វ៉ាស៊ីនតោន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៣ថាលោក ដូណាល់ ត្រាំ អតីតប្រធានាធិបតីអាមេរិក បានព្រមានអំពី “ការស្លាប់ និងការបំផ្លិចបំផ្លាញ” ដែលអាចកើតមាន ប្រសិនបើគាត់ប្រឈមមុខ នឹងការចោទប្រកាន់ពីបទឧក្រិដ្ឋ ថ្លែងដូច្នេះនៅប៉ុន្មានម៉ោង បន្ទាប់ពីរដ្ឋអាជ្ញាក្រុងញ៉ូវយ៉ក ស៊ើបអង្កេតទៅលើការបង់ប្រាក់បំភ្លៃរបស់គាត់ទៅឱ្យតារាសិច នាង Stormy...
បរទេស៖ សារព័ត៌មាន Sputnik បានរាយការណ៍ថា សហរដ្ឋអាមេរិកកំពុងស៊ើបអង្កេត ពីមូលហេតុដែលប្រព័ន្ធការពារដែនអាកាសរបស់ខ្លួន មិនដំណើរការពេញលេញ អំឡុងពេលមានការវាយប្រហារលើមូលដ្ឋានទ័ពអាមេរិក នៅក្នុងប្រទេសស៊ីរី។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៣ បានឱ្យដឹងថា រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin បាននិយាយនៅមុននេះបន្តិចថា យោធាអាមេរិកបានធ្វើការវាយប្រហារតាមអាកាសទៅលើទីតាំងដែលជាកម្មសិទ្ធិរបស់ក្រុមដែលមានទំនាក់ទំនងជាមួយកងឆ្មាំបដិវត្តន៍ឥស្លាមអ៊ីរ៉ង់ (IRGC)...
បរទេស៖ រដ្ឋ Utah សហរដ្ឋអាមេរិក បានក្លាយទៅជារដ្ឋដំបូងគេ នៅសហរដ្ឋអាមេរិក ដែលបានប្រកាសឲ្យមានការប្រើប្រាស់ នូវគោលការណ៍ច្បាប់ សុំការអនុញ្ញាតិ ជាមុនពីសំណាក់ឪពុកម្តាយ ជាកាតព្វកិច្ចអាចឲ្យកូនៗ ដែលមិនទាន់គ្រប់អាយុរបស់ពួកគេ អាចប្រើប្រាស់បណ្តាញសង្គមបាន។ លោកអភិបាលរដ្ឋ Spencer Cox បានចុះហត្ថលេខាទៅលើអនុក្រិតចំនួន២កាលពីថ្ងៃព្រហស្បតិ៍នេះ បើយោងតាមការចេញផ្សាយរបស់ RT ដោយក្នុងនោះបានបញ្ជាក់ច្បាស់ ទៅលើការកំណត់ច្បាប់ នៃការប្រើប្រាស់បណ្តាញសង្គម...
បរទេស៖ កាសែត Neue Zuercher Zeitung (NZZ) បានរាយការណ៍កាលពីថ្ងៃពុធថា រដ្ឋាភិបាលនៅទីក្រុង Bern ប្រទេស ស្វីស កំពុងព្យាយាមស្វែងរកថាតើអ្នកណាដែលបំពានច្បាប់គ្រប់គ្រងការនាំចេញ បន្ទាប់ពីរថពាសដែក Eagle ផលិតដោយក្រុមហ៊ុន Mowag ត្រូវបានគេថតបាននៅក្នុងទឹកដីដែលកាន់កាប់ដោយអ៊ុយក្រែន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣...
ម៉ូស្គូ៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៣ថា លោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី បានថ្លែថា រុស្ស៊ីនឹងដាក់ពង្រាយ អាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រនៅក្នុងប្រទេសប៊ែលឡារុស្ស ។ លោកប្រធានាធិបតី ពូទីន បានថ្លែងថា ទង្វើនេះនឹងមិនបំពានលើកិច្ចព្រមព្រៀង មិនរីកសាយភាយនុយក្លេអ៊ែរនោះទេ ហើយប្រៀបធៀបខ្លួន ទៅនឹងសហរដ្ឋអាមេរិក ដែលដាក់អាវុធរបស់ខ្លួននៅអឺរ៉ុប...
