បរទេស៖ ប្រធានាធិបតីតួកគី លោក Tayyip Erdogan បាននិយាយនៅថ្ងៃអង្គារនេះថា ភាពអាចមានការឈ្លានពានរបស់រុស្ស៊ី ទៅលើប្រទេសអ៊ុយក្រែន គឺមិនមែនជាការពិតនោះទេ និងថា លោកចាំបាច់ត្រូវធ្វើការពិភាក្សា អំពីវិបត្តិនោះ ជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន។ លោកខាងលិច នាពេលថ្មីៗនេះ បានបង្ហាញនូវការភ័យខ្លាច អំពីភាពអាចមានការឈ្លានពាន ទៅលើប្រទេសអ៊ុយក្រែន ដោយកងទ័ពរុស្ស៊ីរាប់សែននាក់...
សភារបស់ប្រទេសឥណ្ឌូណេស៊ី បានអនុម័តសេចក្តីព្រាងច្បាប់មួយ ដើម្បីផ្លាស់ប្តូររដ្ឋធានីចេញពីហ្សាការតា ទៅកាន់តំបន់ព្រៃ Kalimantan នៅលើកោះ Borneo។ ច្បាប់រដ្ឋធានីថ្មីដែលផ្តល់ក្របខណ្ឌ ច្បាប់មួយសម្រាប់គម្រោងដ៏ធំ ដែលមានតម្លៃ៣២ពាន់លានដុល្លារ របស់លោកប្រធានាធិបតី Joko Widodo ចែងអំពីផែនការផ្តល់ថវិកា សម្រាប់ការអភិវឌ្ឍ និងការគ្រប់គ្រងរដ្ឋធានីថ្មីនេះ។ រដ្ឋធានីថ្មី នឹងមានឈ្មោះថា «Nusantara» ដែលមានន័យថាប្រជុំកោះឥណ្ឌូណេស៊ី ដែលលោកប្រធានាធិបតី Widodo...
បរទេស៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងចើង បាននិយាយនៅថ្ងៃអង្គារនេះថា ប្រទេសកូរ៉េខាងជើង បានធ្វើការបញ្ជាក់ពីការវាយប្រហារ ចំគោលដៅពេញៗ របស់មីស៊ីលយុទ្ធសាស្ត្រពីរគ្រាប់ នៅក្នុងការបាញ់តេស្ត ដ៏ថ្មីចុងក្រោយបំផុតរបស់ខ្លួន ស្របពេលដែល ប្រទេសកុម្មុយនិស្តឯកោនេះ បន្តធ្វើការតេស្តអាវុធជាបន្តបន្ទាប់ ក្នុងដំណើរបង្ហាញ ពីការអភិវឌ្ឍឃ្លាំអាវុធរបស់ខ្លួន។ ទីភ្នាក់ងារសារព័ត៌មានផ្លូវការ កូរ៉េខាងជើង ឈ្មោះ KCNA បានរាយការណ៍ថា “ការបាញ់តេស្តសាកល្បង គឺមានគោលដៅធ្វើការ វាយតម្លៃយ៉ាងសំរិទ្ធសំរាំង...
បរទេស៖ រដ្ឋមន្ត្រីការពារជាតិអង់គ្លេស លោក Ben Wallace បាននិយាយថា អង់គ្លេសបានផ្គត់ផ្គង់ដល់អ៊ុយក្រែន នូវមីស៊ីលរយៈចម្ងាយជិត ប្រឆាំងរថក្រោះ សម្រាប់ការពារខ្លួន បន្ទាប់ពីរុស្ស៊ី ប្រមូលទាហានប្រហែល ១០០ ០០០ នាក់នៅតាមព្រំដែន របស់ប្រទេសអ៊ុយក្រែន។ យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ បានឱ្យដឹងថា...
បរទេស៖ នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ CNN កាលពីថ្ងៃអាទិត្យ លោក Peskov ត្រូវបានសួរអំពីស្ថានភាពនៃកិច្ចពិភាក្សាស្តីពីសន្តិសុខអឺរ៉ុបរវាងរុស្ស៊ី សហរដ្ឋអាមេរិក និងអង្គការណាតូ ហើយថា តើរដ្ឋាភិបាលទីក្រុងម៉ូស្គូនឹងពិចារណាដកមីស៊ីល Iskander ដែលជាប្រព័ន្ធផ្លោងរយៈចម្ងាយខ្លីចេញពីរដ្ឋធានី Kaliningrad ដែលជាផ្នែកនៃ កិច្ចខិតខំប្រឹងប្រែងដើម្បីកាត់បន្ថយភាពតានតឹងឬទេ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ បានឱ្យដឹងថា...
