បរទេស៖យោងតាមរបាយការណ៍ដែលត្រូវបានចេញផ្សាយដោយរដ្ឋាភិបាលនៃរដ្ឋប៉ាឡេស្ទីនកាលពីថ្ងៃចន្ទម្សិលមិញបានឲ្យដឹងថា ការខាតបង់ពីវិស័យទេសចរណ៍បានកើនឡើងទៅជាង១០០០ពាន់លានដុល្លារ មកហើយគិតចាប់តាំងពីពេលកូវីដ។ របាយការណ៍ដែលជាការចូលរួមសហការគ្នារវាងក្រសួងទេសចរណ៍ជាមួយនឹងអជ្ញាធរជាតិទទួលបន្ទុកកិច្ចការងារស្ថិតិបានបន្ថែមទៀត ថាទេសចរណ៍របស់ប៉ាឡេស្ទីនកាន់តែមានភាពយ៉ាប់យ៉ឺនដោយសារតែវិស័យកូវីដជាពិសេសនៅក្នុងទីក្រុង Bethlehem ស្ថិតនៅក្នុងតំបន់ West Bank។ យោងតាមរបាយការណ៍ដែលបានធ្វើឡើងដដែលនេះក៏បានបញ្ជាក់ដែរថាកន្លងមកភ្ញៀវដែលស្ថាក់នៅសណ្ឋាគារក្នុងតំបន់ West Bank ប្រមាណជា ៧៧,២ភាគរយ គឺជាជនជាតិអ៊ីស្រាអ៊ែលនិងអារ៉ាប់ប្រមាណជា២២,៥ភាគរយជាពលរដ្ឋដែលរស់នៅក្នុងតំបន់ West Bank ដោយផ្ទាល់ហើយចុងក្រោយគឺ០,៣ភាគរយជាជនបរទេសផ្សេងៗ៕ ប្រែសម្រួល៖ស៊ុនលី
បរទេស៖រដ្ឋមន្ត្រីការបរទេសស៊ីរី លោក Faisal Mekdad នៅថ្ងៃចន្ទសប្ដាហ៍នេះ បានធ្វើការរិះគន់តួកគីពីបទជួយដល់ពួកបះបោរ នៅក្នុងតំបន់ភាគពាយព្យប្រទេស នៅក្នុងសង្គ្រាមស៊ីវិលដ៏វែងរបស់ប្រទេស ដែលបានចាប់ផ្តើមកើតមានឡើង នៅក្នុងឆ្នាំ២០១១។ លោក Faisal Mekdad បានថ្លែងយ៉ាងដូច្នោះ នៅមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៦។ ប្រទេសរុស្ស៊ីឈរនៅខាងរដ្ឋាភិបាលស៊ីរី ក្នុងការប្រយុទ្ធនឹងពួកបះបោរ ចំណែកប្រទេសតួកគី បានគ្រប់គ្រងលើផ្នែកប្រទេសស៊ីរីភាគខាងជើង តាំងពីឆ្នាំ២០១៦មកនោះ បានថ្កោលទោសរដ្ឋាភិបាលស៊ីរី សម្រាប់សង្គ្រាមស៊ីវិលក្នុងប្រទេស។...
បរទេស៖មន្ត្រីយោធារបស់ប្រទេសកូរ៉េខាងត្បូង នៅថ្ងៃអង្គារនេះ បាននិយាយប្រាប់ថា ប្រទេសកូរ៉េខាងជើង បានបាញ់តេស្តសាកល្បងមីស៊ីលវាយប្រហារក្នុងរយចម្ងាយខ្លី ចូលទៅក្នុងសមុទ្រ នៅព្រឹកថ្ងៃអង្គារនេះ នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន UPI។ អគ្គសេនាធិការចម្រុះកូរ៉េខាងត្បូង បាននិយាយថា មីស៊ីលនោះ ត្រូវបានបាញ់ចូលទៅក្នុងសមុទ្រភាគខាងកើតនៃប្រទេសកូរ៉េខាងជើង ពីតំបន់ដីគោកមួយកន្លែង កាលពីម៉ោង៦និង៤០នាទីព្រឹក ម៉ោងក្នុងតំបន់ ប៉ុន្តែមិនបានបញ្ជាក់ថា តើមីស៊ីលនោះជាប្រភេទមីស៊ីលផ្លោងដែរឬក៏អត់នោះទេ។ យោធារបស់ប្រទេសកូរ៉េខាងត្បូង បាននិយាយយ៉ាងដូច្នេះថា “យោធារបស់យើង កំពុងតែឃ្លាំមើលយ៉ាងយកចិត្តទុកដាក់...
