បរទេស ៖ បញ្ជាការកណ្តាល សហរដ្ឋអាមេរិកបានប្រកាសនៅថ្ងៃចន្ទ អំពីការស្លាប់របស់សមាជិកយោធាអាមេរិក ពីរនាក់បន្ថែមទៀត នៅក្នុងការវាយប្រហារ ប្រឆាំងនឹងអ៊ីរ៉ង់ ដែលនាំឱ្យចំនួនសរុបឡើងដល់៦នាក់។
យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦ថា “គិតត្រឹមម៉ោង ៤ រសៀល ET ថ្ងៃទី ២ ខែមីនា សមាជិកយោធាអាមេរិក ចំនួន៦នាក់ត្រូវបានសម្លាប់នៅក្នុងសមរភូមិ។ កងកម្លាំងអាមេរិកថ្មីៗនេះ បានរកឃើញសាកសព របស់សមាជិកយោធាពីរនាក់ ដែលពីមុនមិនបានរាប់បញ្ចូលពីកន្លែងមួយ ដែលត្រូវបានវាយប្រហារក្នុងអំឡុងពេលការ វាយប្រហារដំបូង របស់អ៊ីរ៉ង់នៅក្នុងតំបន់” , នេះបើតាមបញ្ជាការអាមេរិក បាននិយាយនៅក្នុងប្រកាសមួយនៅលើ X។
នៅក្នុងប្រកាសមួយផ្សេងទៀតមុននេះ បញ្ជាការបាននិយាយថា កងកម្លាំងអាមេរិកបានបាញ់ពន្លិចនាវាកងទ័ពជើងទឹកអ៊ីរ៉ង់ចំនួន ១១ គ្រឿងដែលកំពុងប្រតិបត្តិការនៅក្នុងឈូងសមុទ្រអូម៉ង់។
សហរដ្ឋអាមេរិក និងអ៊ីស្រាអែលបានចាប់ផ្តើមការវាយប្រហារតាមអាកាសដ៏ធំប្រឆាំងនឹងអ៊ីរ៉ង់ នៅព្រឹកថ្ងៃសៅរ៍។ អ៊ីរ៉ង់បានបញ្ជាក់នៅថ្ងៃអាទិត្យថា មេដឹកនាំកំពូលរបស់ខ្លួន Ayatollah Ali Khamenei ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារ តាមអាកាសកាលពីថ្ងៃមុន។
ប្រធានាធិបតីអាមេរិក Donald Trump បាននិយាយនៅថ្ងៃចន្ទថា យុទ្ធនាការយោធាប្រឆាំងនឹងអ៊ីរ៉ង់មាន “សមត្ថភាពក្នុងការបន្តយូរជាង” បួនទៅប្រាំសប្តាហ៍៕
ប្រែសម្រួលៈ ណៃ តុលា
