ឡុងដ៌៖ កម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ បង្កការគំរាមកំហែងយ៉ាងសំខាន់លើសពីតំបន់មជ្ឈិមបូព៌ា ដោយប្រជាជនអង់គ្លេសភាគច្រើនភ័យខ្លាចពីឥទ្ធិពលរបស់វា នេះការស្ទង់មតិរបស់ The National ។ ការស្ទាបស្ទង់មតិសាធារណៈរបស់អង់គ្លេសបានរកឃើញថា ៥៤ ភាគរយមានការព្រួយបារម្ភថាមហិច្ឆតានុយក្លេអ៊ែររបស់អ៊ីរ៉ង់ “តំណាងឱ្យការគំរាមកំហែងដល់ពិភពលោក” រួមទាំងចក្រភពអង់គ្លេសផងដែរ។ អ្នកអត្ថាធិប្បាយនាំមុខ បានប្រាប់ The National ថាការរកឃើញនេះបង្ហាញពីតម្រូវការបន្ទាន់ ដើម្បីកាត់បន្ថយកម្មវិធីនុយក្លេអ៊ែររបស់ទីក្រុងតេអេរ៉ង់ ដែលត្រូវបានគេនិយាយថា នៅឆ្ងាយប៉ុន្មានខែទៀត ដើម្បីអាចបង្កើតគ្រាប់បែកនុយក្លេអ៊ែរបាន។...
គូឡាឡាំពួរ៖ ក្រុមប៉ូលីសបានឃាត់ខ្លួនបុគ្គលចំនួន ៥ នាក់ ដែលត្រូវបានគេសង្ស័យថា ជាប់ពាក់ព័ន្ធនឹងការឆបោក ដោយប្រើឯកសារ Android Package Kit (APK) យោងតាមការចេញផ្សាយ ពីគេហទំព័រឌឺវីប៊ីស។ លេខាធិការប៉ូលីស Royal Malaysia លោកស្រី Datuk Noorsiah Mohd Saaduddin បាននិយាយថា...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃសុក្រនេះបានឲ្យដឹងថា ប្រទេសអ៊ីស្រាអ៊ែល និងសហរដ្ឋអាមេរិក បានឈានទៅដល់ការព្រមព្រៀងគ្នា ក្នុងបង្កើតនូវសមយុទ្ធយោធារួមមួយ ដែលគ្រោងនឹងធ្វើឡើង នៅក្នុងសមុទ្រក្រហម ហើយដោយប្រើប្រាស់បច្ចេកទេស ផ្តោតសំខាន់ទៅលើអាវុធប្រភេទវ៉ៃឆ្លាតឬ AI។ សមយុទ្ធយោធាដែលនឹងធ្វើឡើង នៅលើឈូងសមុទ្រ Eilat ស្ថិតនៅភាគខាងត្បូង នៃប្រទេសអ៊ីស្រាអ៊ែល ឬត្រូវបានគេហៅឈ្មោះថា Digital Shield ដែលវានឹងមានការចូលរួម ពីសំណាក់យោធារបស់អាមេរិក...
បរទេស៖ សាជីវកម្មបច្ចេកវិទ្យាការពារជាតិ របស់រដ្ឋឈ្មោះ Rostec បាននិយាយថា ប្រទេសរុស្ស៊ីនឹងបង្កើនការផលិតយន្តហោះចម្បាំងបំបាំងកាយជំនាន់ទី 5 Su-57 ចំពេលប្រតិបត្តិការយោធា នៅក្នុងប្រទេសអ៊ុយក្រែន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា លោក Sergey Chemezov ប្រធាន Rostec បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា...
អាមេរិក ៖ បើយោងតាមចេញផ្សាយផ្លូវការ របស់គេហទំព័រ Channel news Asia បានប្រាប់ឲ្យដឹងថា តារាភាពយន្តហូលីវូដ និងមនុស្សធម៌ របស់អង្គការ សហប្រជាជាតិ អ្នកនាង Angelina Jolie បានធ្វើទស្សនកិច្ច ដ៏គួរឲ្យភ្ញាក់ផ្អើលមួយទៅកាន់តំបន់ ដែលរងគ្រោះដោយទឹកជំនន់ ដ៏អាក្រក់បំផុតនៅភាគខាងត្បូង ប្រទេសប៉ាគីស្ថាន កាលពីថ្ងៃទី 20...
