ចិន ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ បានប្រាប់ឲ្យដឹងថា ក្រុមអ្នកវិទ្យាសាស្ត្រចិន បានរកឃើញឃ្លាំង ហ្វូស៊ីលចំនួន ២ នៅក្រុង Chongqing ភាគនិរតី និងខេត្ត Guizhou មានអាយុកាល តាំងពីសម័យ Silurian បានចាប់ផ្តើមប្រហែល ៤៤០ លានឆ្នាំមុន ហើយគេហទំព័រទាំង២នេះ បានផ្តល់ការរកឃើញដ៏សំខាន់...
អាមេរិក៖គ្រាប់រ៉ុក្កែត SpaceX បានហោះឡើងទៅកាន់គន្លងតារាវិថីពីរដ្ឋផ្លរីដាកាលពីថ្ងៃពុធ ដោយដឹក នាវិកស្ថានីយ៍អវកាសអន្តរជាតិជាមួយអវកាសយានិករុស្ស៊ី ជនជាតិអាមេរិក២នាក់ និងអវកាសយានិកជប៉ុនម្នាក់ ហោះហើររួមគ្នាក្នុងការបង្ហាញអំពីការងារជាក្រុមរវាងសហរដ្ឋអាមេរិក និងរុស្ស៊ីក្នុងលំហ ទោះបីជាមានភាពតានតឹងក្នុងសង្គ្រាមអ៊ុយក្រែន ក៏ដោយយោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។ មន្ត្រីជាន់ខ្ពស់នៃទីភ្នាក់ងារអវកាសរុស្ស៊ី Roscosmos បាននិយាយភ្លាមៗ បន្ទាប់ពីការបាញ់បង្ហោះថា ការហោះហើរនេះបានសម្គាល់ដំណាក់កាលថ្មីនៃកិច្ចសហប្រតិបត្តិការរបស់យើងជាមួយទីភ្នាក់ងារអវកាសអាមេរិកណាសា “NASA” ។ យានបាញ់បង្ហោះ SpaceX រួមមានគ្រាប់រ៉ុក្កែត Falcon...
សេអ៊ូល៖ យោធាកូរ៉េខាងត្បូងបានឲ្យដឹងថា នាវាផ្ទុកយន្តហោះអាមេរិកមួយគ្រឿង នឹងត្រូវដាក់ពង្រាយឡើងវិញ ទៅកាន់ដែនទឹកភាគខាងកើតកូរ៉េខាងត្បូងនៅថ្ងៃពុធ មួយថ្ងៃបន្ទាប់ពីកូរ៉េខាងជើងបានបាញ់មីស៊ីល ផ្លោងពីលើ ប្រទេសជប៉ុន ហើយបាននាំមកនូវការថ្កោលទោសយ៉ាងរហ័សពីសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តក្នុងតំបន់ ជាការឆ្លើយតប។ នៅព្រឹកថ្ងៃពុធម្សិលមិញនេះ កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក បានបាញ់មីស៊ីលពីដីទៅដី ចំនួន៤គ្រាប់ ឆ្ពោះទៅសមុទ្រជប៉ុន ក្នុងអំឡុងសមយុទ្ធរួមគ្នា ដែលធ្វើឡើងជាផ្នែកនៃការឆ្លើយតបរបស់ពួកគេ ចំពោះការបាញ់មីស៊ីលរបស់កូរ៉េខាងជើង។ អគ្គសេនាធិការចម្រុះរបស់កូរ៉េខាងត្បូង បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា...
ស្ថិតិរបស់ statista ដែលមានចុះផ្សាយលើសារព័ត៌មាន CGTN បានឲ្យដឹងថាប្រទេសទាំង១០ ដែលសម្បូរដោយភ្នំភ្លើង ដែលនឹងផ្ទុះនៅខណៈនេះ បើរាប់ពីឆ្នាំ១៩៥០រហូតមក។ ខាងក្រោមនេះជាប្រទេសទាំង១០ខាងលើនេះ៖ ១. ប្រទេសឥណ្ឌូណេស៊ី៖ ស្ថិតនៅក្នុងទ្វីបអាស៊ី មានចំនួន ៥៨ភ្នំភ្លើងដែលនឹងផ្ទុះ។ ២. ប្រទេសជប៉ុន៖ ស្ថិតនៅក្នុងទ្វីបអាស៊ី មានចំនួន ៤៤ភ្នំភ្លើងដែលនឹងផ្ទុះ។ ៣. សហរដ្ឋអាមេរិក៖ ស្ថិតនៅក្នុងទ្វីបអាមេរិកខាងជើង មានចំនួន ៤២ភ្នំភ្លើងដែលនឹងផ្ទុះ។ ៤....
បរទេស៖ រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់លោកស្រី Annalena Baerbock បានប្រាប់សមភាគីប៉ូឡូញនៅថ្ងៃអង្គារថា ក្រុងប៊ែរឡាំងបដិសេធមិនបង់សំណងសង្គ្រាមលោកលើកទីពីរបន្ថែមទៀតដល់ប្រទេសប៉ូឡូញនោះទេ ហើយចាត់ទុកបញ្ហានេះថា «បិទ» នៅកម្រិតរដ្ឋាភិបាល ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានបន្ទាប់ពីកិច្ចប្រជុំជាមួយរដ្ឋមន្ត្រីការបរទេសប៉ូឡូញ Zbigniew Rau នៅទីក្រុងវ៉ារស្សាវ៉ា លោកស្រី Baerbock...
