ឡុងដ៏៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយព័ត៌មាននៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ថា កាសែតអង់គ្លេស The Independent បានឲ្យនៅក្នុងរបាយការណ៍ថ្មីៗនេះថា ក្រុមអ្នកស្រាវជ្រាវនៅក្នុងរដ្ឋ Nebraska របស់សហរដ្ឋអាមេរិក បានកំណត់អត្តសញ្ញាណសិស្សចំនួន១០២នាក់ ដែលបានស្លាប់នៅក្នុងសាលាគ្រប់គ្រងដោយរដ្ឋាភិបាលមួយសម្រាប់កុមារជនជាតិដើមអាមេរិកាំង ។ សិស្សដែលភាគច្រើនជាកុមារតូចៗ ត្រូវបានកំណត់ថា ជាអ្នកស្រាវជ្រាវបន្តស្វែងរកទីបញ្ចុះសពដែលប្រើប្រាស់ដោយសាលាឧស្សាហកម្មឥណ្ឌា Genoa របស់សហរដ្ឋអាមេរិកនៅទីក្រុង Genoa ជាមួយនឹងរ៉ាដាជ្រាបចូលដីក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ...
បរទេស ៖ គណៈកម្មាធិការរៀបចំការបោះឆ្នោត របស់ប្រទេសលីប៊ី បានដកសិទ្ធិបេក្ខជនចំនួន ២៥ នាក់ ក្នុងចំណោម ៩៨ នាក់ ដែលកំពុង ឈរឈ្មោះជាប្រធានាធិបតី រួមទាំង លោក Saif al-Islam Gaddafi ដែលជាកូនប្រុស របស់មេដឹកនាំ ដែលដែលគេផ្តួល រំលំពីអំណាច កាលពីឆ្នាំ២០១១...
បរទេស ៖ ប្រទេស បារាំង នៅថ្ងៃព្រហស្បតិ៍នេះ បានធ្វើការចុះហត្ថលេខាលើកុងត្រា យន្តហោះចម្បាំង Dassault Aviation Rafale ដែលធ្លាប់បានប្រកាសពីមុន ជាមួយនឹងប្រទេសក្រូអាត នេះបើយោងតាមសេចក្តី រាយការណ៍មួយ ដែលចេញផ្សាយ ដោយទីភ្នាក់ងារ សារព័ត៌មាន Yahoo News នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១...
តេហរ៉ង់ ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍នេះ បានឲ្យដឹងថា រដ្ឋមន្ត្រីក្រសួងការបរទេសអ៊ីរ៉ង់ លោក Hossein Amir Abdollahianបានបង្ហើបអំពីលទ្ធភាព ដែលអាចទៅរួច ចំពោះកិច្ចព្រមព្រៀង មួយជាមួយនឹងភ្នាក់ងារអាតូមិក អន្តរជាតិឬ IAEA និងបន្តថាកិច្ចប្រជុំមួយនឹងអាចធ្វើឡើងក្នុងពេលឆាប់ៗនេះ ។ លោក Abdollahian បាននិយាយទៀតថា កិច្ចពិភាក្សាដែលពោរពេញ ទៅដោយលទ្ធផល...
អាមរិក ៖ បើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល បានប្រាប់ឲ្យដឹងថា ភពក្រៅភពចំនួន ៣០១ ត្រូវបានរកឃើញ នៅក្នុងលំហដ៏ជ្រៅ ដោយសារវិធីសាស្ត្របង្កើតថ្មី ដោយប្រើប្រាស់ទិន្នន័យ ពីយានអវកាស និងកុំព្យូទ័រ ទំនើបរបស់អង្គការ អវកាសណាសា ។ ការបន្ថែមដ៏សំខាន់ ទៅលើសៀវភៅកត់ត្រានេះ អាចធ្វើទៅបានដោយបណ្តាញសរសៃ ប្រសាទជ្រៅ ExoMiner ត្រូវបានបង្កើតឡើង...
