ព័ត៌មានអន្តរជាតិ

ប្រព័ន្ធការពារ អាកាសរបស់តំបន់ Crimea ចាប់ផ្តើមដំណើរការ ត្រៀមខ្លួនប្រតិបត្តិការ

បរទេស ៖ នៅក្នុងវិដេអូមួយ ដែលត្រូវបានបង្ហាញលើវិដែអូ ក្នុងប្រព័ន្ធបណ្តាញសង្គម បានបង្ហាញថា ប្រព័ន្ធការពារដែនអាកាស ដែលស្ថិតនៅក្បែរទីក្រុង Kerch នៃតំបន់ Crimea ត្រូវបានបើក ឲ្យដំណើរការនិងបានបន្លឺ ជាសម្លេងត្រៀម ប្រតិបត្តិការពាសពេញ ទីក្រុងទៀតផង។

អភិបាលក្រុងលោក Oleg Krychkov បានបង្ហោះសារដ៏ខ្លីមួយ លើបណ្តាញ Telegram របស់លោកថា យោងតាមទិន្នន័យបឋម នៅពេលនេះ ប្រព័ន្ធការពារដែន អាកាស របស់ខ្លួន បានបើកដំណើរ ការហើយរងចាំតែប្រតិបត្តិការប៉ុណ្ណោះ ប៉ុន្តែទោះបីជាយ៉ាងណាក្តី នៅមិនទាន់មាន ករណីណាមួយ ដែលអាចធ្វើឲ្យគ្រោះថ្នាក់ដល់ទីក្រុង និងស្ពានដ៏សំខាន់ របស់តំបន់ Crimea នោះដែរ។

ក្រុមអ្នកប្រើប្រាស់បណ្តាញ សង្គមនៅក្នុងតំបន់ Crimea បានធ្វើការចែករំលែកនូវ វិដេអូដែលអាចឲ្យយើងឃើញ នូវដុំភ្លើងស្រដៀងទៅនឹងការបាញ់គ្រាប់ មីស៊ីល បានបាញ់ហោះពេញមេឃជាមួយ នឹងសម្លេងដោយគ្រាប់ផ្ទុះនិងសម្លេងផ្លេកបន្ទោសផង។

គួរឲ្យដឹងដែរថា កន្លងមកអ៊ុយក្រែនធ្លាប់បានពិចារណា ក្នុងការវាយប្រហារ កំទេចស្ពាន វែងជាងគេបំផុត របស់តំបន់ Crimea ដែលជាស្ពានតភ្ជាប់ជា មួយនឹងរុស្សីហើយព្រមទាំងធ្លាប់ ព្រមានថានឹងវាយយកតំបន់ Crimea ពីការកាន់កាប់របស់រុស្សី មកវិញផងដែរ ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top