បរទេស៖ ក្រោយប្រធានាធិបតីអាមេរិក លោក ចូ បៃដិន និយាយថា អាមេរិក នឹងចូលជួយការពារតៃវ៉ាន់ ប្រសិនបើចាំបាច់នោះ ការិយាល័យប្រធានាធិបតីតៃវ៉ាន់ បាននិយាយនៅថ្ងៃសុក្រនេះថា គោលជំហររបស់តៃវ៉ាន់ គឺនៅតែដដែល គឺនឹងមិនចុះញ៉មនឹងសម្ពាធ ឬក៏រុលទៅមុខ នៅពេលទទួលបានការគាំទ្រនោះទេ។ មន្ត្រីនាំពាក្យប្រធានាធិបតី តៃវ៉ាន់ លោក Xavier Chang បាននិយាយ...
បរទេស៖ ប្រធានាធិបតីនៃប្រទេសរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន នាពេលថ្មីៗនេះ បានមានប្រសាសន៍ថា ការអភិវឌ្ឍយោធារបស់ប្រទេសអ៊ុយក្រែន ដោយមានការគាំទ្រ ពីលោកខាងលិចបង្ហាញពីការគម្រាមកំហែង ពិតប្រាកដ ចំពោះទីក្រុងមូស្គូ។ នៅក្នុងអំឡុងកិច្ចប្រជុំមួយ របស់ក្លិបពិភាក្សា Valdai Discussion Club ក្នុងទីក្រុង Sochi លោក ពូទីន...
វ៉ាស៊ីនតោន៖ អត្រានៃអំពើហិង្សា ដោយកាំភ្លើងនៅក្នុងសហរដ្ឋអាមេរិក បានកើនឡើងជិតមួយភាគបី ក្នុងអំឡុងពេលជំងឺរាតត្បាតកូវីដ-១៩ កាលពីឆ្នាំមុន នេះបើយោងតាមការសិក្សា ដែលបានចេញផ្សាយ នៅក្នុងរបាយការណ៍វិទ្យាសាស្ត្រ។ អ្នកស្រាវជ្រាវ បានកំណត់អត្តសញ្ញាណ ប្រហែល ៥១០០០ឧប្បត្តិហេតុ នៃអំពើហិង្សាដោយកាំភ្លើង នៅទូទាំងសហរដ្ឋអាមេរិក ក្នុងអំឡុងពេល ១៣ ខែនៃជំងឺរាតត្បាតចាប់ពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០២០ ដល់ថ្ងៃទី៣១ ខែមីនា...
តូក្យូ៖ សហរដ្ឋអាមេរិក បានប្តេជ្ញាការពារតៃវ៉ាន់ ប្រសិនបើចិន បង្កើនការវាយប្រហារ លើកោះប្រជាធិបតេយ្យ ដែលគ្រប់គ្រងដោយខ្លួន លោកប្រធានាធិបតី ចូ បៃដិន បានលើកឡើងថា ទំនងជាផ្ទុយនឹង គោលនយោបាយយូរអង្វែង របស់វ៉ាស៊ីនតោន ដើម្បីរក្សាជំហររបស់ខ្លួន លើបញ្ហានេះមិនច្បាស់លាស់។ សុន្ទរកថារបស់លោក បានកើតឡើងនៅពេល ដែលក្តីកង្វល់បានកើនឡើង ចំពោះសម្ពាធកាន់តែកើនឡើង ដែលទីក្រុងប៉េកាំង កំពុងអនុវត្តលើកោះតៃវ៉ាន់...
ចិន ៖ សមាគមសិល្បៈសម្តែង របស់ប្រទេសចិនបានអំពាវនាវ ឲ្យធ្វើពហិការលើកំពូល អ្នកលេងព្យ៉ាណូ ឬសម្តេចព្យ៉ាណូ ដ៏ល្បីល្បាញជនជាតិចិន លោក Li Yundi បន្ទាប់ពីលោកត្រូវ បានគេរាយការណ៍ថា ត្រូវបានឃុំខ្លួនពីបទជាប់ពាក់ព័ន្ធ ក្នុងអំពើពេស្យាចារ យោងតាមការចេញផ្សាយ ពីគេហទំព័រឆៃណាឌៀលី ។ សមាគមនេះបាននិយាយ នៅក្នុងសេចក្តីជូនដំណឹង បានបង្ហោះលើគណនី WeChat...
