អាមេរិក ៖ យោងតាមការចេញផ្សាយពីគេហទំព័រស្គាយញ៉ូវ បានប្រាប់ឲ្យដឹងថា ស្ថាបនិកក្រុមហ៊ុន Tesla បង្កើនកិច្ចខិតខំប្រឹងប្រែង របស់លោកដើម្បីកាត់បន្ថយតម្លៃ ដែលលោកបានយល់ព្រមចំណាយ សម្រាប់វេទិកាប្រព័ន្ធផ្សព្វផ្សាយ សង្គមដោយទាមទារឲ្យ Twitter ប្រកាសជាសាធារណៈនូវតួលេខពិតសម្រាប់គណនីក្លែងក្លាយ ។ លោក Elon Musk បានព្រមានថា កិច្ចព្រមព្រៀង ៤៤ពាន់លានដុល្លារ ដែលគ្រោងនឹងទិញ Twitter...
អង់គ្លេសយោង តាមការចេញ ផ្សាយពីគេហទំព័រ ស្គាយញ៉ូវ បានប្រាប់ឲ្យដឹងថា The UK Fireball Alliance និងបណ្តាញអង្កេតឧតុនិយម របស់ចក្រភពអង់គ្លេស បានបញ្ជាក់ ពីព្រឹត្តិការណ៍នេះបានកើតឡើង បន្ទាប់ពីមានអ្នកមើលឃើញ អាចម៍ផ្កាយចំនៅទីក្រុងឡុងដ៍ London ទីក្រុង Birmingham ទីក្រុង Cambridgeshire និង ទីក្រុង...
អង់គ្លេស ៖ យោងតាមការ ចេញផ្សាយ ពីគេហទំព័រស្គាយញ៉ូវ បានប្រាប់ឲ្យដឹងថា ឧបករណ៍ ដែលត្រូវបានគេប្រដូច ទៅនឹងឧបករណ៍ រាវរកលោហៈអាច នឹង ត្រូវបានប្រើប្រាស់ ក្នុងពេលឆាប់ៗនេះ សម្រាប់ NHS ដើម្បីជួយកំណត់ថា តើមហារីកសុដន់ របស់មនុស្សបានរីករាលដាល ឬអត់ ។ Magtrace និង...
គៀវ ៖ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បានឲ្យដឹងថា ទាហានរុស្ស៊ី “ដល់ទីបញ្ចប់ហើយ” នៅក្នុងជម្លោះជាមួយអ៊ុយក្រែន នេះបើយោងតាមការ ចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន The National ។ លោក Zelenskyy បានលើកឡើងថា “ពេលវេលាពិតជានឹងមកដល់នៅពេល ដែលប្រជាជនអ៊ុយក្រែន បង្ខំឱ្យ”...
បរទេស ៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២ថា អគ្គលេខាធិកាអង្គការ NATO បានថ្លែងថា សង្គ្រាមរបស់រុស្ស៊ី មកលើអ៊ុយក្រែន នឹងមិនអាចសម្រេចដូចផែនការនោះទេ ហើយថាការប៉ុនប៉ងរបស់ខ្លួន ដើម្បីដណ្តើមយកតំបន់ ដុនបាស (Donbas) ភាគខាងកើត ក៏ “ជាប់គាំង” ដែរ ។អគ្គលេខាធិការ...
អាមេរិកបានសាកល្បង ដោយជោគជ័យនូវអាវុធមីស៊ីល ដែលមានល្បឿនលឿន ជាងសំឡេង រហូតដល់ទៅ ៥ ដងឯណោះ។ ការបាញ់សាកល្បងមីស៊ីល ដ៏ទំនើបរបស់អាមេរិក ធ្វើឡើងត្រឹមតែមួយខែប៉ុណ្ណោះ បន្ទាប់ពីរុស្ស៊ីបានបាញ់ សាកល្បងមីស៊ីល ល្បឿនលឿនជាងសំឡេង Satan-2 ដែលមេបញ្ជាការ របស់លោកពូទីនអះអាងថា អាចបំផ្លាញអង់គ្លេសក្នុងរយៈពេលត្រឹម ៤នាទី ។ កងទ័ពអាកាសសហរដ្ឋអាមេរិក បានប្រើប្រាស់យន្តហោះទម្លាក់គ្រាប់ បែកប្រភេទ...
