ញ៉ូដេលី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២ថា អង្គការស្រាវជ្រាវអវកាសឥណ្ឌា ហៅកាត់ថា (ISRO) ទំនងជានឹងបាញ់បង្ហោះផ្កាយរណបចំនួន៧ នៅក្នុងឆ្នាំនេះ នេះបើតាមការលើកឡើងរបស់រដ្ឋមន្ត្រីជាន់ខ្ពស់នៅការិយាល័យនាយករដ្ឋមន្ត្រីឥណ្ឌា លោក Jitendra Singh បានឲ្យដឹងនៅថ្ងៃពុធនេះ ។ លោក Singh បានលើកឡើងនៅក្នុងការឆ្លើយតប ទៅកាន់សភាជាន់ទាបរបស់ឥណ្ឌា (ក្នុងស្រុកហៅថា Lok...
ម៉ូស្គូគៀវ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២ថា គណៈប្រតិភូរុស្ស៊ី និងអ៊ុយក្រែន បានបើកការចរចា “ជាប្រយោជន៍” នៅក្នុងប្រទេសតួកគី កាលពីថ្ងៃអង្គារ ដោយបានលើកឡើងនូវវាំងននស្តីពីកិច្ចខិតខំប្រឹងប្រែងជាក់ស្តែងរបស់ភាគីទាំង២ ដើម្បីស្វែងរកដំណោះស្រាយចំពោះជម្លោះបច្ចុប្បន្ននេះ ។ នៅក្នុងអំឡុងពេលនៃកិច្ចពិភាក្សាជុំទី៥ ឬកិច្ចប្រជុំទល់មុខគ្នាលើកទី៤ ដែលមានរយៈពេលប្រហែល៣ម៉ោងនៅទីក្រុងអ៊ីស្តង់ប៊ុល ទីបំផុតភាគីទាំង២បានឈានដល់ការរីកចម្រើនមួយចំនួនក្នុងការរិះរកមធ្យោបាយដែលអាចចេញពីភាពតានតឹង ។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា ការពិគ្រោះយោបល់នឹងបន្តតាមរយៈតំណវីដេអូ ។...
អ៊ីតាលី ៖ បើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល បានប្រាប់ឲ្យដឹងថា ឧទ្យានបុរាណវត្ថុ Pompeii បានចុះឈ្មោះមនុស្សយន្ត GUARD DOG ដែលមានជើង៤ហៅថា Spot សម្រាប់ពិនិត្យមើលផ្លូវ និងផ្លូវរូងក្រោមដី របស់ទីក្រុងបុរាណរបស់ប្រទេសអ៊ីតាលី ជំនួសឲ្យមនុស្សទៅវិញ ដើម្បីការពារទីក្រុងបុរាណ ពីអ្នកប្រមាញ់វត្ថុបុរាណខុសច្បាប់ ។ សម្រាប់សន្តិសុខថ្មីរូប បានដើរ តួជាឆ្កែយាមមនុស្សយន្ត...
បរទេស ៖ អនុរដ្ឋមន្ត្រីក្រសួងការពារជាតិរុស្ស៊ី លោក Alexander Fomin បានប្រកាស កាលពីថ្ងៃអង្គារថា ប្រទេសរុស្ស៊ី បានកាត់បន្ថយសកម្មភាពយោធា របស់ខ្លួននៅជិតទីក្រុង គៀវ និង Chernigov ខណៈដែលការពិភាក្សាជាមួយអ៊ុយក្រែន ក្នុងដំណាក់កាល “ជាក់ស្តែងពិតប្រាកដ” ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយ កាលពីថ្ងៃទី២៩...
បរទេស ៖គិតមកដល់ពេលនេះ បណ្តាប្រទេសក្នុងប្លុកអឺរ៉ុបមួយចំនួន ត្រូវបានគេជឿជាក់ថា នៅតែមានក្តីព្រួយបារម្ភនៅឡើយថា ការបញ្ជូនយន្តហោះព្រមទាំង រថក្រោះទៅកាន់អ៊ុយក្រែនហាក់ដូចជា ការចាក់ប្រេងបន្ថែមពីលើភ្លើងជាមិនខាន។ យោងតាមការចេញផ្សាយដោយ rt.com កាលពីថ្ងៃអង្គារម្សិលមិញបានឲ្យដឹងទៀតដែរថា ទោះបីជាយ៉ាងណាក្តីអង្គការណាតូនៅតែបន្តប្រឆាំងទៅនឹងគំនិត លើកឡើងមួយនេះ ដោយអះអាងថាប្លុកអឺរ៉ុប គួរតែបន្តធ្វើការផ្តល់ជំនួយយោធា ជាធម្មតានិងបង្កើនការពិភាក្សាជាមួយនឹងរុស្សី គឺជាដំណោះស្រាយដ៏ល្អបំផុត នៅពលេនេះ។ បណ្តាប្រទេសមួយចំនួននៅអឺរ៉ុប ធ្លាប់បានបង្ហាញជំហរឹងរូសមិនព្រមចូលរួម ពាក់ព័ន្ធសកម្មភាពដោយផ្ទាល់ណាមួយជាមួយនឹងជម្លោះរវាងអ៊ុយក្រែន និងរុស្សីឡើយ...
