សហរដ្ឋអាមេរិក បានធ្វើការព្រមានថា រុស្សីអាចនឹងប្រើប្រាស់អាវុធគីមី និងជីវសាស្រ្ត ដើម្បីវាយប្រហារលើអ៊ុយក្រែន។ នេះបើតាមការចុះផ្សាយរបស់សារព័ត៍មាន BBC។ បើសិនរុស្សី គ្រោងវាយប្រហារអ៊ុយក្រែន ដោយប្រើប្រាស់អាវុធគីមី និងជីវសាស្រ្ត ពិតប្រាកដមែន នោះនឹងប៉ះពាល់ទៅដល់អាយុជីវិតពលរដ្ឋ ជាច្រើននាក់ជាក់ជាមិនខាន។ ចំណែកខាងរុស្សី ក៏បានធ្វើការអះអាងថា អ៊ុយក្រែនមានរោងចក្រផលិតអាវុធគីមី ដោយទទួលបានជំនួយ ពីនាយកដ្ឋានរក្សាសន្តិសុខ របស់សហរដ្ឋអាមេរិក។ ទាក់ទិននឹងបញ្ហានេះ ក្រសួងការពារជាតិរបស់អង់គ្លេស...
តួកគី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២ថា ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍នៅថ្ងៃព្រហស្បតិ៍នេះថា រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Lavrov និងសមភាគីអ៊ុយក្រែនលោក Dmytro Kuleba កំពុងជួបប្រជុំគ្នានៅទីក្រុង ANTALYA ប្រទេសតួកគីនៅថ្ងៃនេះ ។ ជំនួបនេះធ្វើឡើងនៅក្រៅវេទិកាអន្តរជាតិមួយក្នុងវត្តមានរបស់រដ្ឋមន្ត្រីការបរទេសតួកគី Mevlut Cavusoglu ។ វាគឺជាកិច្ចប្រជុំកម្រិតខ្ពស់លើកដំបូងរវាងក្រុងម៉ូស្គូ និងក្រុងគៀវ...
អង់គ្លេស ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រស្គាយញ៉ូវ បានប្រាប់ឲ្យដឹងថា សមាជិកក្រុមប្រឹក្សាភិបាល២រូប នៃក្រុមហ៊ុនបុត្រសម្ព័ន្ធ នៅចក្រភពអង់គ្លេស របស់ក្រុមហ៊ុន បច្ចេកវិទ្យាយក្សចិន Huawei នឹងលាលែង ពីដំណែង ជុំវិញការបដិសេធរបស់ក្រុមហ៊ុនទូរគមនាគមន៍យក្សចិន ក្នុងការថ្កោលទោសការឈ្លានពាន របស់រុស្ស៊ីលើអ៊ុយក្រែន ។ សារព័ត៌មាន Sky News បានដឹងថា លោក...
សេនហ្វ្រេនស៊ីស្កូ ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ បានប្រាប់ឲ្យដឹងថា បណ្តាញសង្គមយក្ស Twitter បានបើកដំណើរការកំណែការពារ ឯកជនភាព នៃគេហទំព័ររបស់ខ្លួន ដើម្បីចៀស វាងការឃ្លាំមើល និងការចាប់ពិរុទ្ធ បន្ទាប់ពីប្រទេសរុស្ស៊ី បានរឹតបន្តឹងការចូលប្រើសេវាកម្ម របស់ខ្លួននៅក្នុងប្រទេស ។ រុស្ស៊ីបានបិទការចូលប្រើ Facebook និងបានកំណត់ Twitter ក្នុងគោលបំណងព្យាយាម...
តូក្យូ ៖ ក្រុមហ៊ុន Toyota Motor Corp បានយល់ព្រម បំពេញតម្រូវការ ប្រាក់បៀវត្សរ៍ និងប្រាក់រង្វាន់ យ៉ាងពេញលេញ ដែលបានដាក់ចេញ ដោយសហជីពការងារ របស់ខ្លួន ទោះបីជាឧស្សាហកម្ម រថយន្តកំពុងទទួលរង នូវវិបត្តិផ្គត់ផ្គង់សកល ហើយ វិបត្តិអ៊ុយក្រែន កំពុងធ្វើឲ្យទស្សន វិស័យសេដ្ឋកិច្ច កាន់តែមានភាពមិនច្បាស់លាស់...