អង់គ្លេស ៖ មន្ត្រីសុខាភិបាល បាននិយាយថា ករណីកើតជំងឺអុកស្វាយស្វា “Monkeypox” មាន៤ករណីទៀត ត្រូវបានរកឃើញ នៅចក្រភពអង់គ្លេស ខណៈព័ត៌មានចុងក្រោយនេះ មានន័យថា បច្ចុប្បន្ននេះមានករណី ដែលបានបញ្ជាក់ចំនួន៧ ក្នុងចក្រភពអង់គ្លេស ត្រូវបានធ្វើរោគ វិនិច្ឆ័យចន្លោះពីថ្ងៃ៦ ដល់ថ្ងៃទី ១៥ ខែឧសភា យោងតាមការចេញផ្សាយ ពីគេហទំព័រស្គាយញ៉ូវ ។...
ឡូសអេនជីឡេសៈ ក្រុមអ្នកអភិរក្សសត្វទឹក បាននិយាយថា ប្រភេទមឹកដ៏កម្រមួយមកពីតំបន់ត្រូពិច បានបណ្តែតខ្លួនឡើង នៅលើផ្ទៃទឹកដែលត្រូវបានប្រទះ ឃើញដោយអ្នកនេសាទម្នាក់ ដែលបានធ្វើដំនើរឆ្លងកាត់រដ្ឋឡូសអេនជីឡេស សហរដ្ឋអាមេរិក។ ជាមួយគ្នានេះដែរ មឹកប្រភេទនេះជាប្រភេទកម្រដែល រស់នៅក្នុងទឹកនៃតំបន់ត្រូពិច និង អនុត្រូពិច ដោយវាមានឈ្មោះថា Argonaut។ ទន្ទឹមនឹងនេះដែរ មឹក Argonauts បានអណ្តែតនៅលើផ្ទៃទឹកសមុទ្រ ដោយជាធម្មតាសត្វពពួកនេះ មានទីលំនៅនៅក្នុងទឹកជ្រៅ...
ស្ត្រីជនជាតិថៃម្នាក់ បានរងរបួសយ៉ាងធ្ងន់ធ្ងរ បន្ទាប់ពីធ្លាក់ពីលើអគារខុនដូ ជាន់ទី២៦ ក្នុងទីក្រុងបាងកក ក្រោយពីបានឈ្លោះប្រកែកគ្នា ជាមួយសង្សារដែលជាជនជាតិបរទេស។ ក្រុមជួយសង្គ្រោះ បានមកដល់កន្លែងកើតហេតុ ដើម្បីយកនារីរូបនោះទៅព្យាបាលនៅមន្ទីរពេទ្យចម្ងាយ ១ គីឡូម៉ែត្រពីកន្លែងកើតហេតុ ប៉ុន្តែខាងមន្ទីរពេទ្យបានបដិសេធ មិនទទួលព្យាបាលនោះទេ។ មន្ទីរពេទ្យបាននិយាយថា របួសរបស់ស្ត្រីនេះគឺធ្ងន់ធ្ងរពេកសម្រាប់ពួកគេក្នុងការព្យាបាល ដោយសារតែពួកគេ មិនមានឧបករណ៍គ្រប់គ្រាន់។ នារីរងគ្រោះត្រូវបានគេបញ្ជូន ទៅមន្ទីរពេទ្យមួយកន្លែងទៀត ពោលគឺត្រូវរង់ចាំរហូតដល់ទៅ២ម៉ោងទើបទទួលបានការព្យាបាល។ ក្រោយពិនិត្យឃើញថា...
គិតត្រឹមល្ងាចថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ ម្សិលមិញនេះ ប្រទេសកូរ៉េខាងជើង បានបានប្រកាសរកឃើញអ្នក ឆ្លងជំងឺកូវីដ-១៩សរុបរហូតទៅដល់ចំនួន ១,៤៨០,០៦០នាក់ ខណ:អ្នកស្លាប់បាត់បង់ជីវិតវិញបានកើនឡើង ដល់ចំនួន៥៦នាក់ ទាំងដែលប្រទេសផ្តាច់ការមួយនេះមិនទាន់មានវ៉ាក់សាំង បម្រុងណាមួយចាក់ឲ្យប្រជាជនទាល់តែសោះ ។ នេះបើយោងទៅតាមការចេញផ្សាយដោយ សារព័ត៌មាន NDTV ។ មកទល់ពេលនេះស្ថានភាព ការឆ្លងរីករាលដាលកូវីដ១៩ នៅក្នុងប្រទេសកូរ៉េខាងជើង កាន់តែអាក្រក់ឡើង ពីមួយថ្ងៃទៅមួយថ្ងៃ...