បរទេស៖ យោងតាមការចេញផ្សាយរបស់ rt.com កាលពីថ្ងៃម្សិលមិញនេះ បានឲ្យដឹងថា មនុស្សរាប់រយនាក់បានបាត់បង់ជីវិត នៅក្នុងគ្រោះធម្មជាតិរលកកំដៅ ដែលកំពុងវាយប្រហារ នៅក្នុងប្រទេសអេស្បាញ និងប្រទេសប៉ទុយហ្គាល់ ក្នុងរយៈពេលមួយសប្តាហ៍កន្លងមកនេះ ហើយប្លុកអឺរ៉ុបទាំងមូល កំពុងបន្តរងគ្រោះដោយសារសីតុណ្ហភាព កំដៅឡើងលើស៤០អង្សារនៅឡើយ។ ទិន្នន័យដែលត្រូវបានបង្ហាញ ដោយវិទ្យាស្ថានសុខភាពអេស្បាញ Carlos III បានឲ្យដឹងថា នៅក្នុងប្រទេសអេស្បាញ អ្នកស្លាប់មានចំនួនកើនឡើង ទៅដល់៥១០នាក់...
អង់គ្លេស៖ នេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែលបាននិយាយថា ចក្រភពអង់គ្លេសឡើងកម្ដៅនៅពេលការរួម បញ្ចូលគ្នានៃប្រព័ន្ធសម្ពាធ ‘Azores High’ ដែលរុញឡើងពីភាគខាងត្បូង ខ្យល់វាលខ្សាច់សាហារ៉ា និងការប្រែប្រួលអាកាសធាតុកំពុងបន្តត្រូវបានគេរំពឹងថានឹងជំរុញឲ្យកំណត់ត្រាចក្រភពអង់គ្លេសមានសីតុណ្ហភាព៤១អង្សាសេ។អ្នកជំនាញនិយាយថា វាបណ្តាលមកពីកត្តាមួយចំនួនរួមទាំងខ្យល់បក់បោកពីអាហ្វ្រិកខាងជើង និងតំបន់សាហារ៉ា ប្រព័ន្ធសម្ពាធត្រូពិច ‘Azores High’ បោកបក់ទៅភាគខាងជើងឆ្ងាយ និងផលប៉ះពាល់ជាបន្តបន្ទាប់នៃការប្រែប្រួលអាកាសធាតុ។ វាបាននាំឲ្យMet Office ចេញការព្រមានអំពីកម្ដៅខ្លាំងពណ៌ក្រហមសម្រាប់ភាគច្រើននៃអង់គ្លេសនៅថ្ងៃនេះ និងថ្ងៃស្អែក ដោយមន្ត្រីសុខាភិបាលបានប្រកាសថា “ភាពអាសន្នជាតិ”។...
អាមេរិក៖ យោងតាមការចេញផ្សាយ ពីគេហទំព័រស្គាយញ៉ូវបានប្រាប់ឲ្យដឹងថា ក្រុមនៅពីក្រោយការរកឃើញនេះពិពណ៌នាអំពីការស្វែងរកលទ្ធផលនៃផ្កាយមួយបានបាត់ខ្លួនដោយ គ្មានសញ្ញាណាមួយនៃការផ្ទុះដ៏ខ្លាំងក្លាដូចជាការស្វែងរកម្ជុលនៅក្នុងវាលស្មៅដ៏ក្រាស។ក្រុមតារាវិទូអន្តរជាតិមួយក្រុមត្រូវគេស្គាល់ថា ជាក្រុមអ្នកត្រួតពិនិត្យ ឬប៉ូលីសប្រហោងខ្មៅបានរកឃើញប្រហោងខ្មៅនៅជាប់នឹង Milky Way ។ ក្រុមនេះ រួមទាំង Kareem El-Badry នៃមជ្ឈមណ្ឌល Harvard-Smithsonian សម្រាប់រូបវិទ្យាតារាសាស្ត្រ ដែលខ្លួនគេដាក់រហស្សនាមថា អ្នកបំផ្លាញប្រហោងខ្មៅមានភាពល្បីល្បាញពាសពេញសហគមន៍តារាសាស្ត្រសម្រាប់ការលុបបំបាត់ការរកឃើញថ្មីនៃឯកវចនៈទំនាញផែនដី។ ទោះបីជាយ៉ាងណាក៏ដោយ នៅពេលនេះពួកគេបានរកឃើញប្រហោងខ្មៅដ៏កម្រមួយបានបង្ហាញដោយការសង្កេតរបស់ Tarantula...
អាមេរិក ៖ កាសែតត្រូវបានចេញផ្សាយលើ Frontiers In Communication បានរកឃើញថា ការប្រមាថដោយពាក្យសម្ដីអាចមានឥទ្ធិពលមិន ថាវាជានរណានោះទេ ហើយបានបង្ហាញពីការបង្កើនភាពប្រែប្រួល នៃខួរក្បាលរបស់យើង ចំពោះពាក្យអវិជ្ជមាន យោងតាមការចេញផ្សាយពីគេហទំព័រស្គាយញ៉ូវ។ នេះបើយោងតាមការស្រាវជ្រាវថ្មីមួយថា ការប្រមាថដោយពាក្យសម្ដីនឹងវាយអ្នក ហើយដូចជាការទះកំផ្លៀងលើមុខ។ អ្នកវិទ្យាសាស្ត្របានពិនិត្យមើលផលប៉ះពាល់ រយៈពេលខ្លីនៃការប្រមាថម្តងហើយម្តងទៀត ដែលជាផ្នែកមួយនៃការសិក្សាវិភាគទំនាក់ទំនងរវាងអារម្មណ៍ និងភាសា។ អ្នកស្រាវជ្រាវត្រូវគ្នា លោកវេជ្ជបណ្ឌិត...
