បរទេស៖យោងតាមការបញ្ជាក់ ដោយរដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិកលោក Antony Blinken កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ បានប្រកាសថា ដើម្បីបង្កើនចំណងទំនាក់ទំនង កាន់តែស៊ីជម្រៅរវាង សហរដ្ឋអាមេរិក និងជប៉ុននោះប្រទេសទាំងពីរឆាប់ៗនេះ នឹងធ្វើការចុះហត្ថលេខាទៅលើកិច្ចព្រមព្រៀងរយៈពេល៥ឆ្នាំមួយដើម្បីអាចចែករំលែកគ្នា ទៅលើការចំណាយវត្តមាន ទ័ពយោធាអាមេរិកនៅក្នុងប្រទេសជប៉ុន។ ថ្លែងនៅក្នុងពិធីពិភាក្សាគ្នាមួយតាម វិដេអូរវាងរដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក និងជប៉ុនលោក Blinken បាននិយាយថារដ្ឋាភិបាលក្រុងតូក្យូនិងរដ្ឋាភិបាលក្រុងវ៉ាស៊ិនតោន ក៏នឹងធ្វើពិធីចុះហត្ថលេខាមួយផ្សេងទៀត ទៅលើកិច្ចព្រមព្រៀងសហការគ្នា កាន់តែជិតស្និទ្ធទៅលើកិច្ចការងារស្រាវជ្រាវ និងអភិវឌ្ឍបច្ចេកវិទ្យាយោធារួមគ្នា...
បរទេស៖ក្រុមមន្ត្រីយោធាកូរ៉េខាងត្បូង នៅថ្ងៃសុក្រនេះ បានបង្ហាញនូវមន្ទិលសង្ស័យស្តីពីសមត្ថភាពនៃអ្វីដែលកូរ៉េខាងជើងហៅថា ជាមីស៊ីលលឿនជាងសម្លេង ដែលបាញ់តេស្តសាកល្បងនៅក្នុងសប្ដាហ៍នេះ ដោយនិយាយថា វាហាក់បង្ហាញពីភាពរីកចម្រើនមានកម្រិតជុំវិញមីស៊ីលផ្លោងដែលមានស្រាប់របស់ទីក្រុងព្យុងយ៉ាង។ កាលពីថ្ងៃពុធ ប្រទេសកូរ៉េខាងជើង បានបាញ់តេស្តសាកល្បងនូវអ្វីដែលប្រព័ន្ធផ្សព្វផ្សាយរដ្ឋនិយាយថា ជាមីស៊ីលលឿនជាងសម្លេងទី២របស់ប្រទេស ដែលអាវុធប្រភេទនេះ ត្រូវបានគេកំណត់ថា មានល្បឿនលឿនជាងល្បឿងសម្លេងយ៉ាងតិចចំនួន៥ដង ឬក៏មានល្បឿងប្រហែល៦.២០០គីឡូម៉ែត្រក្នុងមួយម៉ោង ហើយអាចហោះចូលទៅក្នុងគន្លងបរិយាកាសទាប ធ្វើឲ្យពិបាកក្នុងការចាប់សញ្ញានិងទាក់ដំណើរ។ មន្ត្រីយោធាកូរ៉េខាងត្បូងមួយរូប បាននិយាយប្រាប់អ្នកសារព័ត៌មានថា នៅពេលដែលក្បាលគ្រាប់មីស៊ីល ហាក់ឈានដល់ល្បឿនលឿនជាងសម្លេងនោះ សមត្ថភាពនោះគឺមីស៊ីលផ្លោងដទៃមានដូចគ្នា...
ហ្សឺណែវ៖ មន្ត្រីជាន់ខ្ពស់អង្គការ សុខភាពពិភពលោក (WHO) បានឲ្យដឹងថា វ៉ាក់សាំង Sinopharm និង Sinovac ជាង ១៨០លានដូស ត្រូវបានដឹកជញ្ជូន ទៅកាន់ប្រទេសចំនួន ៤៩ តាមរយៈកម្មវិធី COVAX ដែលដើរតួជាសកលដ៏សំខាន់ ក្នុងការបង្កើនភាពស៊ាំ និងការជួយសង្គ្រោះជីវិតមនុស្ស។ លោក Bruce Aylward...
បរទេស៖ សេតវិមាននៅថ្ងៃព្រហស្បតិ៍សប្ដាហ៍ នេះបាននិយាយថា សហរដ្ឋអាមេរិក កំពុងតែឃ្លាំមើលយ៉ាងយកចិត្តទុកដាក់ ចំពោះសេចក្តីរាយការណ៍ដែលថា កងកម្លាំងរក្សាសន្តិភាព របស់អង្គការសន្ធិសញ្ញាសន្តិសុខរួម ដឹកនាំដោយរុស្ស៊ី ត្រូវបានបញ្ជូនទៅកាន់ ប្រទេសកាហ្សាក់ស្ថាន និងលើកជាសំនួរថា តើកងទ័ពទាំងនោះ ត្រូវបានអញ្ជើញដោយ ស្របច្បាប់ដែរឬទេ ។ នៅក្នុងសន្និសីទកាសែតមួយ លេខាធិការព័ត៌មានរបស់សេតវិមាន លោក Jen Psaki បាននិយាយប្រាប់យ៉ាងដូច្នេះថា...
