បរទេស៖ នៅថ្ងៃអាទិត្យ វេលាម៉ោងប្រហែល 12:10 នាទីព្រឹក ម៉ោងក្នុងស្រុក កងកម្លាំងការពារអ៊ីស្រាអែល (IDF) បានចាប់ផ្តើមការវាយប្រហារតាមផ្លូវអាកាសលើគោលដៅនានាក្នុងតំបន់ហ្គាហ្សា នៅក្នុងការសងសឹកបន្ទាប់ពីគ្រាប់រ៉ុក្កែតពីរគ្រាប់ ដែលបានបាញ់ចេញពីតំបន់ហ្គាហ្សាកាលពីព្រឹកថ្ងៃសៅរ៍។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២ ខែមករា ឆ្នាំ២០២២ បានឱ្យដឹងថា បន្ទាប់ពី កងកម្លាំងការពារអ៊ីស្រាអែល (IDF) បានបញ្ជាក់ពីការបាញ់បង្ហោះគ្រាប់រ៉ុក្កែតកាលពីថ្ងៃអាទិត្យ ចំពេលប្រតិបត្តិការដែលកំពុងដំណើរការ...
វ៉ាស៊ីនតោន៖ សារព័ត៌មាន Fox News បានរាយការណ៍ថា គោលនយោបាយ ការបរទេស របស់រដ្ឋបាលលោក បៃដិន បានបន្ថយជំហរសកល របស់សហរដ្ឋអាមេរិក ជាមួយនឹង “ការភូតកុហកម្តងហើយម្តងទៀត” នេះបើតាមប្រភពដោយ ដកស្រង់សម្តីអ្នកជំនាញ គោលនយោបាយ ការបរទេស និងសមាជិកសភា។ របាយការណ៍បានឲ្យដឹងថា “ការដកទ័ពរបស់សហរដ្ឋអាមេរិក ចេញពីអាហ្វហ្គានីស្ថានក្នុងខែសីហា ឆ្នាំ២០២១...
បរទេស៖ តុលាការក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូងបានបញ្ជាឱ្យ រដ្ឋាភិបាលផ្តល់សំណង ដល់គ្រួសាររបស់បុរសម្នាក់ ដែលមានជំងឺផ្លូវចិត្ត ដែលបានស្លាប់បន្ទាប់ពីត្រូវបាន ប៉ូលីសដាក់ខ្នោះដៃ។ នេះបើតាមកំណត់ត្រា របស់តុលាការ ដែលត្រូវបានបង្ហាញនៅថ្ងៃសៅរ៍នេះ។ យោងតាមសារព័ត៌មាន Yonhap News ចេញផ្សាយនៅថ្ងៃទី១ ខែមករា ឆ្នាំ២០២២ បានឱ្យដឹងថា តុលាការក្រុងសេអ៊ូល នាពេលថ្មីៗនេះ បានសម្រេចថា រដ្ឋត្រូវបង់ប្រាក់ចំនួន...
តៃប៉ិ៖ ប្រធានាធិបតីតៃវ៉ាន់លោក Tsai Ing-wen បានព្រមានក្រុងប៉េកាំងនៅក្នុងសុន្ទរកថាឆ្នាំថ្មីរបស់លោកស្រីនៅថ្ងៃសៅរ៍នេះ ប្រឆាំងនឹងការព្យាយាមដណ្តើមយកតៃវ៉ាន់ដោយកម្លាំង ហើយបានលើកឡើងថា មានតែការរក្សាសន្តិភាព និងស្ថិរភាពនៅក្នុងច្រកសមុទ្រតៃវ៉ាន់ប៉ុណ្ណោះ ទើបភាពតានតឹងក្នុងតំបន់ត្រូវបានកាត់បន្ថយ។ លោកស្រី Tsai បានលើកឡើងថា “យើងចង់ក្រើនរំលឹកអាជ្ញាធរក្រុងប៉េកាំងថា ពួកគេមិនគួរយល់ច្រឡំអំពីស្ថានភាពនេះឡើយ ហើយថាពួកគេគួរតែបញ្ឈប់ការរីករាលដាលនៃដំណើរផ្សងព្រេងយោធានៅក្នុងជួររបស់ពួកគេ” ។ លោកស្រី បាន បន្ដថា “ការ ប្រើ...
បរទេស៖ មនុស្សប្រហែល ៥លាននាក់ បានចុះហត្ថលេខា លើញត្តិដែលស្នើសុំឱ្យផ្លាស់ប្តូរ ការកាត់ទោសដ៏ឃោរឃៅ ទៅលើអ្នកបើកបរឡានដឹកទំនិញ របស់សហរដ្ឋអាមេរិក ជុំវិញគ្រោះថ្នាក់ដែលបានបណ្តាលឱ្យមានមនុស្សស្លាប់។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១ ខែមករា ឆ្នាំ២០២២ បានឱ្យដឹងថា បន្ទាប់ពីការតវ៉ាជាសាធារណៈ អភិបាលរដ្ឋ Colorado បានសម្រេចបន្ធូរបន្ថយទោស ទៅលើអ្នកបើកបរឡានដឹកទំនិញ Rogel Aguilera-Mederos...