បរទេស៖យោងតាមការចេញផ្សាយរបស់ RT.com នៅថ្ងៃអង្គារនេះបានឲ្យដឹងថាកម្មវិធីទូរស័ព្ទដ៏ល្បីល្បាញ WhatsApp ពិតជាត្រូវបានបញ្ជាដោយផ្ទាល់ពីភ្នាក់ងាររដ្ឋាភិបាលរបស់ អាមេរិកក្នុងការអនុវត្តកិច្ចការងារតាមដានដោយខុសគោលការណ៍ច្បាប់ទៅលើអ្នកប្រើប្រាស់ទាំងក្រៅប្រទេសមួយចំនួនផង។ ប្រភពដដែលបានសរសេរទៀតថាភ្នាក់ងារទាំងនោះមិនមានភស្តុតាងណាមួយដែលអាចចោទប្រកាន់ទៅលើក្រុមអ្នកប្រើប្រាស់ថាជាឧក្រិដ្ឋជនឡើយហើយទាំងដែលកម្មវិធីទាំងនោះបានស្គាល់អត្តសញ្ញាណរបស់ពួកគេរួចទៅហើយថែមទៀតផង។ ការស្រាវជ្រាវដែលធ្វើឡើងសម្រាប់ឆ្នាំ២០២១បានបង្ហាញយ៉ាងច្បាស់ថាអជ្ញាធរជាតិកិច្ចការងារប្រយុទ្ធប្រឆាំងទៅនឹងគ្រឿងញៀនរបស់អាមេរិកឬ US DEA គឺបានចេញបញ្ជាដោយផ្ទាល់ទៅលើក្រុមហ៊ុន Facebook និងបណ្តាញទំនាក់ទំនង WhatsApp ផងដែលជាបណ្តាញក្រោមការគ្រប់គ្រងរបស់ Facebookដើម្បីធ្វើការតាមដានទៅលើអ្នកប្រើប្រាស់ដែលក្នុងនោះមានទាំងនៅក្នុងប្រទេសចិននិងទីក្រុងម៉ាកាវផងដែរ។ ក្រៅពីនោះគេក៏អាចរកឃើញដែរថាក្រៅតែពីគោលដៅទាំងពីរគេក៏រកឃើញដែរថា WhatsApp បានធ្វើការតាមដានទៅលើក្រុមអ្នកប្រើប្រាស់នៅក្នុងប្រទេសមិកស៊ិកូផងដែរពោលគឺលើសពីព្រំដែននៅក្នុង សហរដ្ឋអាមេរិកឆ្ងាយមែនទែន៕ ប្រែសម្រួល៖ស៊ុនលី
បរទេស ៖ យោងតាមការចេញផ្សាយ របស់ទូរទស្សន៍ BBC នៅថ្ងៃអង្គារនេះ បានឲ្យដឹងថា មនុស្សយ៉ាងហោចណាស់ ២២នាក់បានបាត់បង់ជីវិត បន្ទាប់ពីហេតុការណ៍ គ្រោះរញ្ជួយដីផ្ទួនៗគ្នាដល់ទៅ២ដង នៅភាគខាងលិច ប្រទេសអាហ្គានីស្ថាន ។ យោងតាមការ បញ្ជាក់ ដោយក្រុមជំនាញបានអះអាងថា ហេតុការណ៍គ្រោះរញ្ជួយដី២ដង កាលពីថ្ងៃចន្ទ ដែលមួយមានកម្រិត៤,៩រិចទ័រនិងមួយទៀត មានកម្រិត៥,៣រិចទ័រ បានកើតឡើងនៅភាគខាងជើង...
បរទេស ៖ នាវាមុជទឹករបស់កងទ័ពជើងទឹក អាមេរិកមួយគ្រឿង ដែលផ្ទុកក្បាលគ្រាប់ នុយ ក្លេអ៊ែររាប់សិបគ្រាប់ បានធ្វើដំណើរចូលទៅក្នុង មូលដ្ឋាន ប៉ាស៊ីហ្វិក សម្រាប់ដំណើរទស្សនកិច្ចដ៏កម្រមួយកាលពីថ្ងៃសៅរ៍ ដោយកងទ័ពជើងទឹកបានហៅវាថា ជាសារទៅកាន់សម្ព័ន្ធមិត្តនៅក្នុងតំបន់ ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២ បានឱ្យដឹងថា យោងតាមរបាយការណ៍ គឺ...
ទីក្រុងឡុង ៖ នេះបើយោងតាមការ ចេញផ្សាយពីគេហទំព័រឌៀលីម៉ែល បានប្រាប់ឲ្យដឹងថា ទីក្រុងឡុងដ៍ របស់ចក្រភព ត្រូវបានព្រមាន មិនឲ្យប្រជាជន របស់ខ្លួនជៀសវាងកុំធ្វើលំហាត់ប្រាណ នៅខាងក្រៅដ៏ខ្លាំងក្លាពេក ខណៈការបំពុលកើនឡើង ដល់កម្រិតខ្ពស់ជាលើកដំបូង ក្នុងរយៈពេល ៤ឆ្នាំចុងក្រោយគេហទំព័រ UK-AIR របស់រដ្ឋាភិបាល បានព្យាករណ៍ពីវគ្គ ដ៏កម្រនៃការបំពុលខ្ពស់ណាស់ ជាប់ចំណាត់ថ្នាក់ ១0/១0 សម្រាប់គ្រោះថ្នាក់...
ចិន ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រឆៃណាឌៀលីបានប្រាប់ឲ្យដឹងថា ប្រទេសចិន បានបាញ់បង្ហោះរ៉ុក្កែត Long March 2D កាលពីថ្ងៃច័ន្ទ ដោយចាប់ផ្តើមកម្មវិធី អវកាសរបស់ប្រទេស សម្រាប់ឆ្នាំ ២0២២នាងខេត្ត Shanxi ភាគខាងជើង ប្រទេសនេះ ។ បើតាមក្រុមហ៊ុន China Aerospace Science...