បរទេស ៖ មន្ទីរប៉ង់តាហ្គោន កាលពីថ្ងៃចន្ទម្សិលមិញនេះ បានប្រកាសថា អាមេរិកបានធ្វើតេស្តរួចរាល់ នូវអាវុធម្យ៉ាង ដែលមានសមត្ថភាពបាញ់ចេញក្នុងល្បឿនលឿន ជាងសម្លេងដល់ទៅ ៥ដង ជោគជ័យហើយ ។ ការធ្វើតេស្តនេះ គឺជាលើកទី១ គិតចាប់តាំងតែពីឆ្នាំ២០១៣ដែលអាមេរិក បានធ្វើជោគជ័យហើយ ក៏ត្រូវបានគេមើលឃើញថា ធ្វើឡើងនៅក្រោយបន្តិចប៉ុណ្ណោះបន្ទាប់ពីរុស្សី ក៏ធ្លាប់បានប្រកាស កាលពីប៉ុន្មានខែកន្លងអំពីការ ធ្វើតេស្តជោគជ័យ អាវុធស្រដៀងគ្នានេះ...
អូស្រ្តាលី ៖ ការសិក្សាស្រាវ ជ្រាវ ស្តីពីការទទួលទានអាហារ បៃតងរបស់ក្មេងៗបានឲ្យដឹងថា អាហារជាលក្ខណៈគ្រួសារ នឹងមិនមែនជាការសូកប៉ាន់ និងការគំរាមកំហែង ឡើយ ប្រសិនបើអ្នកអង្គុយ នៅមុខទូរទស្សន៍ជាវិធីល្អបំផុត សម្រាប់ធ្វើឲ្យក្មេងៗ របស់អ្នកទទួលទានបន្លែ នេះបើយោងតាមការ ចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។ ឥឡូវនេះការស្រាវជ្រាវ វិទ្យាសាស្ត្រថ្មីមួយ ពីអ្នកជំនាញអូស្រ្តាលី បង្ហាញពីយុទ្ធសាស្ត្រមាតាបិតា...
អង់គ្លេស ៖ យោងតាមការស្រាវជ្រាវថ្មីមួយ បានឲ្យដឹងថា ប្រភេទសត្វបក្សីមានដើមទ្រូងធំៗ កំពុងក្រាប់ពង របស់ពួកគេ រហូតដល់២សប្តាហ៍ មុនជាងកាលពី ៦០ ឆ្នាំមុន ដែលវាជាផលវិបាក នៃការប្រែប្រួលអាកាសធាតុ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។ ដើម្បីពិនិត្យមើលផលប៉ះពាល់ នៃការឡើងកម្ដៅផែនដី លើសត្វស្លាប អ្នកស្រាវជ្រាវបានប្រើទិន្នន័យ បង្កាត់ពូជសម្រាប់សត្វបក្សី មានដើមទ្រូងធំៗ...
