាក់រាប់ពាន់លានដុល្លារពីការបោកប្រាស់ខ្ពស់បំផុតមិនធ្លាប់មាន យោងតាមការចេញផ្សាយពីគេហទំព័រ VN Express ។ លោកស្រី Sim Ann រដ្ឋមន្ត្រីជាន់ខ្ពស់ទទួលបន្ទុកកិច្ចការផ្ទៃក្នុងសិង្ហបុរីបានប្រាប់សភាថា ប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទីពីររបស់អាស៊ីអាគ្នេយ៍ បានខាតបង់ទឹកប្រាក់ជាង ២.៨ ពាន់លានដុល្លារអាមេរិកតាមរយៈការបោកប្រាស់ចាប់ពីឆ្នាំ២០២០ រហូតដល់ឆមាសទីមួយនៃឆ្នាំ ២០២៥...
ចិន៖ នេះបើយោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានឲ្យដឹងថា ប្រទេសចិនបានកាត់ទោសប្រហារជីវិតមនុស្ស ៥ នាក់កាលពីថ្ងៃអង្គារ ពីបទជាប់ពាក់ព័ន្ធរបស់ពួកគេក្នុងក្រុមចោរប្លន់ដ៏ហិង្សាមួយក្រុម ដែលមានប្រតិបត្តិការក្លែងបន្លំនៅតំបន់ Kokang របស់ប្រទេសមីយ៉ាន់ម៉ាស្ថិតនៅតាមបណ្តោយព្រំដែន យោងតាមការចេញផ្សាយពីគេហទំព័រ VN Express ។ ក្រុមចោរប្លន់បានរីកចម្រើនក្នុងតំបន់ព្រំដែនគ្មានច្បាប់របស់ប្រទេសមីយ៉ាន់ម៉ា ដែលពួកគេជាជនបរទេស ភាគច្រើនជាជនជាតិចិន ពួកគេត្រូវបានជួញដូរ និងបង្ខំឲ្យបោកប្រាស់មនុស្សតាមអ៊ីនធើណេត ជាផ្នែកមួយនៃឧស្សាហកម្មខុសច្បាប់រាប់ពាន់លានដុល្លារ។ ទីក្រុងប៉េកាំងបានបង្កើនកិច្ចសហប្រតិបត្តិការជាមួយប្រទេសអាស៊ីអាគ្នេយ៍ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ដើម្បីបង្ក្រាបក្រុមចោរប្លន់ទាំងនោះ...