បរទេស៖ រាជទាយាទ នៃប្រទេសអារ៉ាប៊ីសាអូឌីត ព្រះអង្គម្ចាស់ Mohammed bin Salman និង Sheikh Mohamed bin Zayed Al Nahyan របស់ប្រទេសអេមីរ៉ាតអារ៉ាប់រួម បានបដិសេធសំណើ របស់សហរដ្ឋអាមេរិក ដើម្បីនិយាយជាមួយប្រធានាធិបតី Joe Biden ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ, នេះបើតាមកាសែត...
បរទេស៖ មន្ទីរបញ្ចកោណបាននិយាយថា ផែនការដែលអាមេរិកនឹងផ្ទេរយន្តហោះ ដែលគ្រប់គ្រងដោយប៉ូឡូញទៅឱ្យប្រទេសអ៊ុយក្រែន គឺប្រថុយនឹងការអូសទាញ អង្គការណាតូដោយផ្ទាល់ ទៅក្នុងជម្លោះយោធា រវាងទីក្រុងគៀវ និងទីក្រុងមូស្គូ ខណៈដែលខ្លួន ហាក់ដូចជាបដិសេធ កិច្ចព្រមព្រៀងដែលស្នើឡើងដោយប៉ូឡូញ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០២២ បានឱ្យដឹងថា កាលពីថ្ងៃអង្គារ ប្រទេសប៉ូឡូញបានប្រកាសថា ខ្លួនត្រៀមខ្លួនជាស្រេច ក្នុងការដាក់ពង្រាយយន្តហោះចម្បាំង...
ឧបនាយករដ្ឋមន្ត្រីអ៊ុយក្រែន លោកស្រី Irina Vereshchuk បាននិយាយថា ការជម្លៀសជនស៊ីវិលនឹងធ្វើឡើងតាមច្រករបៀងមនុស្សធម៌ចំនួនប្រាំមួយ។ លោកស្រីបាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃពុធថា យោធាបានយល់ព្រមឈប់បាញ់ចាប់ពីម៉ោង ០៩:០០នាទីព្រឹក ដល់ម៉ោង ២១:០០នាទីយប់ ។ បទឈប់បាញ់គ្នាមួយ ត្រូវបានណែនាំតាមផ្លូវដូចជា ផ្លូវ Energodar-Zaporozhye ផ្លូវ Sumy-Poltava ផ្លូវ Mariupol-Zaporozhye ផ្លូវ Volnovakha-Pokrovsk...
ពិតជាដំណឹងដ៏គួរឲ្យសោកស្តាយជាទីបំផុត ដែលតារាសម្តែងដ៏ល្បីឈ្មោះមួយរូបរបស់អ៊ុយក្រែន បានទទួលមរណភាព ក្នុងការប្រយុទ្ធការពារទឹកដីរបស់ខ្លួន។ តារាសម្តែងដ៏ល្បីរបស់អ៊ុយក្រែន លោក Pasha lee បានទទួលមរណភាពហើយកាលពីថ្ងៃទី៧ ខែ មីនា ឆ្នាំ២០២២ ក្នុងអាយុ៣៣ឆ្នាំ ដោយសារការទម្លាក់គ្រាប់បែក របស់រុស្សីក្នុងទីក្រុង IRPIN ក្បែរទីក្រុង គៀវ ក្នុងនាមជាទាហានម្នាក់ ដើម្បីប្រយុទ្ធការពារទឹកដីរបស់ខ្លួន។ តារាសម្តែងលោក Pasha...
សេអ៊ូល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២ថា លោក Yoon Suk-yeol មកពីគណបក្សប្រឆាំងអភិរក្សនិយម People Power Party បានទទួលជ័យជម្នះ យ៉ាងស្វិតស្វាញបំផុត នៅក្នុងការបោះឆ្នោតប្រធានាធិបតីកូរ៉េខាងត្បូង ចំពេលមានសេចក្តីប្រាថ្នារបស់ប្រជាជនក្នុងការផ្ទេរអំណាច ។ លោក Yoon ទទួលបានការគាំទ្រ ៤៨,៥៦ភាគរយ នៅក្នុងការបោះឆ្នោតដែលបានធ្វើឡើង...