ព័ត៌មានអន្តរជាតិ

អ៊ីស្រាអ៊ែល សារភាពពីការប្រើប្រាស់ F-35 ជាលើកដំបូង ក្នុងប្រតិបត្តិការប្រយុទ្ធ

បរទេស ៖ សប្តាហ៍នេះក្រសួងក្រសួង ការពារជាតិ នៃប្រទេសអ៊ីស្រាអ៊ែល បានប្រកាសថា ខ្លួនបានបើកប្រតិបត្តិការ បាញ់ទំលាក់យន្តហោះដ្រូនចំនួន២គ្រឿង របស់អ៊ីរ៉ង់ បានដោយជោគជ័យ ។

នេះត្រូវបានគេជឿជាក់ថា គឺជាលើកដំបូងហើយ ដែលអ៊ីស្រាអ៊ែល បានប្រើប្រាស់ F-35 នៅក្នុងយុទ្ធនាការ ប្រយុទ្ធទោះបីជាហេតុការណ៍ វាយប្រហារ នេះបានកើតឡើងតាំងតែពីឆ្នាំកន្លងទៅក្តី។ប្រភពដដែលបានបញ្ជាក់ដែរថា កាលពីខែមិនាឆ្នាំ២០២១ យន្តហោះដ្រូន២ របស់អ៊ីស្រាអ៊ែល ដែលបានហោះ ឆ្ពោះទៅកាន់ទឹកដីរបស់អ៊ីស្រាអ៊ែល ហើយត្រូវបានបាញ់កំទេចដោយយន្តហោះ F-35i “Adir” ។

អ៊ីស្រាអ៊ែលបានបញ្ជាក់ថា ការបាញ់ទំលាក់នេះបានធ្វើឡើង នៅមុនពេលដែលយន្តហោះដ្រូនហោះចូល ក្នុងដែនដីរបស់អ៊ីស្រាអ៊ែល ដែលមានន័យថាការបាញ់ នេះធ្វើឡើងនៅក្នុងដែនដី របស់ប្រទេសមួយផ្សេងទៀត ដែលមិនបានបញ្ជាក់លំអិតឡើយ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top