បរទេស៖ នៅមុននេះ មន្ទីរបញ្ចកោណ តាមសេចក្តីរាយការណ៍ បានស្នើឱ្យប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ដាក់ពង្រាយកងទ័ពបន្ថែមរហូតដល់ ៥ ០០០នាក់ ទៅកាន់តំបន់អឺរ៉ុបខាងកើត។ ការដាក់ពង្រាយដែលបានស្នើឡើងនេះមិនប៉ះពាល់ដល់អ៊ុយក្រែន ដែលក្រុងវ៉ាស៊ីនតោនអះអាងថា កំពុងប្រឈមមុខនឹងការគំរាមកំហែងនៃ “ការឈ្លានពាន” របស់រុស្ស៊ី។ ចំណែករដ្ឋាភិបាល ទីក្រុងម៉ូស្គូ បានច្រានចោលការចោទប្រកាន់ទាំងនេះម្តងហើយម្តងទៀត ផងដែរ។ យោងតាមសារព័ត៌មាន...
ញូវយ៉ក ៖ លោក Meat Loaf ជាកំពូលតារារ៉ុកទម្ងន់ធ្ងន់ ដែលមនុស្សរាប់លាននាក់ ស្រលាញ់ចូលចិត្ត សម្រាប់អាល់ប៊ុម “Bat Out of Hell” របស់លោក និងសម្រាប់ល្ខោន ដែលមានបេះដូងងងឹតដូចជា “Paradise By the Dashboard Light,” “Two...
CAPE CANAVERAL ៖ យោង តាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ បានប្រាប់ឲ្យដឹងថា តេឡេស្កុបអវកាសដ៏ធំបំផុត និងមានឥទ្ធិពលបំផុត របស់ពិភពលោក បានទៅដល់គោលដៅចុងក្រោយ របស់វាចម្ងាយ១លានម៉ាយ ពីផែនដីកាលពីពេលថ្មីនេះ ប្រើពេលអស់មួយខែបន្ទាប់ ពីវាបានហោះចេញពីដំណើរស្វែង រកដើម្បីមើលថ្ងៃរះ នៃសកលលោក ។ តាមបញ្ជាតេឡេស្កុបអវកាស James Webb បានបាញ់គ្រាប់រ៉ុក្កែត...
បរទេស៖ អង្គការសម្ពន្ធមិត្តយោធា ណាតូ បាននិយាយនៅថ្ងៃចន្ទនេះថា ខ្លួនកំពុងតែដាក់កងកម្លាំងឲ្យឈរប្រចាំការ និងពង្រឹងតំបន់អឺរ៉ុបភាគខាងកើតបន្ថែម ដោយការបន្ថែមនាវា និងយន្តហោះចម្បាំង ជាអ្វីដែលរុស្ស៊ី ធ្វើការថ្កោលទោសថា ជាការបង្កឲ្យមានភាពតានតឹងកើនឡើង ជុំវិញបញ្ហាប្រទេសអ៊ុយក្រែន។ តាមសេចក្តីរាយការណ៍មួយ ពីទីភ្នាក់ងារសារព័ត៌មាន Yahoo News នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២ បានឲ្យដឹងថា ការពង្រឹងកម្លាំងនេះ បានបន្ថែមចំពោះសញ្ញាថា...
បរទេស៖ យោងតាមការចេញផ្សាយដោយ Independent នៅថ្ងៃចន្ទនេះបានឲ្យដឹងថា អង្គការណាតូ កំពុងរៀបចំកិច្ចការងារ ក្នុងការបញ្ជូនកម្លាំងនាវាចម្បាំង ព្រមទាំងយន្តហោះចម្បាំងជាច្រើនគ្រឿងទៀត ទៅកាន់តំបន់ភាគខាងកើត នៃប្រទេសអ៊ុយក្រែន ក្នុងពេលភាពតានតឹង នៅតែបន្តកើនឡើង នៅឡើយជាមួយនឹងរុស្ស៊ី។ ថ្លែងចំពោះដំណឹងនេះ អគ្គលេខាធិកាអង្គការណាតូ លោក Jens Stoltenberg បានធ្វើការស្វាគមន៍យ៉ាងខ្លាំង ចំពោះកិច្ចការងារនេះហើយ បញ្ជាក់ពីសារៈសំខាន់ នៃធនធានយោធា...
