ប្រធានាធិបតីរុស្សី លោកពូទីន បានថ្លែងឱ្យដឹងថា សហរដ្ឋអាមេរិក បានអូសទាញប្រទេសរបស់ខ្លួន ចូលទៅក្នុងសង្រ្គាម។ នេះបើតាមការចុះផ្សាយ របស់សារព័ត៍មាន BBC។ ស្របពេលដែលស្ថានភាព នៅក្នុងប្រទេសអ៊ុយក្រែន កាន់តែឡើងតឹងតែង សហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្ អង្គការណាតូ បានធ្វើការបញ្ជូនទ័ព ទៅកាន់តំបន់អឺរ៉ុបខាងកើត។ សកម្មភាពនេះត្រូវបានលោកពូទីន ចាត់ទុកថាជាការគំរាមកំហែង ដល់សន្តិសុខពិភពលោក។ រុស្សីទើបតែបានបញ្ជូនកងទ័ពជាង ១សែននាក់ ទៅកាន់ព្រំដែនជាប់អ៊ុយក្រែន...
បរទេស៖ អង្គការសម្ពន្ធមិត្តយោធា ណាតូ បាននិយាយនៅថ្ងៃចន្ទនេះថា ខ្លួនកំពុងតែដាក់កងកម្លាំងឲ្យឈរប្រចាំការ និងពង្រឹងតំបន់អឺរ៉ុបភាគខាងកើតបន្ថែម ដោយការបន្ថែមនាវា និងយន្តហោះចម្បាំង ជាអ្វីដែលរុស្ស៊ី ធ្វើការថ្កោលទោសថា ជាការបង្កឲ្យមានភាពតានតឹងកើនឡើង ជុំវិញបញ្ហាប្រទេសអ៊ុយក្រែន។ តាមសេចក្តីរាយការណ៍មួយ ពីទីភ្នាក់ងារសារព័ត៌មាន Yahoo News នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២ បានឲ្យដឹងថា ការពង្រឹងកម្លាំងនេះ បានបន្ថែមចំពោះសញ្ញាថា...
បរទេស៖ យោងតាមការចេញផ្សាយដោយ Independent នៅថ្ងៃចន្ទនេះបានឲ្យដឹងថា អង្គការណាតូ កំពុងរៀបចំកិច្ចការងារ ក្នុងការបញ្ជូនកម្លាំងនាវាចម្បាំង ព្រមទាំងយន្តហោះចម្បាំងជាច្រើនគ្រឿងទៀត ទៅកាន់តំបន់ភាគខាងកើត នៃប្រទេសអ៊ុយក្រែន ក្នុងពេលភាពតានតឹង នៅតែបន្តកើនឡើង នៅឡើយជាមួយនឹងរុស្ស៊ី។ ថ្លែងចំពោះដំណឹងនេះ អគ្គលេខាធិកាអង្គការណាតូ លោក Jens Stoltenberg បានធ្វើការស្វាគមន៍យ៉ាងខ្លាំង ចំពោះកិច្ចការងារនេះហើយ បញ្ជាក់ពីសារៈសំខាន់ នៃធនធានយោធា...
ម៉ូស្គូ៖ អ្នកនាំពាក្យវិមានក្រឹមឡាំងលោក Dmitry Peskov បានលើកឡើងថា ប្រទេសរុស្ស៊ី នឹងដាក់ពង្រាយកងទ័ព នៅលើទឹកដីរបស់ខ្លួន នៅជិតព្រំដែនអ៊ុយក្រែន ដោយសារភាពតានតឹង ជាមួយអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង ណាតូ (NATO) ។ លោក Peskov បានឲ្យដឹងនៅក្នុងបទសម្ភាសន៍ ជាមួយទូរទស្សន៍ CNN របស់សហរដ្ឋអាមេរិកថា “យើងយល់ថាវាចាំបាច់ ក្នុងការរក្សាកងទ័ពទាំងនោះ...
បរទេស៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov បាននិយាយនៅពេលថ្មីៗនេះថា លោកសង្ឃឹមថា កិច្ចពិភាក្សាសន្តិសុខ ជាមួយសហរដ្ឋអាមេរិក នឹងអាចបន្ត បើទោះជាប្រទេសទាំងពីរ និងអង្គការសម្ពន្ធមិត្តយោធាណាតូ មិនបានឈានដល់ ការធ្វើកិច្ចព្រមព្រៀងណាមួយ នៅក្នុងកិច្ចពិភាក្សាគ្នា កាលពីដើមសប្ដាហ៍នេះក៏ដោយ។ សេតវិមាននិងអង្គការសម្ពន្ធមិត្តយោធា ណាតូ កំពុងតែព្យាយាមឲ្យរុស្ស៊ី បន្ថយភាពតានតឹង នៅតាមព្រំដែនរុស្ស៊ី-អ៊ុយក្រែន ជាទីដែលប្រទេសរុស្ស៊ី...
