ព័ត៌មានអន្តរជាតិ

យន្ដហោះចម្បាំងជប៉ុន មួយគ្រឿងបាត់ខ្លួនពីរ៉ាដា ពេលកំពុងហ្វឹកហាត់ 

តូក្យូ៖ កងកម្លាំងស្វ័យការពារជប៉ុន JASDF បានឲ្យដឹងថា យន្តហោះចម្បាំងធុន F15 របស់កងកម្លាំងស្វ័យការពារជប៉ុន (JASDF) បានបាត់ខ្លួនក្នុងអំឡុងពេលហ្វឹកហាត់នៅលើសមុទ្រជប៉ុន កាលពីថ្ងៃចន្ទ។

យោងតាម ​​JASDF បានឲ្យដឹងថា យន្តហោះនេះបានបាត់ទំនាក់ទំនងពីរ៉ាដា បន្ទាប់ពីហោះចេញពីមូលដ្ឋានអាកាស Komatsu ក្នុងខេត្ត Ishikawa ភាគកណ្តាលប្រទេសជប៉ុន។

យន្តហោះ​ចម្បាំង​បាន​បាត់​ខ្លួន​នៅ​វេលា​ម៉ោង​៥​និង​៣០​នាទី​ល្ងាច ។  យោងតាមប្រភពព័ត៌មានពីក្រសួងការពារជាតិបានឱ្យដឹងថា នៅពេលដែលយន្ដហោះនេះ កំពុងធ្វើការហ្វឹកហ្វឺនជាមួយនាវិកពីរនាក់នៅលើសមុទ្រជប៉ុនប្រហែល ៥គីឡូម៉ែត្រភាគខាងលិចនៃមូលដ្ឋាន។

ការិយាល័យឆ្មាំឆ្នេរសមុទ្រ Kanazawa ក្នុងខេត្ត Ishikawa បានឲ្យដឹងថា ខ្លួនបានទទួលការហៅទូរសព្ទមួយ ស្របពេលដែលមានពន្លឺពណ៌ក្រហមនៅឆ្នេរសមុទ្រ Kaga នៅជិតមូលដ្ឋានអាកាសត្រូវបានរាយការណ៍។

ប្រភពពី JASDF បានបញ្ជាក់ថា ខ្លួនបានរកឃើញវត្ថុអណ្តែតទឹក នៅក្នុងតំបន់ ដែលយន្តហោះបានធ្លាក់ចេញពីរ៉ាដា អំឡុងពេលប្រតិបត្តិការរុករក និងជួយសង្គ្រោះរបស់ខ្លួន៕ ឈូក បូរ៉ា

Most Popular

To Top