ព័ត៌មានអន្តរជាតិ

ណាតូ ជម្រុញឲ្យមានការបង្កើន ជំនួយយោធាតែប្រទេសអឺរ៉ុប មួយចំនួននៅតែព្រួយបារម្ភ

បរទេស ៖គិតមកដល់ពេលនេះ បណ្តាប្រទេសក្នុងប្លុកអឺរ៉ុបមួយចំនួន ត្រូវបានគេជឿជាក់ថា នៅតែមានក្តីព្រួយបារម្ភនៅឡើយថា ការបញ្ជូនយន្តហោះព្រមទាំង រថក្រោះទៅកាន់អ៊ុយក្រែនហាក់ដូចជា ការចាក់ប្រេងបន្ថែមពីលើភ្លើងជាមិនខាន។

យោងតាមការចេញផ្សាយដោយ rt.com កាលពីថ្ងៃអង្គារម្សិលមិញបានឲ្យដឹងទៀតដែរថា ទោះបីជាយ៉ាងណាក្តីអង្គការណាតូនៅតែបន្តប្រឆាំងទៅនឹងគំនិត លើកឡើងមួយនេះ ដោយអះអាងថាប្លុកអឺរ៉ុប គួរតែបន្តធ្វើការផ្តល់ជំនួយយោធា ជាធម្មតានិងបង្កើនការពិភាក្សាជាមួយនឹងរុស្សី គឺជាដំណោះស្រាយដ៏ល្អបំផុត នៅពលេនេះ។

បណ្តាប្រទេសមួយចំនួននៅអឺរ៉ុប ធ្លាប់បានបង្ហាញជំហរឹងរូសមិនព្រមចូលរួម ពាក់ព័ន្ធសកម្មភាពដោយផ្ទាល់ណាមួយជាមួយនឹងជម្លោះរវាងអ៊ុយក្រែន និងរុស្សីឡើយ ហើយថែមទាំងអះអាងថាប្រធានាធិបតីរុស្សី លោក Vladimir Putin នឹងធ្វើការបញ្ជូនអាវុធដ៏ច្រើនបំផុត ទៅកាន់អ៊ុយក្រែន ប្រសិនបើអឺរ៉ុប នៅតែបន្តបញ្ជូនអាវុធបែបនេះ។

គួរឲ្យដឹងដែរថា កន្លងមកមន្ត្រីរបស់រដ្ឋាភិបាលបារាំងម្នាក់ ធ្លាប់បានអះអាងថា ការបញ្ជូនរថក្រោះ និងយន្តហោះចម្បាំងដូចជាការ ចាក់ប្រេងទៅលើភ្លើង ដែលកំពុងឆាបឆេះ យ៉ាងដូច្នេះហើយយោងតាមឯកសារមួយ ដែលត្រូវបានចេញផ្សាយដោយ The Bloomberg បានបញ្ជាក់ថា សមាជិកអឺរ៉ុប មួយចំនួនបានបង្ហាញទស្សនៈថាការបញ្ជូនជំនួយយោធាទៅអ៊ុយក្រែន គួរតែត្រូវបានកំណត់ក្នុងចំនួនណាមួយជៀសវាង ការបង្កហេតុដែលមិនអាចគ្រប់គ្រងបាន៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top