ព្រុចសែល៖ អង្គការ សន្ធិសញ្ញាអាត្លង់ទិកខាងជើង (ណាតូ) បានឲ្យដឹងថា ប្រទេសជាសមាជិករបស់ខ្លួន មានបំណងផ្អាក ប្រតិបត្តិការនៃសន្ធិសញ្ញា ស្តីពីកងកម្លាំងប្រដាប់អាវុធ សាមញ្ញនៅអឺរ៉ុប (CFE) ដើម្បីឆ្លើយតបទៅនឹងការ សម្រេចចិត្តរបស់រុស្ស៊ី ក្នុងការដកខ្លួនជាផ្លូវការចេញពីកតិកា សញ្ញាសំខាន់នៅម៉ោង ១២ រំលងអធ្រាត្រថ្ងៃអង្គារ។ សម្ព័ន្ធភាពយោធាបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការសម្រេចចិត្តនេះត្រូវបានគាំទ្រដោយ “សម្ព័ន្ធមិត្តណាតូទាំងអស់” នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ក្រសួងការបរទេស...
បរទេស៖ ទីក្រុងវ៉ាស៊ីនតោន នឹងការពារប្រទេសប៉ូឡូញ ក្នុងករណីមានការវាយប្រហារពីបរទេស អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក Matthew Miller បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃចន្ទដោយធ្វើអត្ថាធិប្បាយលើពាក្យចចាមអារ៉ាមថា អ្នកប្រយុទ្ធមកពីក្រុមហ៊ុនយោធាឯកជន Wagner ដែលបច្ចុប្បន្នឈរជើងនៅក្នុងប្រទេសបេឡារុស្ស ចង់ “ចូលទៅ” នៅក្នុងរដ្ឋជិតខាងគឺប៉ូឡូញ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣ បានឱ្យដឹងថា ក្នុងអំឡុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ...
បរទេស ៖ អតីតមេបញ្ជាការអាមេរិក ចូលនិវត្តម្នាក់បានអះអាងថា អង្គការណាតូនឹងមិនអាចធ្វើការចល័តទ័ព និងអាវុធឆ្ពោះទៅភាគខាងកើតបានលឿនគ្រប់គ្រាន់ក្នុងការបញ្ឈប់ ការវាយលុយរបស់រុស្សី មកលើតំបន់អឺរ៉ុប នោះទេ។ ការព្រមានរបស់អតីតមន្ត្រីយោធារូបនេះត្រូវបានធ្វើឡើង ជាមួយនឹងក្រុមកាសែតវ៉ាស៊ិនតោនប៉ុស្តិ៍ ដោយក្នុងនោះលោកបានបន្ថែមទៀតថា ៖ ការរៀបចំការងារឲ្យបានលឿនជាងអ្វីដែលរុស្សី អាចធ្វើបានដើម្បីទៅដល់កន្លែងសំខាន់គឺជាវិធីសាស្ត្រតែមួយគត់ដែលមានសារៈសំខាន់សម្រាប់ការទប់ស្កាត់ប្រកបដោយប្រសិទ្ធភាព ប៉ុន្តែយើងនៅតែមិនអាចធ្វើវាបាននៅឡើយ។ អតីតមេបញ្ជាការលោក Ben Hodges បានបញ្ជាក់ទៀតថា ៖ ការចល័តយោធានៅតែជាបញ្ហាទោះបីជាវាមានសភាពល្អជាងកាលពីប្រាំឆ្នាំមុនក្តី...
ព្រុចសែល៖ អធិការបតីអាល្លឺម៉ង់លោក Olaf Scholz បានឲ្យដឹងថា មានការរឹតបន្តឹងលើរបៀប ដែលអាវុធដែលផ្គត់ផ្គង់ដោយលោកខាងលិច ដល់អ៊ុយក្រែនគួរតែត្រូវបានប្រើប្រាស់ដោយកងកម្លាំងរបស់ទីក្រុង ក្នុងសង្រ្គាម ហើយមតិរបស់លោក ក៏ត្រូវបានសារព័ត៌មានរុស្ស៊ីលើកយកមកចុះផ្សាយ។ លោក Scholz បានឲ្យដឹង នៅក្នុងទីក្រុងបេនដហ្វ ភាគខាងលិច ប្រទេសអាល្លឺម៉ង់កាលពីថ្ងៃចន្ទថា “វាមានសារៈសំខាន់ខ្លាំងណាស់ សម្រាប់ពួកយើង ដែលអាវុធ ដែលយើងផ្គត់ផ្គង់ ដែលអ៊ុយក្រែន...
ប៉េកាំង ៖ ជាមួយនឹងទង់ជាតិហ្វាំងឡង់ កើនឡើងជាលើកដំបូង នៅខាងក្រៅទីស្នាក់ការ អង្គការណាតូ ប្រទេស Nordic មួយនេះ បានក្លាយជាប្រទេសសមាជិកទី៣១ របស់អង្គការណាតូជាផ្លូវការ នៅក្នុងកិច្ចប្រជុំ នៃរដ្ឋមន្ត្រីការបរទេសរបស់ប្លុក ដែលដឹកនាំដោយសហរដ្ឋអាមេរិក រួមទាំងរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken កាលពីថ្ងៃអង្គារនៅទីក្រុងប្រ៊ុចសែល ដែលជាការផ្លាស់ប្តូរជាប្រវត្តិសាស្ត្រ ពីគោលនយោបាយអព្យាក្រឹតប្រពៃណី ដែលអ្នកជំនាញចិនជឿថា ឥឡូវនេះជំរុញហ្វាំងឡង់...
