ព័ត៌មានអន្តរជាតិ

សង្គ្រាមលោកលើកទី៣! មេដឹកនាំរុស្សី ខឹងអាមេរិក ថាជាអ្នកជម្រុញឱ្យខ្លួន ក្នុងភ្នក់ភ្លើងសង្គ្រាម

ប្រធានាធិបតីរុស្សី លោកពូទីន បានថ្លែងឱ្យដឹងថា សហរដ្ឋអាមេរិក បានអូសទាញប្រទេសរបស់ខ្លួន ចូលទៅក្នុងសង្រ្គាម។ នេះបើតាមការចុះផ្សាយ របស់សារព័ត៍មាន BBC។

ស្របពេលដែលស្ថានភាព នៅក្នុងប្រទេសអ៊ុយក្រែន កាន់តែឡើងតឹងតែង សហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្ អង្គការណាតូ បានធ្វើការបញ្ជូនទ័ព ទៅកាន់តំបន់អឺរ៉ុបខាងកើត។ សកម្មភាពនេះត្រូវបានលោកពូទីន ចាត់ទុកថាជាការគំរាមកំហែង ដល់សន្តិសុខពិភពលោក។

រុស្សីទើបតែបានបញ្ជូនកងទ័ពជាង ១សែននាក់ ទៅកាន់ព្រំដែនជាប់អ៊ុយក្រែន ដែលគេស្គាល់ថា ជាតំបន់ដែលកំពុងមានជម្លោះ។ ទោះបីជាយ៉ាងនេះក្តី រុស្សីនៅតែធ្វើការបដិសេដ នូវការចោទប្រកាន់ របស់ប្រទេសលោកខាងលិច ដែលចោទប្រកាន់ថារុស្ស៊ី មានគម្រោងធ្វើការឈ្លានពាន ទៅលើប្រទេសអ៊ុយក្រែន៕ Source: Sabay

Most Popular

To Top