គៀវ៖ ប្រមុខចារកម្មយោធាអ៊ុយក្រែន ឲ្យដឹងថា ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន អាចនឹងសម្លឹងមើល ពីការបំបែកអ៊ុយក្រែនជាពីរ ដូចកូរ៉េខាងជើង និងកូរ៉េខាងត្បូង អញ្ចឹងដែរ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន CNN។ កងពលតូច ឧត្តមសេនីយ៍ លោក Kyrylo Budanov ប្រធានទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ ការពារជាតិអ៊ុយក្រែន បានឲ្យដឹងថា...
ម៉ូស្គូ៖ ទីភ្នាក់ងារសារព័ត៌មាន RIA Novosti របស់រុស្ស៊ីបានរាយការណ៍ថា អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova បានហៅសកម្មភាពជីវសាស្ត្រយោធារបស់ទីក្រុងវ៉ាស៊ីនតោន ក្នុងប្រទេសអ៊ុយក្រែនថាជា “ផែនការរបស់មនុស្សអាក្រក់” ។ លោកស្រី Zakharova បានលើកឡើងថា “មានគម្លាតច្រើនពេកនៅក្នុងផែនការ ដ៏អាក្រក់នេះ ដែលនៅតែត្រូវបំពេញ” នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ក្រសួងការពារជាតិរុស្ស៊ី...
វ៉ាស៊ីនតោន៖ រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានស្នើរសុំទឹកប្រាក់ ចំនួន ៦,៩ ពាន់លានដុល្លារអាមេរិក ក្នុងឆ្នាំសារពើពន្ធរបស់ខ្លួន ២០២៣ ជាសំណើថវិកា ដែលមានគោលបំណងដោះស្រាយអ្វី ដែលខ្លួនចាត់ទុកថា ជាការគំរាមកំហែងដែលកើតចេញពី ជម្លោះយោធារវាងរុស្ស៊ី និងអ៊ុយក្រែន។ ការផ្តល់មូលនិធិនេះ នឹងពង្រឹងសមត្ថភាព និងការត្រៀមខ្លួនរបស់កងកម្លាំងសហរដ្ឋអាមេរិក សម្ព័ន្ធមិត្ត (អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង)...
ញូវយ៉ក៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២ថា តម្លៃប្រេងបានធ្លាក់ចុះកាលពីថ្ងៃចន្ទ ខណៈដែលពាណិជ្ជករបានថ្លឹងថ្លែងពីទស្សនវិស័យតម្រូវការ ស្របពេលដែលកំពុងរង់ចាំជុំថ្មីនៃកិច្ចចរចាសន្តិភាពរុស្ស៊ី និងអ៊ុយក្រែន ។ យោងតាម West Texas Intermediate សម្រាប់ការចែកចាយក្នុងខែឧសភាបានបាត់បង់៧,,៩៤ដុល្លារអាមេរិកឬស្មើ៧ភាគរយស្មើនឹង១០៥,៩៦ដុល្លារក្នុង១បារ៉ែលនៅលើផ្សារហ៊ុន New York Mercantile Exchange ។ ប្រេងឆៅសម្រាប់ការចែកចាយនៅក្នុងខែឧសភា អាចធ្លាក់ចុះ៨,១៧ដុល្លារ...
អង់គ្លេស ៖ យោងតាមការចេញផ្សាយពីគេហទំព័រ ស្គាយញ៉ូវ បានប្រាប់ឲ្យដឹងថា ក្រុមអ្នកស្រាវជ្រាវមួយក្រុម អាចប្រើវាវិធី កម្ចាត់មេរោគ MRSA ដោយជោគជ័យ ដែលធន់នឹងថ្នាំអង់ទីប៊ីយោទិច ប្រើយ៉ាងទូលំទូលាយជាច្រើននៅក្នុងការសិក្សាលើសត្វកណ្តុរ ហើយវាត្រូវ បានគេសង្ឃឹមថា វាអាចត្រួសត្រាយផ្លូវ សម្រាប់ការប្រើប្រាស់លើមនុស្ស ។ ការសិក្សាថ្មីមួយបានបង្ហាញថា អង់ទីប៊ីយ៉ូទិកផ្លាស់ប្តូរ អាចជួយជីវិតមនុស្ស រាប់លាននាក់នៅទូទាំង ពិភពលោក...