វ៉ាស៊ីនតោន ៖ ក្រុមហ៊ុន Pfizer និងដៃគូ របស់ខ្លួន BioNTech បានឲ្យដឹងថា វ៉ាក់សាំងការពារជំងឺកូវីដ-១៩ របស់ពួកគេមានសុវត្ថិភាព និងមានប្រសិទ្ធភាព ៩០,៧ ភាគរយ ប្រឆាំងនឹងរោគសញ្ញា ជំងឺកូវីដ -១៩ ចំពោះកុមារអាយុពី ៥ ទៅ ១១ ឆ្នាំ។ ក្រុមហ៊ុនទាំងពីរនេះ...
បរទេស ៖ កិច្ចប្រឹងប្រែងកើនឡើង របស់ប្រទេសចិនវិស័យអវកាស នៅថ្ងៃព្រហស្បតិ៍ សប្ដាហ៍នេះ បានទាញយកការ ចាប់អារម្មណ៍ របស់អនុគណៈកម្មការអវកាស និងវិទ្យាសាស្ត្រព្រឹទ្ធសភា អាមេរិក ដោយសមាជិកសភាអា មេរិកមួយចំនួន និយាយថា សភានឹងធ្វើចំណាត់ការដើម្បីធានាថា អង្គការណាសា នៅតែរក្សាតួនាទីនាំមុខរបស់ខ្លួន ក្នុងការរុករកអវកាស ។ សមាជិកព្រឹទ្ធសភា អាមេរិក លោក...
បរទេស ៖ សមាជិកសភាសហភាពអឺរ៉ុប បាននិយាយនៅ ថ្ងៃព្រហស្បតិ៍នេះថា សហភាពអឺរ៉ុប ត្រូវតែធ្វើឲ្យកាន់តែស៊ីជម្រៅ នូវចំណងមិត្តភាព និងចាប់ផ្តើម ការងារ លើកិច្ចព្រមព្រៀង វិនិយោគជាមួយកោះតៃវ៉ាន់ ហើយនេះជាទង្វើមួយ បង្កឲ្យចិនខឹង ស្របពេលមាន កិច្ចព្រមព្រៀង សហភាពអឺរ៉ុបនិងចិន ស្រដៀងគ្នានេះ ដែលធ្វើឡើងក្នុង ឆ្នាំ២០២០ កំពុងតែសាបរលាប ។...
កូឡាឡាំពួរ ៖ ម៉ាឡេស៊ីបានរាយការណ៍ ពីការឆ្លងជំងឺកូវីដ-១៩ ចំនួន ៦,៦៣០ករណីទៀត គិតត្រឹមពាក់កណ្តាល អធ្រាត្រថ្ងៃសុក្រ ដែលនាំឱ្យចំនួនឆ្លង សរុបទូទាំងប្រទេសកើនដល់ ២,៤២០,២២២ករណី នេះបើយោង តាមក្រសួងសុខាភិបាល ។ ទិន្នន័យដែលបានចេញផ្សាយ នៅលើគេហទំព័រ របស់ក្រសួងបានបង្ហាញថា មានករណីថ្មីចំនួន ១៥ ករណី ត្រូវបាននាំចូលដោយ ៦៧១៥ករណី...
តេហរ៉ង់៖រដ្ឋមន្ត្រីក្រសួងមហាផ្ទៃប្រទេសអ៊ីរ៉ង់លោក Ahmad Vahidi និងសមភាគីខាងតួកគីលោក Suleyman Soylu ត្រូវបានគេដឹងថាបានជួបគ្នានៅក្នុងទីក្រុងតេហរ៉ង់ កាលពីថ្ងៃពុធព្រមទាំងបានចុះហត្ថលេខាលើអនុស្សរណៈ រួមគ្នាអំពីបញ្ហាសន្តិសុខផងដែរ។ យោងតាមការចេញផ្សាយដោយទូរទស្សន៍រដ្ឋ Press TV របស់អ៊ីរ៉ង់បានបន្តឲ្យដឹងទៀតដែរថាលោក Vahidi បានធ្វើសេចក្តីថ្លែងការណ៍មួយនៅក្រោយជំនួបគ្នាលើកនេះដោយក្នុងនោះលោកបានបញ្ជាក់បែបនេះថា ពួកយើងមានកិច្ចពិភាក្សាជាមួយគ្នាដ៏ល្អមួយហើយទំនាក៉ទំនងទ្វេភាគី រវាងប្រទេសទាំងពីរគឺពិតជាខ្លាំងនិងស៊ីជម្រៅខ្លាំងណាស់។ លោក Vahidi បានបន្ថែមថា បញ្ហាផ្សេងទៀតដែលបានលើកយកមកពិភាក្សា ក៏មានរួមទាំងការប្រយុទ្ធប្រឆាំងភេរវកម្មឧក្រិដ្ឋកម្មអន្តរជាតិនិង...