អាមេរិក ៖ បើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល បានប្រាប់ឲ្យដឹងថា យានអវកាស Curiosity របស់អង្គការអវកាស ណាសា បានប្រារព្ធខួបលើកទី១០ នៃការបាញ់បង្ហោះ ទៅកាន់ភពព្រះអង្គារ ដោយបានបញ្ជូន ត្រឡប់ មកវិញនូវកាតប៉ូស្ដាល់រូបភាព ដ៏អស្ចារ្យពីភពក្រហម បង្កឲ្យមានភ្ញាក់ផ្អើលយ៉ាងខ្លាំង សម្រាប់មនុស្សជាតិនៅផែនដី ។ អ្នករុករកមនុស្សយន្ត បានផ្តិតយករូបភាព ស...
អាមរិក ៖ យោងតាមការសិក្សាថ្មីមួយ បានឲ្យដឹងថា ជនជាតិ ដើមអាមេរិក បានរីកចម្រើនយ៉ាងខ្លាំង បន្ទាប់ពីរងគ្រោះមហន្តរាយ អាកាសធាតុ កាល១៥០០ឆ្នាំ ដោយសារកាលនេះ មានការផ្ទុះភ្នំភ្លើងនៅអ៊ីស្លង់ បានបញ្ជូនអ័ព្ទខ្មៅ ទៅកាន់ភាគនិរតី នៃសហរដ្ឋអាមេរិក ដែលបណ្តាលឲ្យមានការ កើនឡើងចំនួនប្រជាជន បានបង្កើតអគារថ្មី និងឧបករណ៍បរបាញ់ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។...
បរទេស៖យោងតាមការចេញផ្សាយរបស់កាសែតបរទេសនៅថ្ងៃព្រហស្បតិ៍នេះបានឲ្យដឹងថាស្ត្រីជនជាតិហ្វីលីពីនដែលកើតក្នុងសម័យទសវត្សទី១៩ តែម្នាក់គត់មានឈ្មោះថាFrancisca Susanoបានបាត់បង់ជីវិត ហើយនៅក្នុងខែនេះក្នុងវ័យ១២៤ឆ្នាំ។ លោកយាយ Susano ដែលត្រូវបានគេស្គាល់ឈ្មោះមួយទៀតដែរថា Lola Iska បានបាត់បង់ជីវិតនៅវេលាម៉ោងប្រមាណជា៦និង៤៥នាទីយប់កាលពីថ្ងៃទី២២ខែវិច្ឆិកាក្នុងតំបន់ Negros Occidental ប្រទេសហ្វីលីពីន។ យោងតាមការចេញផ្សាយរបស់ CNN ស្ត្រីជនជាតិហ្វីលីពីនរូបនេះកើតកាលពីថ្ងៃទី១១ខែកញ្ញាឆ្នាំ១៨៩៧គឺជាឆ្នាំដែលហ្វីលីពីនបានទទួលឯករាជ្យពីអាណានិគមនិយមរបស់ប្រទេសអេស្បាញ។ អជ្ញាធរក្នុងតំបន់ទើបតែបានប្រកាសដំបូងអំពីការបាត់បង់ជីវិតរបស់លោកយាយ Susano នៅលើទំព័រហ្វេសប៊ុកដោយបញ្ជាក់ថាវាគឺជាក្តីសោកសៅបំផុតចំពោះពលរដ្ឋក្នុងប្រទេសនៅក្រោយទទួលបានព័ត៌មានមួយនេះ៕ ប្រែសម្រួល៖ស៊ុនលី
បរទេស៖ប្រទេសតួកគីនិងសហភាពអារ៉ាប់រួម បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសម្រាប់ការវិនិយោគរាប់ពាន់លានដុល្លារ នៅថ្ងៃពុធម្សិលមិញនេះ ដោយរួមទាំងវិស័យបច្ចេកវិទ្យានិងថាមពល ក្រោយកិច្ចពិភាក្សាគ្នារវាងលោកប្រធានាធិបតីតួកគី Tayyip Erdogan និងព្រះរាជ្ជទាយាទសហភាពអារ៉ាប់រួម ព្រះអង្គម្ចាស់ Sheikh Mohammed bin Zayed al-Nahyan។ យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Userwall នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ បានឲ្យដឹងថា ដំណើរទស្សនកិច្ចរបស់ព្រះអង្គម្ចាស់...
