ព័ត៌មានអន្តរជាតិ

អាល្លឺម៉ង់នៅសល់អាវុធ និងយុទ្ធភណ្ឌក្នុងស្តុកដែលអាច ធ្វើប្រតិបត្តិការបាន២ថ្ងៃប៉ុណ្ណោះ

បរទេស៖យោងតាមការចេញផ្សាយ របស់សារព័ត៌មានរបស់អាល្លឺម៉ង់Business Insider (BI) កាលពីចុងសប្តាហ៍កន្លងមកនេះបានចេញផ្សាយថា
ឧស្សាហកម្មលើវិស័យ ការពារជាតិនិងធនធានរបស់រដ្ឋសភាជាតិរបស់ប្រទេសកំពុងជួបបញ្ហាដោយក្នុងនោះស្តុកដែលអាចប្រើប្រាស់បានប្រសិនបើប្រតិបត្តិការសង្គ្រាម
កើតឡើងគឺអាចនឹងអស់ត្រឹមរយៈពេល២ថ្ងៃប៉ុណ្ណោះ។

BI ដដែលបានបន្តទៀតថាគោលការណ៍ដែលចាំបាច់ត្រូវមានស្តុកអាវុធយុទ្ធភណ្ឌយ៉ាងហោចណាស់៣០ថ្ងៃដោយអង្គការណាតូបានក្លាយទៅជាបញ្ហារបស់អាល្លឺម៉ង់ពីព្រោះថា
បញ្ហាបច្ចុប្បន្ននេះអាល្លឺម៉ង់គឺមានអស់រយៈពេលជាច្រើនឆ្នាំមកហើយជាពិសេសនៅពេលដែលចាំបាច់ត្រូវចូលរួមធ្វើសមយុទ្ធយោធាម្តងៗទាំងដែលមិនមានស្តុកគ្រប់គ្រាន់។

គេសង្កេតមើលឃើញដែរថាឃ្លាំងអាវុធរបស់អាល្លឺម៉ង់កាន់តែជួបបញ្ហានៅពេលដែលអាល្លឺម៉ង់ជាមួយនឹងបណ្តាប្រទេសនៅលោកខាងលិចជាច្រើនទៀតបានចូលរួមដៃគ្នាក្នុងការបញ្ជូន អាវុធជាច្រើនទៅឲ្យប្រទេសអ៊ុយក្រែនដើម្បីប្រយុទ្ធតតាំងទៅនឹងប្រទេសរុស្សីតាំងតែពីខែកុម្ភៈ។

មកដល់ពេលនេះអាល្លឺម៉ង់បានចាត់វិធានការមួយចំនួនដើម្បីដោះស្រាយបញ្ហានេះដូចជាការរៀបចំផែនការទំលាក់កញ្ចប់លុយដើម្បីបំពេញបន្ថែមនិងពង្រឹងឡើងវិញនូវស្តុកអាវុធដែលមានដូចជា កញ្ចប់២០ពាន់អឺរ៉ូនិងកញ្ចប់១០០ពាន់លានអឺរ៉ូផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top