បរទេស៖ កាលពីរដូវក្តៅមុនមានការតវ៉ាដ៏ធំនៅក្នុងប្រទេសបារាំង ប្រឆាំងនឹងច្បាប់វ៉ាក់សាំងកាតព្វកិច្ច COVID-19 សម្រាប់លិខិតឆ្លងដែន ដើម្បីទៅលេងកន្លែងកម្សាន្ត ដោយប្រធានាធិបតី Emmanuel Macron បានសង្កត់ធ្ងន់នៅពេលនោះថា ការជៀសវាងការចាក់វ៉ាក់សាំងគឺជាការបង្ហាញនៃ “ការមិនទទួលខុសត្រូវ”។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២២ បានឱ្យដឹងថា ប្រធានាធិបតី បារាំង លោក Emmanuel...
បាដាដ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួបានផ្សព្វផ្សាយនៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២២ថា យោធាអ៊ីរ៉ាក់ បានឲ្យដឹងថា គ្រាប់រ៉ុក្កែត១គ្រាប់បានវាយប្រហារនៅថ្ងៃពុធនេះ មកលើមូលដ្ឋានយោធាអ៊ីរ៉ាក់ នៅជិតអាកាសយានដ្ឋានអន្តរជាតិ បាដាដ ដោយមិនបណ្តាលឱ្យមានអ្នកស្លាប់ និងរបួសនោះទេ ។ ទីបញ្ជាការប្រតិបត្តិការចម្រុះអ៊ីរ៉ាក់បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការវាយប្រហារបានកើតឡើងនៅមុនថ្ងៃរះ នៅគ្រាដែលគ្រាប់រ៉ុក្កែតត្រូវបានបាញ់ចេញពីសង្កាត់ al-Jihad នៅភាគនិរតីនៃទីក្រុងបាដាដ ហើយបានផ្លោងមកលើមូលដ្ឋានទ័ពដែលគេស្គាល់ថា ជាជំរុំជ័យជំនះ ដែលជាកន្លែងស្នាក់នៅរបស់អ្នកជំនាញ និងទីភ្នាក់ងាររបស់សហរដ្ឋអាមេរិក...
បរទេស៖ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃពុធនេះ បានឲ្យដឹងថាប្រធានាធិបតីប៉ូឡូញលោក Andrzej Dudaបានធ្វើតេស្តរកឃើញវិជ្ជមានកូវីដ។ ប្រភពដដែលបានសរសេរដែរថា ទោះបីជាយ៉ាងណាក្តីលោកប្រធានាធិបតីមានអក្ការៈជាធម្មតានោះទេ ហើយគ្មានរោគសញ្ញាធ្ងន់ធ្ងរណាមួយឡើយ និងកំពុងស្ថិតនៅក្រោមការថែរក្សាដោយក្រុមគ្រូពេទ្យ។ គួរឲ្យដឹងដែរថាប្រធានាធិបតីលោក Duda បានទទួលវ៉ាក់សាំងទាំង២លើក នៅក្នុងខែមេសា និងខែមិថុនា និងបានបន្តចាក់ដូសជម្រុញបាននៅថ្ងៃទី១៧ខែធ្នូ កន្លងមកនេះ តែកន្លងមកលោកធ្លាប់បានឆ្លងកូវីដម្តងហើយកាលពីខែតុលាឆ្នាំ២០២០៕ ប្រែសម្រួល៖ស៊ុនលី
ក្លឹបអង់គ្លេស Everton នៅសប្តាហ៍នេះបានឈានទៅដល់ការចុះកុងត្រាទិញយកកីឡាករខ្សែការពារវ័យក្មេងម្នាក់ទៀតដែលមានតម្លៃត្រឹមតែ១២លានផោនប៉ុណ្ណោះពីក្លឹប Rangers បន្ទាប់ពីការធ្វើតេស្តសុខភាពបានបញ្ចប់ទៅកាលពីរសៀលថ្ងៃអង្គារម្សិលមិញ។ កីឡាករ Nathan Petterson ក្នុងវ័យទើបតែ២០ឆ្នាំសញ្ជាតិស្កុតឡេនគឺជាកីឡាករវ័យក្មេងឆ្នើមម្នាក់នៅក្នុងចក្រភពអង់គ្លេសនិងកំពុងមានឈ្មោះជានៅក្នុងបញ្ជីជម្រើសជាតិផងដែរ។ គួរឲ្យដឹងដែរថា Patterson បានបន្តរស់នៅជាមួយនឹង Ranges តាំងតែពីមានវ័យ៨ឆ្នាំមកម្ល៉េះហើយកីឡាកររូបនេះបានពន្យល់ថាបុរស២នាក់ដែលបានធ្វើឲ្យគាត់មានការប្តេជ្ញាចិត្តចំពោះការផ្ទេរទៅ Everton នោះគឺគ្រូបង្វឹកលោក Rafa Benitez ព្រមទាំងគ្រូបង្វឹករបស់ Rangers គឺលោក Steven...
វ៉ាស៊ីនតោន៖ ដោយសារព្រិលធ្លាក់ខ្លាំង ភ្លើងឆេះព្រៃ ដែលបានចាប់ផ្តើមនៅមុនថ្ងៃចូលឆ្នាំ និងបានឆេះផ្ទះជិត ១០០០ខ្នងនៅក្នុងទីក្រុង Boulder នៃរដ្ឋ Colorado ទីបំផុតបានរលត់ទៅវិញ ដោយធ្វើឱ្យមនុស្សជាង ៣ម៉ឺននាក់គ្មានផ្ទះសម្បែង និង ៣ នាក់បាត់ខ្លួន។ បន្ទាប់ពីមួយឆ្នាំនៃគ្រោះមហន្តរាយធម្មជាតិជាញឹកញាប់រួមទាំងគ្រោះរាំងស្ងួត រលកកំដៅ ភ្លើងឆេះព្រៃ ទឹកជំនន់ និងខ្យល់ព្យុះដ៏សាហាវ សហរដ្ឋអាមេរិក កំពុងប្រឈមមុខនឹងការគំរាមកំហែងកាន់តែច្បាស់...
