ព័ត៌មានអន្តរជាតិ

ហ្វីលីពីន នឹងទទួលបាន ឧទ្ធម្ភាគចក្រ Black Hawk ថ្មីចំនួន៣២គ្រឿង

បរទេស៖ រដ្ឋមន្ត្រីការពារជាតិហ្វីលីពីន បាននិយាយនៅពេលថ្មីៗនេះថា ប្រទេសហ្វីលីពីន កំពុងតែទិញឧទ្ធភាគចក្រ S-70i Black Hawk ចំនួន៣២គ្រឿង ពីក្រុមហ៊ុន PZL Mielec ជាសាខារបស់ក្រុមហ៊ុន Sikorsky Aircraft មានមូលដ្ឋាននៅប៉ូឡូញ ដើម្បីពង្រឹងកងកម្លាំងឧទ្ធម្ភាគចក្រ មានចំនួន១២គ្រឿងស្រាប់ ស្របពេលខ្លួនស្វះស្វែង ជំរុញបង្កើនសមត្ថភាពឆ្លើយតប គ្រោះមហន្តរាយ។

រដ្ឋមន្ត្រីការពារជាតិ លោក Delfin Lorenzana បាននិយាយថា ការជូនដំណឹង គឺត្រូវបានចេញនៅថ្ងៃទី២៨ ខែធ្នូ សម្រាប់ការទិញឧទ្ធម្ភាគចក្រថ្មី នៅក្រោមគម្រោងមួយ ដែលមកជាមួយ ការឧទ្ធម្ភាគចក្រដឹកជញ្ជូន និងកញ្ចប់ហ្វឹកហាត់ សម្រាប់ពីឡុត និងបុគ្គលិក ផ្នែកជួសជុល ក្នុងតម្លៃ៦២៤ដុល្លារ។

លោកបានមានប្រសាសន៍បន្តថា កុងត្រា នាពេលបច្ចុប្បន្ននេះ កំពុងតែត្រូវបានព្រាង ដោយការបញ្ជូនឧទ្ធម្ភាគចក្រ ៥គ្រឿងដំបូង ត្រូវគេរំពឹងថា នឹងនៅក្នុងឆ្នាំ២០២៣ ចំណែកឯនៅសេសសល់ នឹងត្រូវបញ្ជូនឲ្យក្នុង៣ដំណាក់កាល គឺ១០គ្រឿង ក្នុងឆ្នាំ២០២៤ ១០គ្រឿង ក្នុងឆ្នាំ២០២៥ និង៧គ្រឿង ក្នុងឆ្នាំ២០២៦។

តាមសេចក្តីរាយការណ៍ លោក Lorenzana បានមានប្រសាសន៍យ៉ាងដូច្នេះថា “កង្វះខាតយន្តហោះ និងឧទ្ធម្ភាគចក្រដឹកជញ្ជូន មិនដែលមានភាពធ្ងន់ធ្ងរជាង នៅក្នុងអំឡុងរោគរាតត្បាត និងនៅក្រោយមានព្យុះទីហ្វុងនោះទេ”៕ ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top