បរទេស៖ អង្គការណាតូ កាលពីព្រឹកថ្ងៃអង្គារ បានប្រកាសថាកាលវិភាគមួយ នៃកិច្ចប្រជុំជាពិសេសមួយ រវាងបណ្តាក្រុមអ្នកកាទូត នៃប្រទេសសម្ព័ន្ធមិត្តរបស់ណាតូ ជាមួយនឹងមន្ត្រីកំពូលរបស់រុស្ស៊ី ព្រមទាំងអ៊ុយក្រែនផង នៅសប្តាហ៍ក្រោយ ដើម្បីស្វែងរកដំណោះស្រាយចំពោះមុខ ជម្លោះរវាងអ៊ុយក្រែននិងរុស្ស៊ី។ ដោយសារតែបញ្ហាព្រួយបារម្ភខ្លាំង ចំពោះការកើនឡើងនៃចំនួនយោធារបស់រុស្ស៊ី នៅតាមព្រំដែនរបស់អ៊ុយក្រែននោះ បណ្តាប្រទេសជាសមាជិករបស់ណាតូ និងសម្ព័ន្ធមិត្ត តែងតែបានធ្វើការស្នើសុំ ក្នុងការជួបជាមួយនឹងណាតូ ដោយមានការចូលរួម ជាមួយនឹងរុស្សីផង។ កិច្ចប្រជុំពិសេសនេះ...
បរទេស ៖ មកដល់ពេលនេះ ទោះបីជាអង្គការណាតូ ធ្លាប់បានអះអាងថា រដ្ឋាភិបាលក្រុងមូស្គូ គឺជាអ្នកទទួលខុសត្រូវ ចំពោះភាពតានតឹង សាជាថ្មី នៅក្នុងតំបន់អ៊ឺរ៉ុប ប៉ុន្តែជាក់ស្តែងបញ្ហា នេះគួរតែបន្ទោស ទៅលើប្លុកប្រទេស ដែលដឹកនាំដោយអាមេរិក ទៅវិញនោះទេ ជាពិសេសសកម្មភាព សមយុទ្ធយោធាជាច្រើន នៅក្បែរតំបន់ក្បែរ ប្រទេសរុស្សី។ នេះគឺជាការអះអាង ដោយរដ្ឋាភិបាលវិមានក្រមឡាំង និងត្រូវបានយកមកចេញផ្សាយ...
បរទេស៖ អគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg បាននិយាយកាលពីថ្ងៃសុក្រថា ប្រសិនបើរដ្ឋាភិបាលទីក្រុងប៊ែរឡាំងបដិសេធមិនព្រមដាក់ទីតាំងអាវុធនុយក្លេអ៊ែររបស់អង្គការណាតូទេនោះ ខ្លួនអាចត្រូវបានផ្លាស់ប្តូរទៅកាន់ប្រទេសអឺរ៉ុបផ្សេងទៀត រួមទាំងនៅតំបន់ភាគខាងកើតនៃទ្វីបផងដែរ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២១ បានឱ្យដឹងដោយផ្អែកតាមការលើកឡើងរបស់លោក Stoltenberg ថា «ខ្ញុំរំពឹងថាប្រទេសអាល្លឺម៉ង់នឹងបន្ត ជាផ្នែកមួយនៃការចែករំលែកនុយក្លេអ៊ែរ ព្រោះវាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ក្របខ័ណ្ឌការពារអឺរ៉ុបទាំងមូល»។ លោក Stoltenberg...
គៀវ៖ ក្រសួងការពារជាតិអ៊ុយក្រែន បានឲ្យដឹងនៅក្នុង សេចក្តីថ្លែងការណ៍មួយថា កងទ័ពជើងទឹកអ៊ុយក្រែន បានធ្វើសមយុទ្ធឆ្លងកាត់ (PASSEX) នៅក្នុងសមុទ្រខ្មៅ ជាមួយកងកម្លាំងជើងទឹក នៃរដ្ឋសមាជិក នៃអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) ដូចជាសហរដ្ឋអាមេរិក តួកគី និងរូម៉ានី។ សមយុទ្ធកងទ័ពជើងទឹកនេះ ពាក់ព័ន្ធនឹងនាវាចំនួន ៧គ្រឿង រួមទាំងទូកល្បាតលំដាប់កោះ “Sloviansk” នៃកងទ័ពជើងទឹកអ៊ុយក្រែន និងនាវាចម្បាំង...
ម៉ូស្គូ៖ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានលើកឡើងថា ប្រទេសរុស្ស៊ី មិនខុសនោះទេ ចំពោះការបញ្ឈប់កិច្ចសន្ទនាផ្លូវការ ជាមួយអង្គការសន្ធិសញ្ញា អាត្លង់ទិកខាងជើង (NATO) ដែលបានធ្វើឱ្យមាន ការឈ្លានពានរបស់ខ្លួន។ លោក Peskov បានប្រាប់កម្មវិធីទូរទស្សន៍រុស្ស៊ីថា“ ជំហរឈ្លានពានរបស់ណាតូ មិនដែលជាការសម្ងាត់ឡើយ។ នេះគឺជាប្លុកមួយ ដែលត្រូវបានបង្កើតឡើង ប្រឆាំងនឹងប្រទេសរបស់យើង”។...