ព័ត៌មានអន្តរជាតិ

ណាតូ បញ្ជូនយន្តហោះចម្បាំង និងនាវាចម្បាំង ជាច្រើនគឿងទៀត ទៅអ៊ុយក្រែន

បរទេស៖ យោងតាមការចេញផ្សាយដោយ Independent នៅថ្ងៃចន្ទនេះបានឲ្យដឹងថា អង្គការណាតូ កំពុងរៀបចំកិច្ចការងារ ក្នុងការបញ្ជូនកម្លាំងនាវាចម្បាំង ព្រមទាំងយន្តហោះចម្បាំងជាច្រើនគ្រឿងទៀត ទៅកាន់តំបន់ភាគខាងកើត នៃប្រទេសអ៊ុយក្រែន ក្នុងពេលភាពតានតឹង នៅតែបន្តកើនឡើង នៅឡើយជាមួយនឹងរុស្ស៊ី។

ថ្លែងចំពោះដំណឹងនេះ អគ្គលេខាធិកាអង្គការណាតូ លោក Jens Stoltenberg បានធ្វើការស្វាគមន៍យ៉ាងខ្លាំង ចំពោះកិច្ចការងារនេះហើយ បញ្ជាក់ពីសារៈសំខាន់ នៃធនធានយោធា ដែលកើតចេញពីសន្ធិសញ្ញាការពារ ជាមួយនឹងអ៊ុយក្រែន ដើម្បីការពារនិងគាំទ្រ ទៅដល់គ្រប់សម្ព័ន្ធមិត្តរបស់ខ្លួន ដែលជួបបញ្ហា។

គួរឲ្យដឹងដែរថា ក្នុងពេលជាមួយគ្នានេះ យោធារុស្ស៊ី ជាង១០ម៉ឺននាក់ នៅតែបន្តឈរជើង ក្នុងលក្ខខណ្ឌត្រៀមប្រយុទ្ធ នៅឡើយក្នុងពេលនេះ ប៉ុន្តែទាំងអង់គ្លេស និងអាមេរិក បានធ្វើការប្រកាសកោះហៅ ក្រុមមន្ត្រីទូតរបស់ខ្លួន ចេញពីអ៊ុយក្រែនរួចទៅហើយ ដោយសារភាពភ័យខ្លាច ពីការវាយប្រហារ ក្នុងពេលណាមួយ៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top