សេអ៊ូល ៖ មន្ត្រីយោធាម្នាក់បានឲ្យដឹងថា មីស៊ីលផ្លោងរបស់កូរ៉េខាងត្បូងមួយគ្រាប់ ដែលបានបាញ់ បង្ហោះកាលពីព្រឹកថ្ងៃពុធ ជាផ្នែក នៃការឆ្លើយតប របស់សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ចំពោះការសាកល្បងមីស៊ីលផ្លោង របស់កូរ៉េខាងជើង កាលពីថ្ងៃមុន បានហោះខុសប្រក្រតី ហើយបានទម្លាក់នៅលើមូលដ្ឋាន នៅភាគឦសានរបស់ប្រទេស ។ ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូង បានរាយការណ៍ថា មីស៊ីល Hyunmoo-2 បានធ្លាក់ក្នុងបរិវេណ...
អាមេរិក ៖ យោងតាមការចេញផ្សាយពីគេហទំព័រស្គាយញ៉ូវ បានប្រាប់ឲ្យដឹងថា កម្ទេចកម្ទីដែលចម្ងាយជាង ៦,000 ម៉ាយកំពុងតាមពីក្រោយ អាចម៍ផ្កាយមួយត្រូវបានវាយប្រហារ ដោយយានអវកាសអង្គការអវកាសណាសា ទទួលជោគជ័យកាលពីថ្មីៗ នេះកន្លងមក ។ រូបភាពនេះត្រូវបានថត ដោយតេឡេស្កុបនៅប្រទេសឈីលីរយៈពេល២ថ្ងៃ បន្ទាប់ពីការសាកល្បង ការបង្វែរទិសអាចម៍ផ្កាយទ្វេ (DART) កាលពីខែមុន។ វាបង្ហាញពីកន្ទុយបង្កើតឡើង ដោយធូលី និងសម្ភារៈផ្សេងទៀត ពីផលបុកដោយយានអវកាស...
តេអេរ៉ង ៖ គេហទំព័រក្រសួងការបរទេសអ៊ីរ៉ង់ បានរាយការណ៍ថា អ្នកនាំពាក្យក្រសួងការបរទេស អ៊ីរ៉ង់ លោក Nasser Kanaani បានបដិសេធថា អ៊ីរ៉ង់ មិនបានប្រគល់យន្តហោះដ្រូន ទៅឱ្យប្រទេសរុស្ស៊ី សម្រាប់ប្រើប្រាស់ក្នុងជម្លោះ អ៊ុយក្រែន នោះឡើយ ។ លោក Kanaani ត្រូវបានគេដកស្រង់សម្តីថា “សាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ ចាត់ទុកព័ត៌មាន...
បរទេស៖ ប្រេសិតពិសេសរបស់ប្រទេសរុស្សី ប្រចាំនៅអង្គការសហប្រជាជាតិ លោក Konstantin Vorontsov ដែលបានធ្វើសេចក្តីថ្លែងការណ៍មួយ ទៅកាន់អង្គប្រជុំរបស់អង្គការសហប្រជាជាតិ កាលពីថ្ងៃអង្គារម្សិលមិញនេះថា ការបន្តធ្វើសកម្មភាពផ្តល់ជំនួយជាអាវុធ គ្រប់បែបយ៉ាងរបស់អាមេរិក ទៅឲ្យអ៊ុយក្រែន កំពុងធ្វើឲ្យបន្ទាត់ក្រហមកាន់តែលេចរូបរាង ហើយឱកាសនៃការប្រឈមមុខគ្នា ដោយផ្ទាល់ នឹងកើតមានខ្លាំងជាងមិនខាន រវាងភាគីទាំងពីរ។ ការលើកឡើងរបស់លោក Vorontsov ត្រូវបានគេមើលឃើញថា បានធ្វើឡើងនៅក្រោយពេលបន្តិច ដែលមន្ទីរប៉ង់តាហ្គោនបានប្រកាស...
តូក្យូ៖ ប្រទេសជប៉ុន នៅថ្ងៃអង្គារនេះ បានបញ្ជាឱ្យស្ថានកុងស៊ុលរុស្ស៊ី ដែលមានមូលដ្ឋាន នៅភាគខាងជើងប្រទេសជប៉ុន ឱ្យចាកចេញពីប្រទេស ក្នុងរយៈពេល ៦ថ្ងៃជាការសងសឹក ចំពោះការបណ្តេញអ្នកការទូតជប៉ុនម្នាក់ របស់ទីក្រុងមូស្គូកាលពីខែមុន។ លោក Hayashi បានប្រាប់អ្នកយកព័ត៌មានថា ក្រសួងរបស់លោក បានប្រកាសពីស្ថានកុងស៊ុល នៅអគ្គកុងស៊ុលរុស្ស៊ីនៅទីក្រុង Sapporo persona non grata បន្ទាប់ពីសេវាសន្តិសុខសហព័ន្ធរបស់រុស្ស៊ី...