កីឡា

Update ៖ សភាអ៊ីស្រាអ៊ែល អនុម័តថវិការដ្ឋ សម្រាប់ឆ្នាំ២០២៤នេះ ខណៈសង្គ្រាមប្រឆាំង ក្រុមហាម៉ាស់នៅតែបន្ត

AFP

យេរ៉ូសាឡឹម ៖ កាលពីថ្ងៃពុធ សភា អ៊ីស្រាអ៊ែល បានអនុម័តថវិការដ្ឋដែលបានកែសម្រួលសម្រាប់ឆ្នាំ ដើម្បីផ្តល់មូលនិធិ ដល់សង្រ្គាម របស់ប្រទេសនេះប្រឆាំងនឹងក្រុមហាម៉ាស់ នៅតំបន់ហ្គាហ្សា ។

ក្រសួងហិរញ្ញវត្ថុ បានឲ្យដឹងថា ថវិកាដែលបានធ្វើបច្ចុប្បន្នភាព មានចំនួនប្រហែល ៥៨៤ពាន់លាន shekels គឺប្រហែល១៦១ពាន់លានដុល្លារ សហរដ្ឋអាមេរិក ការកើនឡើងចំនួន៧០ពាន់លាន shekels បើប្រៀបធៀបទៅនឹងថវិកា ដើមដែលបានអនុម័តកាលពីខែឧសភាឆ្នាំមុន ។

ការចំណាយលើវិស័យ ការពារជាតិតែប៉ុណ្ណោះ នឹងកើនឡើង៥៥ពាន់លានដុល្លារ ។

ផែនការសារពើពន្ធប៉ាន់ស្មាន ឱនភាព៦,៦ភាគរយ នៃផលិតផលក្នុងស្រុកសរុប (GDP)។

សេចក្តីថ្លែងការណ៍បានកត់សម្គាល់ឲ្យដឹងថា ថវិការបស់ក្រសួងស្ថិតក្រោមរដ្ឋាភិបាលទាំងអស់ ត្រូវបានកាត់បន្ថយ ដើម្បីគាំទ្រវិធានការតុល្យភាព ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top