បរទេស៖ អតីតប្រធានាធិបតីរុស្ស៊ី លោក Dmitry Medvedev បាននិយាយថា ក្រុមហ៊ុនផលិតអាវុធរុស្ស៊ី បានសិក្សា យ៉ាងយកចិត្តទុក ដាក់លើអាវុធរបស់លោកខាងលិច ដែលចាប់បានក្នុងអំឡុងពេលប្រយុទ្ធគ្នាក្នុងប្រទេសអ៊ុយក្រែន ហើយបានប្រើប្រាស់បទពិសោធន៍នេះ ដើម្បីជាប្រយោជន៍ដល់យោធារបស់ប្រទេស។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៣ បានឱ្យដឹងថាលោក Medvedev ដែលបច្ចុប្បន្នជាអនុប្រធានក្រុមប្រឹក្សាសន្តិសុខបានចង្អុលបង្ហាញក្នុងអត្ថបទមួយដែលចុះផ្សាយក្នុងទស្សនាវដ្ដី Natsyonalnaya...
បរទេស ៖ ប្រធានាធិបតីអាមេរិក លោក Joe Biden បាននិយាយថា បច្ចុប្បន្ននេះលោកបានច្រានចោល ការប្រគល់យន្តហោះចម្បាំង F-16 ទៅកាន់អ៊ុយក្រែន ចំពេលមានជម្លោះជាមួយរុស្ស៊ី។ លោក Biden ត្រូវបានស្នើសុំឱ្យធ្វើអត្ថាធិប្បាយ លើការបង្កើនការទទូចចង់ បានពីមេដឹកនាំ អ៊ុយក្រែន លោក Vladimir Zelensky សម្រាប់...
បរទេស៖ នៅព្រឹកថ្ងៃសុក្រ ម៉ោងនៅទីក្រុងប៉េកាំង, ប្រទេសចិនបានចេញផ្សាយឯកសារ១២ចំណុច ដែលមានចំណងជើងថា “ជំហររបស់ចិន លើការដោះស្រាយនយោបាយនៃវិបត្តិអ៊ុយក្រែន”។ ជាការឆ្លើយតប មន្ត្រីអាមេរិកបានហៅឯកសារនេះភ្លាមៗថា ជាការរំខាន ដែលមានន័យថា បិទបាំងការចោទប្រកាន់របស់ប្រទេសចិនដែលគាំទ្ររុស្ស៊ី។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៣ បានឱ្យដឹងថា ដោយរំលឹកឡើងវិញនូវការអត្ថាធិប្បាយដែលគ្មានមូលដ្ឋានពីមុនដែលធ្វើឡើងដោយរដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken មន្ត្រីអាមេរិកកំពុងប្រកាន់ខ្ជាប់នូវការអះអាងដែលថា...
បរទេស ៖ ប្រទេសកូរ៉េខាងជើង កាលពីថ្ងៃម្សិលមិញនេះ បានចេញសេចក្តីព្រមានថា ឆាប់ៗនេះរដ្ឋាភិបាលក្រុងព្យុងយ៉ាង នឹងអាចពិចារណាបានថា សកម្មភាពសមយុទ្ធយោ ធាអាមេរិកក្បែរទៅនឹងព្រំដែន របស់ខ្លួននោះគឺ ជាសញ្ញាប្រកាសសង្គ្រាម។ សេចក្តីប្រកាស ដោយកូរ៉េខាងជើងនេះ បានធ្វើឡើង ដើម្បីឆ្លើយតបទៅនឹងការបន្ត ធ្វើសកម្មភាពយោធា ជាបន្តបន្ទាប់ដោយអាមេរិក និងកូរ៉េខាងជើង និងក្រោយពេលដែលមន្ត្រីរដ្ឋាភិបាលអាមេរិក បានបន្តដាក់សំពាធ ទៅកាន់អង្គការសហប្រជាជាតិ ក្នុងការថ្កោលទៅសការធ្វើតេស្ត...
លោក Koji Sato ដែលនឹងឡើងកាន់តំណែងជានាយកប្រតិបត្តិក្រុមហ៊ុន Toyota ជំនួសលោក Akio Toyoda នាខែមេសាខាងមុខនេះ បានបង្ហើបឱ្យដឹងនូវរឿងទីមួយ ដែលលោកត្រូវធ្វើមុនគេ ពេលចូលកាន់តំណែងនេះ ដើម្បីបើកទំព័រថ្មី សម្រាប់ប្រវត្តិសាស្រ្តក្រុមហ៊ុន។ លោក Koju Sato ដែលបច្ចុប្បន្នជាប្រធានប្រេន Lexus បាននិយាយក្នុងសន្និសីទកាសែតថ្មីៗនេះថា ការអភិវឌ្ឍរថយន្តអគ្គិសនីជំនាន់ក្រោយគឺជាអាទិភាពទីមួយសម្រាប់ក្រុមហ៊ុន ពេលលោកចូលកាន់តំណែង...
