ចិន ៖ នេះបើយោងតាមទីភ្នាក់ងារ អវកាសចិន Manned Space Agencyបានប្រាប់ឲ្យដឹងថា ប្រទេសចិននឹងបញ្ជូននាវិក ២ នាក់ទៅកាន់ស្ថានីយអវកាស Tiangong របស់ខ្លួននៅឆ្នាំនេះ ដើម្បីអនុវត្តការ ដើរលើលំហអាកាស និងកិច្ចការវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាយោង តាមការចេញផ្សាយ ពីគេហទំព័រឆៃណាឌៀលី ។ ទីភ្នាក់ងារនេះបានចេញផ្សាយ កាលវិភាគសម្រាប់ក្រុមបេសកកម្ម Shenzhou...
ចិន ៖ តាមសេចក្តីរាយការណ៍ ភ្នាក់ងារស៊ើបការណ៍អាមេរិកជឿថា បាឡុងចារកម្ម របស់ចិនបានហោះចេញ ពីមូលដ្ឋាន នៅលើកោះហៃណាន តាមបណ្តោយឆ្នេរសមុទ្រ ភាគខាងត្បូងរបស់ប្រទេស ចំណែករូបភាព ពីផ្កាយរណបថ្មី ទទួលបានដោយអ្នក ស្រាវជ្រាវបង្ហាញថា កោះនេះគឺ ជាកន្លែង សម្រាប់បាញ់បង្ហោះបាឡុង យោងតាមការចេញ ផ្សាយពីគេហទំព័រ MSN ។ អ្នកស្រាវជ្រាវនៅវិទ្យាស្ថាន...
បរទេស៖ អ្នកនាំពាក្យរបស់វិមានក្រមឡាំង លោក Dmitry Peskov កាលពីថ្ងៃអង្គារម្សិលមិញនេះ បានធ្វើការលើកឡើងថាការចូលរួមពាក់ព័ន្ធ ដោយអង្គការណាតូ នៅក្នុងជម្លោះនៅអ៊ុយក្រែ នឹងអាចក្លាយទៅជារឿងកាន់តែអាក្រក់ឡើង ជារៀងរាល់ថ្ងៃ ទោះបីជាមានការអះអាងផ្ទុយគ្នា ដោយណាតូក្តី។ លោកបានបញ្ជាក់បែបនេះថា៖ អង្គការណាតូ គឺជាអង្គការដែលមានគោលនយោបាយ ប្រឆាំងយើងដាច់ខាត។ពួកគេបានបញ្ជាក់អំពីការប្រឆាំងនេះជារៀងរាល់ថ្ងៃ ហើយពួកគេបានបន្តធ្វើការងារគ្រប់បែបយ៉ាង ដើម្បីចូលរួមពាក់ព័ន្ធទៅនឹងជម្លោះនៅអ៊ុយក្រែន ជារៀងរាល់ថ្ងៃដែរដូច្នេះរូបភាពនេះ បានបង្ហាញកាន់តែច្បាស់ឡើង។ Peskov...
បរទេស៖ មន្ទីរបញ្ចកោណបានទទួលស្គាល់ថា ខ្លួនបានបរាជ័យក្នុងការប៉ុនប៉ង បាញ់ទម្លាក់វត្ថុអាថ៌កំបាំង ដែលប្រទះឃើញនៅលើអាកាសពីលើរដ្ឋ Michigan កាលពីចុងសប្តាហ៍មុន ដោយនិយាយថា មីស៊ីល AIM-9X Sidewinder មួយគ្រាប់ដែលបាញ់ ដោយយន្តហោះចម្បាំង F-16 បានខកខានការសម្គាល់របស់វា ឬ បាញ់ខុស ហើយបានធ្លាក់នៅក្នុងទឹក។ វត្ថុចម្លែកនេះគឺជាវត្ថុមួយក្នុងចំណោមវត្ថុអាថ៌កំបាំងបី ដែលត្រូវបានគេឃើញនៅក្នុង ដែនអាកាសអាមេរិកខាងជើង ក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ...
បរទេស៖ ក្រុមអ្នកជំនាញខាងអាវុធ របស់ក្រុមហ៊ុនយោធាឯកជនរបស់រុស្សី Wagner Group បានលើកឡើងថាខណៈដែលអ៊ុយក្រែនកំពុងព្យាយាមស្វែងរកកិច្ចសហប្រតិបត្តិការបន្ថែមទៀតដើម្បីផ្គត់ផ្គង់អាវុធ ពីលោកខាងលិចនោះ វានឹងត្រូវការពេលវេលាយ៉ាងច្រើន ដើម្បីអាចប្រើប្រាស់អាវុធទាំងនោះ បានដែលរួមមានទាំងយន្តហោះចម្បាំង F-16 ជាដើម។ ថ្លែងទៅកាន់ RT កាលពីថ្ងៃពុធម្សិលមិញនេះ អ្នកជំនាញបើកយន្តហោះម្នាក់របស់ Wagner បានលើកឡើងថាលទ្ធភាព នៃការបញ្ជូនយន្តហោះចម្បាំងរបស់លោកខាងលិច មកកាន់ប្រទេសអ៊ុយក្រែន គឺពិតជាមានពីព្រោះថារដ្ឋាភិបាលក្រុងគៀវ នៅតែបន្តធ្វើការស្នើសុំអាមេរិក...