ម៉ាឌ្រីដ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៣ថា ក្រុមអ្នកពន្លត់អគ្គីភ័យប្រហែល៧០០នាក់ កំពុងប្រយុទ្ធប្រឆាំងនឹងភ្លើងឆេះព្រៃដ៏ធំប្រចាំឆ្នាំ របស់ប្រទេសអេស្ប៉ាញ កាលពីថ្ងៃសៅរ៍ ដែលកំពុងឆេះយ៉ាងសន្ធោសន្ធៅ ក្នុងរយៈពេល៤៨ម៉ោង បន្ទាប់ពីភ្លើងនេះបានចាប់ផ្តើម ដោយបង្ខំមនុស្ស១.៥០០នាក់ ឱ្យភៀសខ្លួនចេញ ។ នៅក្នុងការកែសម្រួលដំណឹងថ្មីៗ នៅលើបណ្តាញសង្គមTwitter ក្រុមសេវាសង្គ្រោះបន្ទាន់ក្នុងតំបន់បានលើកឡើងថា ភ្លើងនៅ...
សេនហ្វ្រេនស៊ីស្កូ៖លោក Gordon Moore ជាសហស្ថាបនិក Intel Corp. ដែលបានកំណត់ល្បឿននៃវឌ្ឍនភាពក្នុងយុគសម័យឌីជីថល ជាមួយនឹងការទស្សន៍ទាយដ៏សាមញ្ញ កាលឆ្នាំ ១៩៦៥ អំពីរបៀបដែលវិស្វករ នឹងជំរុញសមត្ថភាពនៃបន្ទះសៀគ្វីកុំព្យូទ័របានលឿននោះ បានទទួលមរណភាពហើយនៅ អាយុ ៩៤ ឆ្នាំ។ នេះបើយោងតាមក្រុមហ៊ុន Intel និងមូលនិធិ Gordon និង Betty...
បរទេស ៖ អធិការបតីអាល្លឺម៉ង់ លោក Olaf Scholz បានអះអាងប្រាប់អ្នកកាសែត កាលពីថ្ងៃសុក្រថា ធនាគារ Deutsche Bank ដែលជាអ្នកផ្តល់ប្រាក់កម្ចីធំ ជាងគេបំផុត របស់ប្រទេសអាល្លឺម៉ង់ ពិបាកនឹងទទួលរង នូវជោគវាសនាដូចគ្នាទៅ នឹងការតស៊ូរបស់ Credit Suisse ។ លោកបាននិយាយនៅ ក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងប្រ៊ុចសែលថា...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT កាលពីថ្ងៃម្សិលមិញនេះ បានឲ្យដឹងថា ក្រុមប៉ូលីសរបស់ប្រទេស ឥណ្ឌា បានសម្រេចចិត្តក្នុងការបិទបណ្តាញ អ៊ិនធឺណេតនៅក្នុងតំបន់រដ្ឋ Punjab ដើម្បីតាមចាប់ខ្លួនបុគ្គលដ៏សំខាន់ម្នាក់ នៃក្រុមផ្តាច់ខ្លួន។ ប្រភពដដែលបានបន្តដែរថា ប្រតិបត្តិការដែលបានកើតឡើង កាលពីចុងសប្តាហ៍កន្លងមកនោះ ដោយក្រុមប៉ូលីស របស់ប្រទេសឥណ្ឌា បានធ្វើឲ្យពលរដ្ឋឥណ្ឌា ក្នុងតំបន់រាប់លាននាក់មិនមានអ៊ិនធឺណេត ប្រើប្រាស់តាំងតែពីថ្ងៃអង្គារ ហើយគោលបំណងធំរបស់បេសកកម្មគឺ...
ក្រសួងកសិកម្ម និងរុក្ខាប្រមាញ់ឡាវ បានប្រកាសផ្អាក ការនាំចូលសាច់ជ្រូកពីប្រទេសថៃ និងវៀតណាម ក្នុងពេលមានការផ្ទុះឡើងនៃជំងឺប៉េស្តជ្រូកអាហ្វ្រិក (ASF) នៅក្នុងប្រទេសទាំងពីរ ។ នេះបើយោងតាមការចេញ ផ្សាយដោយសារព័ត៌មាន Xinhua។ យោងតាមរបាយការណ៍ចេញផ្សាយ របស់គេហទំព័ររបស់ក្រសួងកសិកម្មបានឱ្យដឹងថា នាយកដ្ឋានបសុសត្វ និងនេសាទបានហាម ឃាត់ការនាំចូលសាច់ជ្រូក រួមទាំងជ្រូករស់ និង ផលិតផលកែច្នៃពីប្រទេសថៃ និងវៀតណាមទៅកាន់ប្រទេសឡាវ។ នាយកដ្ឋាននឹងរឹតបន្តឹង...