ភ្នំពេញ៖លោក ហែម គីរី អគ្គលេខាធិការនៃសហព័ន្ធខ្មែរកីឡាហែលទឹកបានប្រាប់ឲ្យដឹងថា ការប្រកួតកីឡាហែលទឹកវ័យចាស់ ឆ្នាំ២០២៦ (Cambodia Master Swimming 2026) នឹងរៀបចំឡើងដោយសហព័ន្ធខ្មែរកីឡាហែលទឹក នឹងប្រព្រឹត្តិនាថ្ងៃសៅរ៍ ទី២ ខែឧសភា ឆ្នាំ២០២៦ នៅពហុកីឡដ្ឋានជាតិអូឡាំពិក (សហព័ន្ធខ្មែរកីឡាហែលទឹក) រាជធានីភ្នំពេញ មានកីឡាករ-កីឡាការិនីចូលរួមមានការកើនឡើងចំនួន ៥ ភាគរយជាងឆ្នាំ២០២៥។
លោកអគ្គលេខាធិការនៃសហព័ន្ធខ្មែរកីឡាហែលទឹក បានបន្តថា ការប្រកួតកីឡាហែលទឹកវ័យចាស់លើក់ទី៣ បានបញ្ចប់ដោយជោគជ័យដែលមានចូលរួមពីមហាជន និងកីឡាករ-កីឡាការិនីហែលទឹកតាមកម្រិតអាយុមានចំនួន ៤០ នាក់ មានការកើនឡើងគួរសមជាងលើកទី២ ក្នុងនោះកីឡាករ-កីឡាការិនីហែលទឹកជនជាតិបរទេសចូលរួមច្រើនជាងគេ។
សហព័ន្ធខ្មែរកីឡាហែលទឹកមានគោលបំណងចង់ផ្តល់ឱកាសដល់មហាជនទំាងជនជាតិខ្មែរ និងជនជាតិបរទេសរស់នៅក្នុងប្រទេសកម្ពុជា ចូលរួម ពិសេសបងៗស្រលាញ់វិស័យកីឡាហែលទឹក និងផ្តោតទៅលើការចូលរួមដើម្បីបង្កើតមិត្តភាព និងសាមគ្គីរវាងជនជាតិខ្មែរ និងជនជាតិបរទេសរស់នៅក្នុងប្រទេសកម្ពុជាតែម្តង។
លោក ហែម គីរី បានបន្ថែមថា ការប្រកួតនេះចំណុចសំខាន់ចង់បាន គឺជាប្រមូលធនធានមហាជន និងអត្តពលិមចូលនិវត្តន៍ ដើម្បីជ្រើសរើសកីឡាករ-កីឡាការិនីវ័យចាស់ចូលរួមការប្រកួតកីឡាហែលទឹកវ័យចាស់កម្រិតអន្តរជាតិ ដោយសារសហព័ន្ធហែលទឹកអន្តរជាតិបានរៀបចំការប្រកួតកីឡាហែលទឹកវ័យចាស់ជើងឯកពិភពលោកជារៀងរាល់ឆ្នាំ។
សហព័ន្ធខ្មែរកីឡាហែលទឹកមានគោលបំណងចង់ផ្តល់ឱកាសដល់មហាជនទំាងជនជាតិខ្មែរ និងជនជាតិបរទេសរស់នៅក្នុងប្រទេសកម្ពុជា ចូលរួម ពិសេសបងៗស្រលាញ់វិស័យកីឡាហែលទឹក និងផ្តោតទៅលើការចូលរួមដើម្បីបង្កើតមិត្តភាព និងសាមគ្គីរវាងជនជាតិខ្មែរ និងជនជាតិបរទេសរស់នៅក្នុងប្រទេសកម្ពុជាតែម្តង៕
ដោយ៖លី ភីលីព