ប៉េកាំង៖ ភាពរំជើបរំជួលរបស់អាមេរិក បានកាន់តែធ្ងន់ធ្ងរឡើង បន្ទាប់ពីវាបានបាញ់ទម្លាក់វត្ថុ ហោះមិនស្គាល់អត្តសញ្ញាណចំនួន ៣បន្ថែមទៀត ចាប់តាំងពីការបាញ់ទម្លាក់បាឡុងស៊ីវិលរបស់ចិន ដោយទីក្រុងវ៉ាស៊ីនតោន បានចល័តសម្ព័ន្ធមិត្តរបស់ខ្លួន រួមមានប្រទេសជប៉ុន កូរ៉េខាងត្បូង និងអង្គការណាតូ ដើម្បីនិយាយរឿង “ការគំរាមកំហែងរបស់ចិន”។ ប៉ុន្តែអ្នកវិភាគចិនបានឲ្យដឹងថា កាលណាអាមេរិក បន្តការញុះញង់បែបនេះយូរជាងនេះ ការសន្និដ្ឋាននេះកាន់តែអាម៉ាស់ សម្រាប់ទង្វើដែលអាមេរិក បានរៀបចំឡើងនេះ។ លើកលែងតែបាឡុងស៊ីវិលរបស់ចិន ដែលបានបាញ់ទម្លាក់កាលពីថ្ងៃទី០៤...
OMAHA៖យោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេបានប្រាប់ឲ្យដឹងថា ក្រុមហ៊ុនរបស់មហាសេដ្ឋីលោក Warren Buffett បានបន្ថែមទៅលើការវិនិយោគរបស់ក្រុមហ៊ុន Apple យ៉ាងច្រើនរួចទៅហើយនៅចុងឆ្នាំមុន ខណៈកាត់បន្ថយការវិនិយោគថ្មីក្នុងក្រុមហ៊ុនផលិតបន្ទះឈីបកុំព្យូទ័រតៃវ៉ាន់ និងការកាន់កាប់ធនាគាររយៈពេលវែងទំាង២។ ក្រុមហ៊ុន Berkshire Hathaway Inc. បានបង្ហាញពីការផ្លាស់ប្តូរជាច្រើនចំពោះផលប័ត្រភាគហ៊ុនរបស់ខ្លួនក្នុងឯកសារបានដាក់ជូនគណៈកម្មការមូលបត្រកាលពីថ្ងៃអង្គារ។ វិនិយោគិនជាច្រើនបានតាមដានសកម្មភាពរបស់ក្រុមហ៊ុនយ៉ាងជិតស្និទ្ធ ដោយសារតែកំណត់ត្រាវិនិយោគជោគជ័យគួរឲ្យកត់សម្គាល់របស់លោក Buffett ក្នុងរយៈពេលជាច្រើនទសវត្សរ៍។ Berkshire បានប្រមូលភាគហ៊ុនជិត ២១ លានបន្ថែមទៀតក្នុងក្រុមហ៊ុនផលិតទូរស័ព្ទ...
បរទេស ៖ យោងតាមការ ចេញផ្សាយរបស់កាសែត The Politico កាលពីថ្ងៃ ម្សិលមិញនេះ បានឲ្យដឹងថាសហរដ្ឋអាមេរិក នឹងមិនធ្វើការផ្គត់ផ្គង់ អាវុធប្រភេទមីស៊ីល ជាយុទ្ធសាស្ត្រឬ ATACMS ទៅឲ្យអ៊ុយក្រែនឡើយដោយសារ បញ្ហាបារម្ភថានឹងធ្វើឲ្យស្តុក របស់ខ្លួនមានការខ្វះខាត។ ទោះបីជាមានការសន្យា ដោយរដ្ឋាភិបាលក្រុងវ៉ាស៊ិនតោន ជាមួយនឹងកញ្ចប់យោធា ដ៏ធំសំបើមប្រមាណជា៣០ពាន់លានដុល្លារ និងទោះបីជាមានការទាមទារជា ប់ជានិច្ចដោយរដ្ឋាភិបាល...
បរទេស ៖ យោងតាមការចេញផ្សាយ ដោយកាសែត rt.com កាលពីថ្ងៃម្សិលមិញនេះ បានឲ្យដឹងថា យន្តហោះចម្បាំងF-35 របស់សហរដ្ឋអាមេរិក ចំនួន២គ្រឿង បានចូលរួមនៅក្នុងសមយុទ្ធយោធា ទ័ពអាកាសមួយនៅរដ្ឋ Bengaluru ប្រទេសឥណ្ឌា ។ ការចូលរួមបង្ហាញ វត្តមានលើកនេះ ត្រូវបានគេមើលឃើញថា វាបានក្លាយទៅជាលើកដំបូង ដែលយន្តហោះចម្បាំង របស់អាមេរិក បានចុះចតនៅលើទឹកដីឥណ្ឌា...
អង់គ្លេស ៖ នេះបើយោងតាមការ ចេញផ្សាយពីគេហទំព័រឌៀលីម៉ែល បានប្រាប់ឲ្យដឹងថា ក្រុមអ្នកជំនាញសាទរ ដល់ពេលវេលាសំខាន់ សម្រាប់ការអភិរក្ស ខណៈសត្វស្វាតូចបំផុត ដែលជិតផុតពូជកើត នៅសួនសត្វចក្រ ភពអង់គ្លេស ដោយជោគជ័យ ។ កំណើតជោគជ័យដំបូងបង្អស់ នៃស៊ីហ្វាការបស់ Coquerel នៅអឺរ៉ុបបានកើតឡើងនៅសួនសត្វ Chester ក្នុង Cheshire ។...