ញូវយ៉ក៖ មេដឹកនាំនៃប្រទេសជប៉ុន និងហ្វីលីពីនបានព្រមព្រៀងគ្នាថា ប្រទេសទាំងពីរនឹងពង្រឹង កិច្ចសហប្រតិបត្តិការបន្ថែមទៀត នៅក្នុងវិស័យដូចជាសន្តិសុខ ថាមពល និងហេដ្ឋារចនាសម្ព័ន្ធ នេះបើយោងតាមរដ្ឋាភិបាលជប៉ុន។ នាយករដ្ឋមន្រ្តីជប៉ុនលោក Fumio Kishida និងប្រធានាធិបតីហ្វីលីពីនលោក Ferdinand Marcos Jr. ក៏បានពិភាក្សាអំពីបញ្ហាក្នុងតំបន់រួមទាំងបញ្ហាទាក់ទង នឹងសមុទ្រចិនខាងកើត និងខាងត្បូង នៅក្នុងកិច្ចពិភាក្សារបស់ពួកគេ នៅទីក្រុងញូវយ៉ក ចំពេលមានការអះអាង...
អូស្ត្រាលី៖ អ្នកវិទ្យាសាស្ត្រជឿថា ត្រីបាឡែនជាង ២០០ ក្បាលត្រូវបានទឹកនាំទៅឆ្នេរសមុទ្រ នៅភាគខាងលិច នៃរដ្ឋ Tasmania ប៉ុន្មានថ្ងៃ បន្ទាប់ពីត្រីបាឡែនមេជីវិតឈ្មោល ចំនួន ១៤ ក្បាលត្រូវបានរកឃើញបនៅលើឆ្នេរអូស្ត្រាលីមួយផ្សេងទៀត យោងតាមការចេញផ្សាយ ពីគេហទំព័រស្គាយញ៉ូវ ។ នាយកដ្ឋានធនធានធម្មជាតិ និងបរិស្ថាន Tasmania បាននិយាយថា យ៉ាងហោចណាស់ពាក់កណ្តាល នៃត្រីបាឡែននៅឆ្នេរ...
ម៉ូស្គូ៖ សម្ព័ន្ធមិត្តរបស់ប្រធានាធិបតីរុស្ស៊ី បាននិយាយមុនការធ្វើប្រជាមតិនៅចុងខែនេះ ស្តីពីការចូលរួមជាមួយរុស្ស៊ី ក្នុងតំបន់ដឺលត្រូវបានកាន់កាប់ចំនួន៤ ថា លោក វ្ល៉ាឌីមៀ ពូទីន នឹងធ្វើគ្រប់យ៉ាង ដើម្បីបង្វែរសង្រ្គាមអ៊ុយក្រែន ទៅជាជម្លោះជាមួយអង្គការអូតង់ ឬហៅថាណាតូ។ លោកស្រី Margarita Simonyan និពន្ធនាយកនៃកាសែត RT ដែលជាស្ថាប័នប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ី ដែលគ្រប់គ្រងដោយរដ្ឋបានធ្វើការកត់សម្គាល់ នៅលើទំព័រ Facebook របស់លោកស្រីថា ទន្ទឹមនឹងនេះ...
បរទេស៖ រដ្ឋមន្ត្រីក្រសួងការពារជាតិលោក Sergey Shoigu បាននិយាយនៅថ្ងៃពុធថា យោធារុស្ស៊ីបានបាត់បង់ទាហានជិត ៦ ០០០នាក់ ក្នុងអំឡុងពេលប្រយុទ្ធគ្នា នៅក្នុងប្រទេសអ៊ុយក្រែន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា យោងតាមលោក Sergey Shoigu បានឱ្យដឹងថា ចំនួនអ្នកស្លាប់នៅខាងអ៊ុយក្រែន គឺខ្ពស់ជាងដប់ដង...
យោងតាមការចេញផ្សាយរបស់ rt.com កាលពីថ្ងៃពុធម្សិលមិញនេះ បានឲ្យដឹងថាក្រុមហ៊ុនផលិតអាវុធ របស់ក្រសួងការពារជាតិរុស្សី Rostech បានប្រកាសក្នុងការបង្កើនផលិតកម្មរបស់ខ្លួន ក្នុងពេលដែលតំរូវការយោធាកំពុងកើនឡើង។ Rostech បានសរសេរបែបនេះថា៖ នៅពេលបច្ចុប្បន្ននេះផ្នែកជាច្រើនរបស់យើង បានចាប់ផ្តើមដំណើរការប្រតិបត្តិការផលិត ក្នុងលក្ខខណ្ឌពិសេស ដោយក្នុងនោះបុគ្គលិកជាច្រើន គឺចាំបាច់ត្រូវធ្វើការថែមម៉ោង ហើយជាពិសេសនៅចុងសប្តាហ៍ទៀតផង។ Rostech បន្តថា៖ការបង្កើនផលិតកម្មបន្ថែមទៀត ធ្វើឡើងដើម្បីអាចបំពេញតាមផែនការ របស់រដ្ឋាភិបាលទីក្រុងមូស្គូ។ គួរឲ្យដឹងដែរថាសេចក្តីថ្លែងការណ៍នេះ បានធ្វើឡើងនៅបន្ទាប់ពីប្រធានាធិបតីរុស្សីលោក...