ព័ត៌មានអន្តរជាតិ

សិក្សាថ្មី ៖ ជនជាតិ ដើមអាមេរិក មិនត្រឹមតែរស់រាន មានជីវិត ពីគ្រោះមហន្តរាយ អាកាសធាតុ បុរាណកាល ពីជិត១៥០០ឆ្នាំ មុនធ្វើឲ្យពួកគេមានរីកចម្រើន នៅពេលវិបត្តិ បានបញ្ចប់

អាមរិក ៖ យោងតាមការសិក្សាថ្មីមួយ បានឲ្យដឹងថា ជនជាតិ ដើមអាមេរិក បានរីកចម្រើនយ៉ាងខ្លាំង បន្ទាប់ពីរងគ្រោះមហន្តរាយ អាកាសធាតុ កាល១៥០០ឆ្នាំ ដោយសារកាលនេះ មានការផ្ទុះភ្នំភ្លើងនៅអ៊ីស្លង់ បានបញ្ជូនអ័ព្ទខ្មៅ ទៅកាន់ភាគនិរតី នៃសហរដ្ឋអាមេរិក ដែលបណ្តាលឲ្យមានការ កើនឡើងចំនួនប្រជាជន បានបង្កើតអគារថ្មី និងឧបករណ៍បរបាញ់ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។

កាល១៥០០ឆ្នាំមុន ភ្នំភ្លើងដ៏ធំមួយបានផ្ទុះឡើងក្នុងប្រទេស អ៊ីស្លង់ ដោយបានបញ្ជូនផ្សែងចូលពពក និងកម្ទេចកម្ទី ដ៏ក្រាស់ឆ្លងកាត់មហាសមុទ្រ ប៉ាស៊ីហ្វិក និងចូលទៅក្នុង ភាគនិរតី នៃសហរដ្ឋអាមេរិក ធ្វើឲ្យព្រះអាទិត្យ ស្រអាប់កាត់បន្ថយសីតុណ្ហភាព និងបំផ្លាញដំណាំ ។ នៅពេលគ្រោះមហន្តរាយ អាកាសធាតុ បានមក ដល់ទីបញ្ចប់ ជាច្រើនទសវត្សរ៍ ក្រោយមក កសិករ Puebloan បុរាណបានផ្លាស់ទីលំនៅ ចេញពីការតាំងទីលំនៅតូចៗ របស់ពួកគេ ហើយចូលទៅក្នុង ភូមិសហគមន៍ ដែលពួកគេបានចាប់ផ្តើម រីកចម្រើនមិន ធ្លាប់មានពីមុនមក ។

អ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ California, Los Angeles (UCLA) និងសាកលវិទ្យាល័យរដ្ឋខូឡូរ៉ាដូ បានរកឃើញថា អរិយធម៌បានជួបប្រទះនឹង ការកើនឡើងនៃចំនួនប្រជាជនជំរុញ ឲ្យមានគំនិតថ្មីៗ ដែលនាំឲ្យមានបច្ចេកវិទ្យាថ្មីៗ ក្នុងការសាងសង់ ធ្វើម្ហូប និងការបរបាញ់។ លោក R. J. Sinensky មកពី UCLA អ្នកដឹកនាំការស្រាវជ្រាវ បាននិយាយនៅក្នុង សេចក្តីថ្លែងការណ៍មួយថា សង្គមមនុស្សមានសមត្ថភាព ក្នុងការរៀបចំឡើងវិញ ដើម្បីដោះស្រាយជាមួយនឹង ការរំខានអាកាសធាតុ មិនធ្លាប់មានពីមុនមក ។

កាលពីជិត ១៥០០ឆ្នាំមុន កសិករ Puebloan ដូនតាដែលរស់នៅតំបន់ ខ្ពង់រាបស្ងួត ឥឡូវនេះនៅភាគនិរតី នៃសហរដ្ឋអាមេរិក មានធនធាន និងធន់ក្នុងការឆ្លើយ តបទៅនឹងភាពមិនធម្មតា នៃសីតុណ្ហភាពសកលបំផុត ដែលនឹងកើតឡើងក្នុងរយៈពេល ២៥០០ឆ្នាំមុន ៕
ដោយ៖លី ភីលីព

Most Popular

To Top