អាមេរិក ៖ នេះយោងតាមការចេញផ្សាយ ពីគេហទំព័រ MSNបានប្រាប់ឲ្យដឹងថា សម្រាប់ម៉ាកយីហោដែលបានចាប់ផ្តើមផលិតទូរស័ព្ទស្មាតហ្វូនតម្លៃថោក OnePlus បានចេញក្រៅផ្លូវរបស់ខ្លួន ជាមួយនឹងកាសស្តាប់ត្រចៀក ចុងក្រោយបំផុត របស់ខ្លួន ហើយ OnePlus Buds Pro 2 គឺខុសពីកាសស្តាប់ ត្រចៀកស្តេរ៉េអូ ឥតខ្សែធម្មតា តាមវិធីច្រើនជាងមួយ ។ កាសស្តាប់ត្រចៀកនេះស្ថិតក្នុងតម្លៃ...
អាមេរិក ៖ នេះយោងតាមការចេញផ្សាយ ពីគេហទំព័រ MSN បានប្រាប់ឲ្យដឹងថា ការប្រាស្រ័យទាក់ទងតាមផ្កាយរណប (sat comm) បានឈានទៅ ដល់ផ្លូវដ៏វែងឆ្ងាយ ក្នុងរយៈពេលខ្លីមួយ ហើយ ឥឡូវនេះ Motorola កំពុងបោះជំហាន បច្ចេកវិទ្យាមួយជំហាន បន្ថែមទៀត ចំពោះការផ្ញើសារគ្មាន ប្រើប្រាស់ប្រព័ន្ធអ៊ីនធើណេត ។ Motorola...
JIUQUAN ៖ យោងតាមការ ចេញផ្សាយ ពីគេហទំព័រឆៃណាឌៀលី បានប្រាប់ឲ្យដឹងថា ប្រទេសចិន បានបញ្ជូនផ្កាយរណប ចាប់សញ្ញាពីចម្ងាយថ្មី មួយដោយជោគជ័យ ទៅកាន់ទីអវកាស ពីមជ្ឈមណ្ឌលបាញ់បង្ហោះផ្កាយរណប Jiuquan នៅភាគពាយព្យប្រទេសចិន ។ ផ្កាយរណបចាប់សញ្ញា ពីចម្ងាយត្រូវបានបាញ់បង្ហោះ ម៉ោងនៅទីក្រុងប៉េកាំង ដោយរ៉ុក្កែត Long March 2C...
ស៊ីដនី ៖ Facebook និង Instagram បានចាប់ផ្តើមដំណើរ ការរយៈពេលមួយសប្តាហ៍ នៃសេវាកម្មផ្ទៀងផ្ទាត់បង់ប្រាក់ដំបូង របស់ពួកគេកាលពីថ្ងៃសុក្រ ដោយសាកល្បងនូវឆន្ទៈ របស់អ្នកប្រើប្រាស់បង់ប្រាក់ សម្រាប់មុខងារប្រព័ន្ធផ្សព្វផ្សាយ សង្គមរហូតមកដល់ពេលនេះ ដោយឥតគិតថ្លៃ យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ ។ ប្រឈមមុខនឹងការធ្លាក់ចុះ នៃប្រាក់ចំណូលពីការផ្សាយពាណិជ្ជកម្ម ក្រុមហ៊ុនមេ Meta កំពុងសាកល្បងការជាវ...
ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិនបានឲ្យដឹងថា ដរាបណាអធិបតេយ្យភាព និងការបះបោររបស់សហរដ្ឋអាមេរិកនៅតែមាន នោះពិភពលោកទាំងមូលនឹងពិបាកក្នុងការទទួលបានសន្តិភាព ដែលខ្លួនសមនឹងទទួលបាន។ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក វ៉ាង វេនប៊ីន បានធ្វើការកត់សម្គាល់នៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ នៅពេលដែលត្រូវបានសួរឱ្យធ្វើអត្ថាធិប្បាយលើការអះអាងរបស់អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិកលោក Ned Price ដែលបានលើកឡើងថា សហរដ្ឋអាមេរិកមានការព្រួយបារម្ភ ដោយសារតែប្រទេសចិន និងរុស្ស៊ីមានទស្សនៈមួយ។ លោក វ៉ាង បានសង្កត់ធ្ងន់ថាទំនាក់ទំនងចិន-រុស្ស៊ីត្រូវបានកសាងឡើងដោយឈរលើមូលដ្ឋាននៃការមិនចូលបក្សសម្ព័ន្ធ មិនប្រឈមមុខដាក់គ្នា...