ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីអ៊ីរ៉ង់ ស្ដីបន្ទោសអាមេរិក និងអង្គការណាតូ ចំពោះវត្តមាន បំផ្លិចបំផ្លាញ នៅអាហ្វហ្គានីស្ថាន

តេអេរ៉ង់៖ គេហទំព័ររបស់ប្រធានាធិបតីអ៊ីរ៉ង់ បានរាយការណ៍ថា ប្រធានាធិបតីអ៊ីរ៉ង់លោក Ebrahim Raisi បានស្តីបន្ទោសសហរដ្ឋអាមេរិក និងអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) ចំពោះវត្តមានបំផ្លិចបំផ្លាញរបស់ពួកគេ នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន។

លោក Raisi បានធ្វើការកត់សម្គាល់ នៅក្នុងសុន្ទរកថាទៅកាន់អ្នកសារព័ត៌មាន នៅចុងបញ្ចប់នៃដំណើរទស្សនកិច្ច របស់លោកទៅកាន់ខេត្ត North Khorasan ភាគឦសាននៃប្រទេសអ៊ីរ៉ង់ កាលពីល្ងាចថ្ងៃព្រហស្បតិ៍ ដោយបានចូលរួមរំលែកទុក្ខដល់ រដ្ឋាភិបាលអាហ្វហ្គានីស្ថាន និងប្រជាជនដែលបានបាត់បង់ជីវិត ក្នុងគ្រោះរញ្ជួយដីដ៏សាហាវដែលបានរញ្ជួយ នៅភាគខាងកើតប្រទេសអាហ្វហ្គានីស្ថាន កាលពីព្រឹកថ្ងៃពុធ។

លោកមានការសោកស្តាយ ដែលប្រជាជនអាហ្វហ្គានីស្ថានត្រូវបាន “រងការគាបសង្កត់យ៉ាងពិតប្រាកដ” ដោយបន្ថែមថា អ៊ីរ៉ង់ តែងតែស្ថិតក្នុងចំណោមប្រទេសដំបូងគេ ដែលឈានជើងឡើងនៅពេលដែលខ្លួន បានមកផ្តល់ជំនួយមនុស្សធម៌។

លោក Raisi បានអំពាវនាវឱ្យខេត្តអ៊ីរ៉ង់ នៅតាមព្រំដែនជាមួយអាហ្វហ្គានីស្ថាន ផ្តល់ជំនួយដល់ប្រជាជន អាហ្វហ្គានីស្ថាននូវប្រភេទណាមួយ ដែលពួកគេអាចធ្វើបាន។

លោក Raisi ក៏បានកត់សម្គាល់ថា ឆ្នាំនៃការកាន់កាប់របស់ សហរដ្ឋ អាមេរិក បានរារាំងដល់ការអភិវឌ្ឍន៍ទីក្រុង និងអភិវឌ្ឍន៍ជនបទក្នុង ប្រទេសអាហ្វហ្គានីស្ថាន ដែលបង្កការលំបាកក្នុងការ អនុវត្តប្រតិបត្តិការជួយសង្គ្រោះ និងសង្គ្រោះនាពេលបច្ចុប្បន្ន៕

ប្រែសម្រួល ឈូក បូរ៉ា

Most Popular

To Top