ឡុងដ៏៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយព័ត៌មាននៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ថា កាសែតអង់គ្លេស The Independent បានឲ្យនៅក្នុងរបាយការណ៍ថ្មីៗនេះថា ក្រុមអ្នកស្រាវជ្រាវនៅក្នុងរដ្ឋ Nebraska របស់សហរដ្ឋអាមេរិក បានកំណត់អត្តសញ្ញាណសិស្សចំនួន១០២នាក់ ដែលបានស្លាប់នៅក្នុងសាលាគ្រប់គ្រងដោយរដ្ឋាភិបាលមួយសម្រាប់កុមារជនជាតិដើមអាមេរិកាំង ។ សិស្សដែលភាគច្រើនជាកុមារតូចៗ ត្រូវបានកំណត់ថា ជាអ្នកស្រាវជ្រាវបន្តស្វែងរកទីបញ្ចុះសពដែលប្រើប្រាស់ដោយសាលាឧស្សាហកម្មឥណ្ឌា Genoa របស់សហរដ្ឋអាមេរិកនៅទីក្រុង Genoa ជាមួយនឹងរ៉ាដាជ្រាបចូលដីក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ...
បរទេស ៖ គណៈកម្មាធិការរៀបចំការបោះឆ្នោត របស់ប្រទេសលីប៊ី បានដកសិទ្ធិបេក្ខជនចំនួន ២៥ នាក់ ក្នុងចំណោម ៩៨ នាក់ ដែលកំពុង ឈរឈ្មោះជាប្រធានាធិបតី រួមទាំង លោក Saif al-Islam Gaddafi ដែលជាកូនប្រុស របស់មេដឹកនាំ ដែលដែលគេផ្តួល រំលំពីអំណាច កាលពីឆ្នាំ២០១១...
បរទេស ៖ ប្រទេស បារាំង នៅថ្ងៃព្រហស្បតិ៍នេះ បានធ្វើការចុះហត្ថលេខាលើកុងត្រា យន្តហោះចម្បាំង Dassault Aviation Rafale ដែលធ្លាប់បានប្រកាសពីមុន ជាមួយនឹងប្រទេសក្រូអាត នេះបើយោងតាមសេចក្តី រាយការណ៍មួយ ដែលចេញផ្សាយ ដោយទីភ្នាក់ងារ សារព័ត៌មាន Yahoo News នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១...
តេហរ៉ង់ ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍នេះ បានឲ្យដឹងថា រដ្ឋមន្ត្រីក្រសួងការបរទេសអ៊ីរ៉ង់ លោក Hossein Amir Abdollahianបានបង្ហើបអំពីលទ្ធភាព ដែលអាចទៅរួច ចំពោះកិច្ចព្រមព្រៀង មួយជាមួយនឹងភ្នាក់ងារអាតូមិក អន្តរជាតិឬ IAEA និងបន្តថាកិច្ចប្រជុំមួយនឹងអាចធ្វើឡើងក្នុងពេលឆាប់ៗនេះ ។ លោក Abdollahian បាននិយាយទៀតថា កិច្ចពិភាក្សាដែលពោរពេញ ទៅដោយលទ្ធផល...
អាមរិក ៖ បើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល បានប្រាប់ឲ្យដឹងថា ភពក្រៅភពចំនួន ៣០១ ត្រូវបានរកឃើញ នៅក្នុងលំហដ៏ជ្រៅ ដោយសារវិធីសាស្ត្របង្កើតថ្មី ដោយប្រើប្រាស់ទិន្នន័យ ពីយានអវកាស និងកុំព្យូទ័រ ទំនើបរបស់អង្គការ អវកាសណាសា ។ ការបន្ថែមដ៏សំខាន់ ទៅលើសៀវភៅកត់ត្រានេះ អាចធ្វើទៅបានដោយបណ្តាញសរសៃ ប្រសាទជ្រៅ ExoMiner ត្រូវបានបង្កើតឡើង...
ប៉េកំាង៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានចុះផ្សាយព័ត៌មាននៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ថា ក្រសួងការពារជាតិចិន បានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា មិនមានកន្លែងសម្រាប់ការ សម្របសម្រួលលើកោះតៃវ៉ាន់នោះទេ ហើយសហរដ្ឋអាមេរិក មិនគួរមានការបំភាន់ ណាមួយអំពីរឿងនេះទេ ដោយបន្ថែមថា ក្រុងវ៉ាស៊ីនតោន យឺតពេល “បង្កហេតុ” ជាបន្តបន្ទាប់លើបញ្ហាជាច្រើន ។ ចិន...