ព័ត៌មានអន្តរជាតិ

អតីតមេបញ្ជាការ ៖ ណាតូ នឹងប្រយុទ្ធជាមួយនឹងរុស្សី ទាំងដែលមិនបានត្រៀមខ្លួនជាមុន

បរទេស ៖ អតីតមេបញ្ជាការអាមេរិក ចូលនិវត្តម្នាក់បានអះអាងថា អង្គការណាតូនឹងមិនអាចធ្វើការចល័តទ័ព និងអាវុធឆ្ពោះទៅភាគខាងកើតបានលឿនគ្រប់គ្រាន់ក្នុងការបញ្ឈប់ ការវាយលុយរបស់រុស្សី មកលើតំបន់អឺរ៉ុប នោះទេ។

ការព្រមានរបស់អតីតមន្ត្រីយោធារូបនេះត្រូវបានធ្វើឡើង ជាមួយនឹងក្រុមកាសែតវ៉ាស៊ិនតោនប៉ុស្តិ៍ ដោយក្នុងនោះលោកបានបន្ថែមទៀតថា ៖ ការរៀបចំការងារឲ្យបានលឿនជាងអ្វីដែលរុស្សី អាចធ្វើបានដើម្បីទៅដល់កន្លែងសំខាន់
គឺជាវិធីសាស្ត្រតែមួយគត់ដែលមានសារៈសំខាន់សម្រាប់ការទប់ស្កាត់ប្រកបដោយប្រសិទ្ធភាព ប៉ុន្តែយើងនៅតែមិនអាចធ្វើវាបាននៅឡើយ។

អតីតមេបញ្ជាការលោក Ben Hodges បានបញ្ជាក់ទៀតថា ៖ ការចល័តយោធានៅតែជាបញ្ហាទោះបីជាវាមានសភាព​ល្អ​ជាង​កាលពី​ប្រាំ​ឆ្នាំ​មុនក្តី ប៉ុន្តែ​វា​មិនមែន​ជា​វិធីក្នុងការវាស់វែង​ដែល​សំខាន់​នោះ​ទេ​។

គួរឲ្យដឹងដែរថាជិតមួយឆ្នាំមុននេះ អគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg បានប្រកាសថា ប្លុកនេះនឹងបង្កើនចំនួនទាហានត្រៀមខ្លួនខ្ពស់របស់ខ្លួនពី ៤០០០០ ទៅ ៣០០០០០ នាក់ ដោយមិនពន្យល់ថាប្រទេសណានឹងផ្តល់ទាហានទាំងនេះ ឬបង់ប្រាក់សម្រាប់ការដាក់ពង្រាយរបស់ពួកគេនោះទេ៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top