បរទេស ៖រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Antony Blinken នាពេលថ្មីៗនេះ បានធ្វើការព្រមានថា សហរដ្ឋអាមេរិកនឹងធ្វើការឆ្លើយតប ប្រសិនបើមានកងកម្លាំងរុស្ស៊ីបន្ថែមម្នាក់ ចូលទៅក្នុងប្រទេសអ៊ុយក្រែន នេះបើយោងតាមសេចក្តីរាយការណ៍មួយ ពីទីភ្នាក់ងារសារព័ត៌មាន UPI។ ការថ្លែងរបស់លោក Antony Blinken នេះ គឺត្រូវបានធ្វើឡើងប្រាប់ដល់ទីភ្នាក់ងារសារព័ត៌មាន CNN នៅក្នុងអំឡុងសន្និសីទកាសែតពេលព្រឹក ក្រោយក្រុមមន្ត្រីអ់ងគ្លេសនិយាយថា វិមានក្រឹមឡាំងគ្រោងបង្កើតមេដឹកនាំគាំទ្ររុស្ស៊ីនៅក្នុងប្រទេសអ៊ុយក្រែន...
ក្រសួងសុខាភិបាល របស់ប្រទេសសិង្ហបុរី បាននិយាយថា ចំនួនករណីឆ្លងជំងឺកូវីដ-១៩ បានចាប់ផ្តើមកើនឡើងយ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ពីចំនួនជាមធ្យម ៨០០នាក់ ក្នុងមួយថ្ងៃ កាលពីសប្តាហ៍មុន ដល់ចំនួនប្រមាណជិត ១ ៥០០នាក់ កាលពីថ្ងៃទី២០ ខែមករា ដោយភាគច្រើន ជាករណីឆ្លងក្នុងសហគមន៍ ។ យោងតាមក្រសួង នេះបានឱ្យដឹងថា ករណីឆ្លងនេះអាចកើនឡើងទ្វេដង រៀងរាល់ពីរទៅបីថ្ងៃ ហើយអាចឈាន...
ស៊ីដនី៖ នាយករដ្ឋមន្ត្រីប្រទេសនូវែលសេឡង់ គឺលោកស្រី Jacinda Arden បានលុបចោលពិធីមង្គលការ របស់លោកស្រីខណៈដែល ប្រទេសនេះដាក់កំហិតជាថ្មី ដើម្បីកាត់បន្ថយការរីករាលដាល ក្នុងសហគមន៍នៃមេរោគ COVID-19 បំលែងថ្មី អូមីក្រុង នេះបើតាមអ្វីដែលលោកស្រី បានប្រាប់អ្នកយកព័ត៌មានថ្ងៃអាទិត្យ។ យោងតាមសារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២២ បានឱ្យដឹងថា ប្រទេសនូវែលសេឡង់នឹង...
នៅថ្ងៃអាទិត្យទី ២៣ ខែមករា ឆ្នាំ ២០២២ តារាសម្ដែង Dingdong Dantes ដែលជាស្វាមីរបស់ Marian Rivera (ម៉ារ៉ម៉ា) បានបង្ហោះវីដេអូមួយ ដោយបង្ហើបការពិតថា លោក និងគ្រួសារ កើតកូវីដ១៩។ ការបង្ហើបនេះ គឺចំថ្ងៃគម្រប់ ១០ថ្ងៃនេះការធ្វើចត្តាឡីស័កចុងក្រោយ មានន័យថាលោក និងគ្រួសារបានធូរស្រាលហើយ ប៉ុន្តែទើបតែហ៊ានទម្លាយការពិតនៅពេលគ្រប់យ៉ាងបានប្រសើរ ហើយលោកក៏គ្រោងចូលធ្វើការវិញនៅថ្ងៃ ច័ន្ទនេះវិញដែរ។ ការពិតទៅ...
អង់គ្លេស ៖ ព្រឹត្តិការណ៍កីឡា កម្មវិធីទូរទស្សន៍ ភាពយន្ត និងការផ្សាយបន្តផ្ទាល់ មានឥទ្ធិពលត្រូវបានគេរំពឹងថា នឹងអាចធ្វើទៅបានពីស្ទូឌីយ៉ូ ដែលនឹងធ្វើគន្លងគោចរ ចម្ងាយ ២៥០ ម៉ាយពីលើផែនដី ត្រូវអនុញ្ញាត ឲ្យតារាសម្ដែង និងអ្នកបង្កើតមាតិកា អាចថតពីលើផែនដី យោងតាមការចេញផ្សាយ ពីគេហទំព័រស្គាយញ៉ូវ ។ ក្រុមហ៊ុននៅពីក្រោយផែនការសម្រាប់ Tom Cruise...