បរទេស៖ អាជ្ញាធរតាលីបង់ បានហាមប្រាមចាក់តន្ត្រី នៅក្នុងយានជំនិះ ព្រមទាំងបានណែនាំ ដល់អ្នកបើកបរកុំឱ្យដឹកជញ្ជូនស្ត្រី ដែលមិនពាក់ស្បែគ្របក្បាលបែបឥស្លាម។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយកាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ បានឱ្យដឹងថា ហាងលក់សំលៀកបំពាក់ ក្នុងខេត្ត Herat នៃប្រទេសអាហ្វហ្គានីស្ថាន នឹងត្រូវ “កាត់ក្បាល” របស់ម៉ាឡាកាំងស្រី ដោយសារតែនាយកដ្ឋាន លើកកម្ពស់គុណធម៌...
ម៉ូស្គូ៖ អ្នកនិពន្ធ និងជាអ្នកវិភាគជនជាតិអង់គ្លេស លោក Tom Fowdy បានលើកឡើងថា សហរដ្ឋអាមេរិក ស្វែងរកផលប្រយោជន៍ផ្ទាល់ខ្លួនដោយមានការខាតបង់ លើសម្ព័ន្ធមិត្តរបស់ខ្លួនទៅវិញ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោក Fowdy បានសរសេរនៅក្នុងអត្ថបទមួយ ដែលបានចេញផ្សាយដោយទូរទស្សន៍រុស្ស៊ី RT នាពេលថ្មីៗនេះថា “អាមេរិកប្រកួតប្រជែងយ៉ាងខ្លាំងក្លា ប្រឆាំងនឹងសម្ព័ន្ធមិត្ត” របស់ខ្លួន ដើម្បីផ្តល់ផលចំណេញដ៏អស្ចារ្យបំផុត...
ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការពារជាតិចិន បានជំរុញឱ្យសហរដ្ឋអាមេរិក បញ្ឈប់ការធ្វើសមយុទ្ធយោធាជើងទឹក និងទ័ពអាកាសជាអរិភាព ប្រឆាំងនឹងប្រទេសចិន នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ។ លោក Tan Kefei អ្នកនាំពាក្យ ក្រសួងការពារជាតិ របស់ប្រទេសចិន បានធ្វើការកត់សម្គាល់ ក្នុងការឆ្លើយតបទៅនឹងការស៊ើបអង្កេត របស់ប្រព័ន្ធផ្សព្វផ្សាយ ទាក់ទងនឹងកិច្ចប្រជុំតាមវីដេអូ ដែលធ្វើឡើងដោយយោធាចិន និងអាមេរិក នាពេលថ្មីៗនេះ ក្រោមយន្តការនៃកិច្ចព្រមព្រៀងពិគ្រោះយោបល់...
បរទេស៖ ប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan កាលពីថ្ងៃសុក្រម្សិលមិញនេះបានធ្វើសេចក្តីថ្លែងការណ៍មួយបកស្រាយអំពីផែនការមេរបស់រដ្ឋាភិបាលរបស់ខ្លួននៅក្នុងឆ្នាំ២០២៣ ដែលក្នុងនោះមានទាំងការនាំយកតួកគីក្លាយជាប្រទេស សេដ្ឋកិច្ចធំបំផុតទាំង១០លើលោកផងដែរ។ នៅក្នុងសារមួយដែលលោកថ្លែងដើម្បីអបអរសាទរក្នុងពិធីបុណ្យឆ្លងឆ្នាំ សកលមេដឹកនាំតួកគីរូបនេះបានបង្ហាញអំពីសុទិដ្ឋិនិយមយ៉ាង ខ្លាំងទៅលើកិច្ចការងាររបស់រដ្ឋាភិបាលជាពិសេសទៅលើ កិច្ចការងារនយោបាយសេដ្ឋកិច្ចនិងសង្គម។ នៅចំពោះមុខផែនការដ៏ធំមួយនេះលោក Erdogan បានបញ្ជាក់ថាតួកគីនឹងបង្កើតប្រវត្តិសាស្ត្រសេដ្ឋកិច្ចតាមរយៈការពង្រឹងទៅលើវិស័យ វិនិយោគការបង្កើនចំនួនការងារការបង្កើនចំនួនផលិត កម្មនិងការនាំចេញរបស់ប្រទេសផងដែរ។ គួរឲ្យដឹងដែរថាសម្រាប់ឆ្នាំ២០២១ នេះតួកគីបានទទួលកំណើនសេដ្ឋកិច្ចដ៏គួរឲ្យកត់សំគាល់ប្រមាណជា៩ភាគរយហើយរំពឹងទុកថានឹងមានចំនួនកើនឡើង ខ្លាំងបន្ថែមទៀតនៅក្នុងឆ្នាំ២០២២៕ ប្រែសម្រួល៖ស៊ុនលី
សេអ៊ូល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅរាត្រីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ថា លោកស្រី Park Geun-hye អតីតប្រធានាធិបតីកូរ៉េខាងត្បូង ត្រូវបានដោះលែងកាលពីថ្ងៃសុក្រ ក្រោមការលើកលែងទោសពិសេស ដែលផ្តល់ដោយប្រធានាធិបតីដែលកំពុងកាន់អំណាច លោក Moon Jae-in ។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន Yonhap ។ លោកស្រី Park ដែលត្រូវបានជាប់ពន្ធនាគាររយៈពេល៥៧ខែពីបទពុករលួយត្រូវបានគេរាយការណ៍ថា...