ម៉ូស្គូ ៖ ក្រសួងអភិវឌ្ឍន៍សេដ្ឋកិច្ច របស់ប្រទេសនេះ បានប្រកាសកាលពីថ្ងៃពុធថា ផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសរុស្ស៊ី បានកើនឡើង ៤,៦ភាគរយ ក្នុងឆ្នាំ២០២១ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារ ព័ត៌មានចិនស៊ិនហួ ។
ក្រសួងបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា នៅក្នុងខែធ្នូថា កំណើន GDP នៅតែស្ថិតក្នុងកម្រិតផ្កាយ ៤,៣ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ ទោះបីជាមានមូលដ្ឋានខ្ពស់ក៏ដោយ ។
ប្រភពបានកត់សម្គាល់ឃើញថា វិស័យផលិតកម្ម និងឧស្សាហកម្ម ដែលមានភាពស្វាហាប់ផ្តោតលើតម្រូវការអ្នកប្រើប្រាស់ជាចម្បង បានរួមចំណែកដល់ការ ងើបឡើងវិញនៃសេដ្ឋកិច្ច កាលពីឆ្នាំមុន។
គួរបញ្ជាក់ថា ផលិតផលក្នុងសរុប GDP របស់រុស្ស៊ី បានធ្លាក់ចុះ ២,៧ភាគរយក្នុងឆ្នាំ២០២០ ដោយសារជំងឺរាតត្បាតកូវីដ-១៩ បន្ទាប់ពីកើនឡើង ១,៨ ភាគរយក្នុងឆ្នាំ២០១៩៕
ដោយ ឈូក បូរ៉ា