តូក្យូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួបានផ្សព្វផ្សាយនៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២២ថា ប៉ូលិស និងប្រតិបត្តិករឧទ្យានបានឲ្យដឹងថា ខ្លា១ក្បាលបានវាយប្រហារមកលើកម្មករ៣នាក់នៅសួន safari ក្នុងខេត្តភាគខាងជើងនៃទីក្រុងតូក្យូនៅថ្ងៃពុធនេះ ដែលធ្វើឲ្យអ្នកទាំងបីនាក់រងរបួសធ្ងន់ធ្ងរត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ។ យោងតាមសមត្ថកិច្ច ខ្លា Bengal ភេទឈ្មោល អាយ១០ឆ្នាំ ដែលមានប្រវែងដងខ្លួន៣ម៉ែត្រ ទម្ងន់១៥០គីឡូក្រាម ខាំចំត្រង់ក្បាល ដែលត្រូវបានដឹកតាមឧទ្ធម្ភាគចក្រទៅកាន់មន្ទីរពេទ្យ ។ កម្មករទាំងអស់បានដឹងខ្លួនវិញនៅពេលសម្រាកព្យាបាលនៅមន្ទីរពេទ្យ...
អាមេរិក ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រស្គាយញ៉ូវ និយាយថា មិនដូចផ្កាយដុះកន្ទុយ មានធូលីដែលគួរតែបំបែក យ៉ាងឆាប់រហ័ស ប៉ុន្តែវត្ថុនៅតែដដែល ខណៈវាបញ្ចេញសារធាតុដ៏ធំសម្បើម បន្ទាប់ពីតារាវិទូបានប្រទះឃើញវត្ថុមានធូលីដ៏អាថ៌កំបាំង មួយធ្វើដំណើរជុំវិញផ្កាយឆ្ងាយ។ យោងតាមការសិក្សា មួយត្រូវបានចេញផ្សាយលើទស្សនាវដ្តី The Astronomical Journalបាននិយាយថា អ្នកវិទ្យាសាស្ត្រមានការងឿង ឆ្ងល់ ចំពោះបរិមាណនៃធូលី ដែលវាបញ្ចេញ ក្រោយពីវត្ថុនោះប្រហែលជា...
វ៉ាស៊ិនតោន ៖ នៅក្នុងតួលេខ ស្រាវជ្រាវថ្មីមួយ និងត្រូវបានចេញផ្សាយ ដោយទីភ្នាក់ងារចិនស៊ិនហួ បានបង្ហាញថាពល រដ្ឋអាមេរិក ភាគច្រើន បានបង្ហាញក្តីបារម្ភ និងលំបាកច្រើន ជាងអ្វីដែលពួកគេមានភាព សុទិដ្ឋិនិយមសម្រាប់ឆ្នាំ២០២២នេះ ទាំងនៅក្នុងប្រទេស និងសម្រាប់ពិភពលោកផងដែរ។ ការស្រាវជ្រាវ ដែលត្រូវបានធ្វើឡើងដោយ Axios/Momentiv បានបង្ហាញយ៉ាងច្បាស់ថា ៥១ភាគរយនៃអ្នកដែលបានធ្វើការ ឆ្លើយតបទៅនឹងការស្រាវជ្រាវគឺមានក្តីព្រួយបារម្ភ ចំពោះអ្វីដែលនឹងកើតឡើង...
បរទេស៖ ប្រធានាធិបតីអ៊ីរ៉ង់ លោក Ebrahim Raisi តាមសេចក្តីរាយការណ៍ នៅថ្ងៃចន្ទសប្ដាហ៍នេះ បានទាមទារថា អតីតប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ គួរតែប្រឈមមុខនឹងការកាត់ទោស សម្រាប់ការសម្លាប់ បើមិនដូច្នោះទេ ទីក្រុងតេអេរ៉ង់នឹងធ្វើការសងសឹក។ លោក Ebrahim Raisi បានមានប្រសាសន៍យ៉ាងដូច្នេះថា ប្រសិនបើតុលាការកាត់ទោស ដ៏យុត្តិធម៌មួយ...
បរទេស៖ យោងតាមការរបាយការណ៍ចុងឆ្នាំ ដោយក្រុមហ៊ុនផលិតសព្វាវុធអាមេរិក Lockheed Martin បានឲ្យដឹងថាសម្រាប់ឆ្នាំ២០២១កន្លងទៅនេះ ក្រុមហ៊ុនបានធ្វើការដឹកជញ្ជូនយន្តហោះចម្បាំង F-35 ទៅកាន់អតិថិជនរបស់ខ្លួន រួមមានទាំងអាមេរិក និងសម្ព័ន្ធមិត្តផង គ្រប់តាមផែនការបានយ៉ាងល្អ។ តាមផែនការដែលធ្លាប់បានដាក់ចេញ តាំងតែពីដើមឆ្នាំ Lockheed Martin នឹងត្រូវរំពឹងទុកថាអាចដឹកជញ្ជូន យន្តហោះចម្បាំងប្រភេទនេះ ឲ្យបានចន្លោះពី១៣៣ទៅ ១៣៩គ្រឿង ក្នុងឆ្នាំ២០២១នេះ តែជាក់ស្តែងយន្តហោះ...