គៀវ៖ រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Dmytro Kuleba បានស្វាគមន៍ការសម្រេចចិត្ត របស់សហភាពអឺរ៉ុប ក្នុងការផ្តល់ជំនួយយោធាលើកទី៥ សម្រាប់ទីក្រុងគៀវ ដែលមានតម្លៃ ៥០០ លានអឺរ៉ូ (៥០៧,៧លានដុល្លារអាមេរិក) ក្រោមមូលនិធិសន្តិភាពអឺរ៉ុប (EPF) ។ លោក Kuleba បានសរសេរថា “អាវុធ៖ អរគុណសម្រាប់ការបន្ថែម ៥០០...
សេអ៊ូល៖ រដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិក លោកស្រី Janet Yellen បាននិយាយថា សហរដ្ឋអាមេរិកចង់បញ្ចប់ការពឹងផ្អែកហួសហេតុរបស់ខ្លួនលើផែនដីកម្រ បន្ទះស្រូបពន្លឺព្រះអាទិត្យ និងទំនិញសំខាន់ៗផ្សេងទៀតពីប្រទេសចិន ដើម្បីការពារទីក្រុងប៉េកាំងពីការកាត់ផ្តាច់ការផ្គត់ផ្គង់ ដូចដែលខ្លួនបានធ្វើ ចំពោះប្រទេសដទៃទៀត យោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។ លោកស្រី Yellen បានមកដល់ទីក្រុងសេអ៊ូល កាលពីល្ងាចថ្ងៃច័ន្ទបានប្រាប់ថា លោកស្រីកំពុងជំរុញ ឲ្យមានទំនាក់ទំនងពាណិជ្ជកម្មជាមួយកូរ៉េខាងត្បូង និងសម្ព័ន្ធមិត្តគួរឲ្យទុកចិត្តផ្សេងទៀត ដើម្បីកែលម្អភាពធន់នៃខ្សែសង្វាក់ផ្គត់ផ្គង់ និងជៀសវាងឧបាយកលអាចកើតមានដោយគូប្រជែង...
ម៉ាឌ្រីត៖ ក្រសួងសុខាភិបាលអេស្ប៉ាញ បានឲ្យដឹងថាមនុស្ស ៥១០នាក់បានស្លាប់ ដោយសារមូលហេតុទាក់ទងនឹងកំដៅ នៅក្នុងសប្តាហ៍ដំបូងនៃរលកកំដៅ នៅពេលដែលសីតុណ្ហភាព បន្ដកើនឡើងដល់ ៤៥អង្សារសេ នៅក្នុងតំបន់មួយចំនួន នៃប្រទេស។ ចំនួនអ្នកស្លាប់ត្រូវបានរាយការណ៍ ដោយវិទ្យាស្ថានសុខភាព Carlos III (ISCIII) ដែលជាផ្នែកមួយនៃក្រសួង នៅចន្លោះថ្ងៃទី១០ ដល់ថ្ងៃទគ១៦ ខែកក្កដា ដោយថ្ងៃសៅរ៍មានអ្នកស្លាប់ច្រើនជាងគេ រហូតដល់...
បរទេស៖ សារព័ត៌មាន RIA Novosti បានរាយការណ៍ថា តុលាការរុស្ស៊ីបានពិន័យក្រុមហ៊ុនស្វែងរកយក្ស របស់អាមេរិក គឺ Google ជាង ២១ ពាន់លានរូប្ល ស្មើនឹង ៣៦៦ លានដុល្លារអាមេរិក កាលពីថ្ងៃចន្ទ សម្រាប់ការខកខាន ក្នុងការលុបព័ត៌មានហាមឃាត់ស្តីពីជម្លោះនៅក្នុងប្រទេសអ៊ុយក្រែន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៨ ខែកក្កដា...
អង់គ្លេស ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រស្គាយញ៉ូវ បានប្រាប់ឲ្យដឹងថា សីតុណ្ហភាព ដែលយើងកំពុងស៊ូទ្រាំ ឥឡូវនេះនឹងមិនគួរ ឲ្យកត់សម្គាល់ទេ ក្នុងប្រទេសមួយចំនួន ប៉ុន្តែហេដ្ឋារចនា សម្ព័ន្ធ របស់ចក្រភពអង់គ្លេស មិនត្រូវបានសាងសង់ឡើង សម្រាប់សីតុណ្ហភាពកំពុង តែឆេះខ្លាំងនៅប្រទេសនោះទេ ។ ចក្រភពអង់គ្លេស មិនត្រូវបានសាងសង់ សម្រាប់ កម្ដៅនេះឡើយ ។...
ឡុងដ៏ ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ថា កាលពីថ្ងៃចន្ទរលកកម្តៅដ៏ខ្លាំង ក្លាមួយនៅអឺរ៉ុបប៉ែកខាងលិច បានធ្វើឱ្យទ្វីបជាច្រើន ត្រូវរសាត់ទៅក្រោមពន្លឺថ្ងៃ ដ៏ក្តៅហែង ដែលបំបែកកំណត់ត្រាសីតុណ្ហភាព និងធ្វើឲ្យមានភ្លើងឆេះព្រៃយ៉ាង សាហាវទៀតផង ។ នៅប្រទេសចក្រភពអង់គ្លេស សីតុណ្ហភាព៣៨.១អង្សាសេ នៅទីក្រុង Suffolk...