បរទេស៖ សហរដ្ឋអាមេរិក និងប្រទេសជប៉ុន នៅថ្ងៃសុក្រនេះ តាមសេចក្តីរាយការណ៍ បានសម្តែងនូវក្តីព្រួយបារម្ភខ្លាំងឡើង ស្តីពីឥទ្ធិពលកំពុងកើនឡើង របស់ប្រទេសចិន និងបានបង្ហាញនូវ ការប្តេជ្ញាធ្វើការងាររួមគ្នា ប្រឆាំងនឹងការប៉ុនប៉ងបង្ក ឲ្យមានអស្ថិរភាពនៅក្នុងតំបន់។ ការថ្លែងពីសម្ពន្ធមិត្តទាំងពីរ នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយ ដែលធ្វើឡើងក្រោយកិច្ចជំនួប រវាងរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិ របស់ប្រទេសទាំងពីរនោះ បង្ហាញនូវក្តីព្រួយបារម្ភខ្លាំង មានទំហំប៉ុណ្ណា ស្តីពីប្រទេសចិន ហើយភាពតានតឹងកើនឡើង...
ស៊ុយអែត ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រ BBC បានប្រាប់ឲ្យដឹងថា យន្តហោះគ្មានមនុស្ស បើកស្វ័យប្រវត្តិ បានជួយជីវិត បុរសអាយុ ៧១ ឆ្នាំម្នាក់ដែលទទួលរង ការគាំងបេះដូង នៅប្រទេសស៊ុយអែត ក្រោយពីរូបលោកមាន អាការការស្ទះផ្លូវដង្ហើម ។ យន្តហោះគ្មានមនុស្សបើកបានបញ្ជូន ឧបករណ៍សង្រ្គោះបន្ទាន់ ទៅឲ្យគ្រូពេទ្យជួយបុរស ដែលធ្លាក់ខ្លួនឈឺ ខណៈកំពុងរុញ...
ប៉េកាំង ៖ អ្នកនាំពាក្យក្រសួងការបរទេសចិន បាននិយាយ កាលពីថ្ងៃពុធថា មូលដ្ឋានទ័ព របស់ សហរដ្ឋអាមេរិក នៅក្រៅប្រទេស កំពុងរួមចំណែក ដល់ការរីករាលដាល នៃជំងឺកូវីដ-១៩ នៅក្នុងប្រជាជន ក្នុងស្រុក ហើយសហរដ្ឋអាមេរិក គួរតែឆ្លុះបញ្ចាំងយ៉ាងជ្រាលជ្រៅ លើផលប៉ះពាល់អវិជ្ជមាន ដែលសកម្មភាពរបស់ខ្លួន មានលើកិច្ចសហប្រតិបត្តិការ ប្រឆាំងនឹង ជំងឺរាតត្បាតសកល ។...
ទីក្រុងឡុងដ៍ ៖ និយតករបារាំងបានពិន័យ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក Google និង Facebook សរុបជាង ២០០លានអឺរ៉ូ (២២៦ លានដុល្លារ) សម្រាប់ការមិនធ្វើ ឲ្យវាងាយស្រួល សម្រាប់មនុស្សក្នុងការជ្រើសរើស ចេញ ពីការតាមដាន តាមប្រព័ន្ធអ៊ីនធើណេត យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ ។ អង្គការឃ្លាំមើលឯកជនភាព ទិន្នន័យ...
បរទេស ៖ ប៉ូលិសបានជួយសង្គ្រោះស្ត្រីវៀតណាម៧នាក់ ដែលត្រូវគេរត់ពន្ធមកប្រទេសកម្ពុជា ដើម្បីធ្វើពេស្យាចារ ហើយប៉ូលីសក៏បានចាប់ខ្លួន ជនសង្ស័យជួញដូរ មនុស្ស៣នាក់ផងដែរ។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២២ បានឱ្យដឹងថា ប៉ូលីសខេត្ត Dong Nai បានឃាត់ខ្លួន ឈ្មោះ Nguyen Tien...
បរទេស ៖ ការស៊ើបអង្កេត របស់ការិយាល័យលេខាធិការដ្ឋានសភា បានរកឃើញថា មិនមានហេតុផល ចំពោះការការ ចោទប្រកាន់ប្រឆាំង នឹងនាយករដ្ឋមន្ត្រីលោក ប្រាយុទ្ធ ចាន់អូចា ដែលអះអាងថា លោកបានបង់ប្រាក់ចំនួន ៥លានបាត ដល់សមាជិកសភាមួយចំនួន ជាថ្នូរនឹងការបោះឆ្នោតគាំទ្រ របស់ពួកគេ ។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី៦...