ប៉េកំាង៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានចុះផ្សាយព័ត៌មាននៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ថា ក្រសួងការពារជាតិចិន បានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា មិនមានកន្លែងសម្រាប់ការ សម្របសម្រួលលើកោះតៃវ៉ាន់នោះទេ ហើយសហរដ្ឋអាមេរិក មិនគួរមានការបំភាន់ ណាមួយអំពីរឿងនេះទេ ដោយបន្ថែមថា ក្រុងវ៉ាស៊ីនតោន យឺតពេល “បង្កហេតុ” ជាបន្តបន្ទាប់លើបញ្ហាជាច្រើន ។ ចិន...
វ៉ាស៊ីនតោន ៖ មន្ទីរបញ្ចកោណ កំពុងបង្កើតការិយាល័យថ្មីមួយ ដើម្បីស៊ើបអង្កេតវត្ថុហោះហើរ ដែលមិនស្គាល់អត្តសញ្ញាណ ចំពេលមានការ ព្រួយបារម្ភថា បន្ទាប់ពីការស៊ើបអង្កេត យ៉ាងទូលំទូលាយ វាមិនអាចពន្យល់ ពីការមើលឃើញអាថ៌កំបាំង នៅជិតតំបន់យោធា ដែលមានភាពរសើបខ្លាំងនោះឡើយ យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ ។ មន្ទីរបញ្ចកោណបាននិយាយ កាលពីយប់ថ្ងៃអង្គារថា អនុរដ្ឋលេខាធិការ ក្រសួងការពារជាតិ Kathleen...
បរទេស ៖ រដ្ឋបាលលោក បៃដិន នៅថ្ងៃពុធនេះ បានចុះបញ្ជីខ្មៅក្រុមហ៊ុន និងបុគ្គលចំនួន២៧ថែមទៀត មកពីប្រទេសចិន ជប៉ុន ប៉ាគីស្ថាន និងសិង្ហបុរី ដោយលើកឡើង ពីក្តីព្រួយបារម្ភសន្តិសុខជាតិ និងផលប្រយោជន៍ នៃគោលនយោបាយបរទេស ។ ការិយាល័យឧស្សាហកម្ម និង សន្តិសុខរបស់ក្រសួងពាណិជ្ជកម្ម បានបន្ថែមអង្គការទៅក្នុង បញ្ជីអង្គភាពរបស់ខ្លួន ដែលតម្រូវឲ្យមានអាជ្ញាប័ណ្ណ...
បរទេស ៖ ប្រទេសរុស្ស៊ី តាមសេចក្តីរាយការណ៍ បានប្រារព្ធធ្វើសមយុទ្ធយោធា នៅដែនសមុទ្រខ្មៅ ស្ថិតនៅខាងត្បូង ប្រទេសអ៊ុយក្រែន នៅថ្ងៃពុធម្សិលមិញនេះ និងបាននិយាយថា ខ្លួនចាំបាច់ត្រូវតែសម្រួច ការត្រៀមលក្ខណៈ ប្រយុទ្ធរបស់កងកម្លាំង ធម្មតានិងនុយក្លេអ៊ែ ព្រោះតែមានការកើនឡើង នៃសកម្មភាពអង្គការណាតូ នៅជិតព្រំដែនខ្លួន ។ ចំណែកប្រទេសអ៊ុយក្រែន ដែលនិយាយថា ខ្លួនជឿថា ប្រទេសរុស្ស៊ីប្រហែលជាកំពុងតែត្រៀម...
លោកស្រី ម៉ាកដាឡេណា អាន់ឌឺសុន (Magdalena Andersson) នាយករដ្ឋមន្ត្រីស្ត្រីដំបូងបំផុត នៅក្នុង ប្រវត្តិសាស្ត្ររបស់ប្រទេសស៊ុយអែត បានប្រកាសលាលែងពីតំណែង ក្រោយសភាបានបោះឆ្នោត តែងតាំងមិនបាន ១២ម៉ោងផង។ នេះបើយោងតាមការចុះផ្សាយរបស់ BBC នៅក្នុងថ្ងៃនេះ។ រឿងរ៉ាវទាំងនេះ កើតឡើងកាលពីថ្ងៃពុធម្សិលមិញ ក្រោយសភាតែងតាំងលោកស្រី Magdalena ជានាយករដ្ឋមន្ត្រី ដោយរដ្ឋាភិបាលចម្រុះ ដែលដឹកនាំដោយលោកស្រី...