បរទេស៖ លោករដ្ឋមន្ត្រីការបរទេស នៃប្រទេសរុស្សី Sergey Lavrov កាលពីថ្ងៃម្សិលមិញនេះ បានធ្វើការលើកឡើងថាបណ្តាប្រទេសនៅអង្គការណាតូ ពេលនេះកំពុងចូលរួមក្នុងការធ្វើសង្គ្រាម ប្រឆាំងទៅនឹងប្រទេសរុស្សី ជាមួយនឹងអ៊ុយក្រែន និងកំពុងចូលខ្លួនកាន់តែច្រើន ទៅក្នុងជម្លោះដ៏រ៉ាំរ៉ៃនេះ។ ការចេញផ្សាយដោយ RT បានឲ្យដឹងទៀតថាលោក Lavrovបានធ្វើការថ្លែងការណ៍បែបនេះ នៅក្នុងបទសំភាសមួយក្រោយពេលដែលកិច្ចប្រជុំរវាងលោកជាមួយនឹងសមភាគីអ៊ីរ៉ង់លោក Hossein Amirabdollahian នាទីក្រុងមូស្គូកាលពីថ្ងៃម្សិលមិញដដែលនេះ។ លោករដ្ឋមន្ត្រីការបរទេសរុស្សីរូបនេះ បានបន្តទៀតថា...
ព្រុចសែល៖ អគ្គលេខាធិការ អង្គការណាតូ លោក Jens Stoltenberg បានអំពាវនាវឱ្យមានការប្រុងប្រយ័ត្ន បន្ទាប់ពីមានរបាយការណ៍ ប្រព័ន្ធផ្សព្វផ្សាយថា ក្រុមគាំទ្រអ៊ុយក្រែន អាចនឹងទទួលខុសត្រូវ ចំពោះការបំផ្ទុះបំពង់បង្ហូរឧស្ម័ន Nord Stream ដែលផ្គត់ផ្គង់ថាមពលរុស្ស៊ីទៅកាន់អឺរ៉ុប ។ ខណៈដែលមិនបានចង្អុលបង្ហាញ ពីការជាប់ពាក់ព័ន្ធរបស់អ៊ុយក្រែនជាផ្លូវការនោះ របាយការណ៍របស់កាសែត New York Times...
បរទេស៖ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា សមូហភាពដឹកនាំដោយសហរដ្ឋអាមេរិក លោកខាងលិចត្រូវតែផ្លាស់ ប្តូរវិធីសាស្រ្តរបស់ពួកគេចំពោះសន្តិសុខពិភពលោក ហើយទីបំផុតយកកង្វល់របស់ទីក្រុងមូស្គូមកពិចារណា មុនពេលកិច្ចពិភាក្សាស្តីពីកិច្ចព្រមព្រៀង នុយក្លេអ៊ែរ New START អាចត្រូវបានបន្ត។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ បានឱ្យដឹងថា ថ្លែងទៅកាន់កាសែត...
បរទេស ៖ ទស្សនាវដ្ដី Foreign Policy បានរាយការណ៍ថា ប្រទេសអ៊ុយក្រែន បានទទួលការដឹកជញ្ជូនគ្រាប់ បែកចង្កោមដ៏ចម្រូងចម្រាស ពីទីក្រុងTürkiye។ រដ្ឋាភិបាលទីក្រុងគៀវ បានស្នើសុំឱ្យទីក្រុងវ៉ាស៊ីនតោននូវអាវុធ សម័យសង្គ្រាមត្រជាក់ អស់រយៈពេលជាច្រើនខែមកហើយ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងថា ការនាំចេញបានធ្វើឡើង ចាប់តាំងពីខែវិច្ឆិកាមក...
បរទេស៖អង្គការណាតូ ដែលមានសហរដ្ឋអាមេរិកជាអ្នកដឹកនាំនោះ បានប្រកាសកាលពីថ្ងៃម្សិលមិញនេះថា នឹងរៀបចំនូវសមយុទ្ធយោធា បែបជាយុទ្ធសាស្ត្រមួយ នៅក្នុងតំបន់កូសូវ៉ូ ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ ខណៈដែលភាពតានតឹងនៅក្នុងតំបន់នេះ កំពុងកើនឡើងរវាងក្រុមអ្នកគាំទ្រ ពីក្រោយដោយរដ្ឋាភិបាលលោកខាងលិច និងក្រុមកុលសម្ព័ន្ធរបស់ប្រទេសស៊ែប៊ី។ នៅក្នុងសេចក្តីប្រកាសបានឲ្យដឹងទៀតដែរថា កងកម្លាំងរបស់កូសូវ៉ូ ឬ Kosovo Force (KFOR) នឹងរៀបចំធ្វើសមយុទ្ធយោធាជាទៀងទាត់មួយ នៅក្បែរទីតាំងមូលដ្ឋានទ័ព Novo Selo ដែលមានគោលបំណងសំខាន់...