ខេត្ត Sichuan ៖ ការរកឃើញ ឧបករណ៍ បុរាណវិទ្យា នៅលើខ្ពង់រាប ឈីងហៃ-ទីបេ ផ្តល់នូវតម្រុយសំខាន់ៗ អំពីរបៀបដែលមនុស្សសម័យបុរាណ នៅដំណាក់កាលដំបូង បានធ្វើចំណាកស្រុកឆ្លងកាត់ អឺរ៉ាសៀ ជាង ១០០.០០០ ឆ្នាំមុនយោងតាមការចេញផ្សាយ ពីគេហទំព័រឆៃណាឌៀលី ។ រដ្ឋបាលបេតិកភណ្ឌវប្បធម៌ជាតិ បាននិយាយនៅក្នុងសន្និសីទសារព័ត៌មាន មួយថា វត្ថុបុរាណ...
មន្រ្តីអាជ្ញាធរ នៅក្នុងទីក្រុងហូជីមិញ បានជម្រុញឱ្យរដ្ឋាភិបាល វៀតណាម ទទួលស្គាល់លទ្ធផលតេស្តជំងឺកូវីដ១៩ បានមកពីការ ធ្វើតេស្តរហ័ស (Rapid test)។ នេះបើតាមការចុះផ្សាយ របស់សារព័ត៌មាន Channel News Asia ។ ការទទូចឱ្យរដ្ឋាភិបាល ទទួលស្គាល់លទ្ធផលតេស្តជំងឺកូវីដ១៩ បានមកពីការធ្វើតេស្តបែបរហ័ស នឹងអាចឱ្យដឹងពីចំនួន អ្នកវិជ្ជមានពិតប្រាកដ។ កន្លងទៅលទ្ធផលតេស្តរហ័ស គឺ...
បរទេស៖ប្រធានាធិបតី នៃប្រទេសអ៊ីរ៉ង់លោក Ebrahim Raisi កាលពីថ្ងៃអាទិត្យម្សិលមិញ បានធ្វើការលើកឡើងថា ប្រទេសរបស់លោកនឹងស្វែងរកកិច្ចសហប្រតិបត្តិការបន្ថែមទៀត ជាមួយនឹងតែបណ្តាប្រទេសទាំងឡាយណាដែ លផ្អែកសំខាន់ទៅលើគោលការណ៍ គោរពគ្នាទៅវិញទៅមកប៉ុណ្ណោះ។ សេចក្តីថ្លែងការណ៍របស់ប្រធានាធិបតីរូបនេះ ត្រូវបានយកមកធ្វើការប្រកាស ដោយរដ្ឋមន្ត្រីក្រសួងការបរទេស បានបន្ថែមទៀតថា កិច្ចសហប្រតិបត្តិការប្រភេទនេះ គឺនឹងមិនចំណាយលុយកាក់អ្វីទាំងអស់សោះឡើយ។ គួរឲ្យដឹងដែរថាសេចក្តីថ្លែងការណ៍នេះ ត្រូវបានធ្វើឡើងនៅក្នុងជំនួបមួយ ជាមួយនឹងរដ្ឋទូតអង់គ្លេសថ្មី ប្រចាំនៅប្រទេសអ៊ីរ៉ង់លោក Simon Shercliff។...
យេរូសាឡឹម៖អ្នកនាំពាក្យ របស់ក្រសួងការពារជាតិអ៊ីស្រាអ៊ែល នៅថ្ងៃចន្ទនេះបានប្រកាសថា កងកម្លាំងទ័ពអាកាសរបស់ប្រទេស ទើបតែបានទទួលយក យន្តហោះចម្បាំងប្រភេទ F-35 ចំនួន៣គ្រឿងទៀត ពីសហរដ្ឋអាមេរិកកាលពីថ្ងៃអាទិត្យម្សិលមិញ។ យន្តហោះចម្បាំង ដែលត្រូវបានហៅជាភាសា របស់អ៊ីស្រាអ៊ែលថា Adir បានធ្វើដំណើរចុះចត ដល់មូលដ្ឋានទ័ពអាកាស Nevatim ស្ថិតនៅភាគខាងត្បូង នៃប្រទេសហើយយន្តហោះ ទាំង៣គ្រឿងនេះ នឹងត្រូវប្រគល់ទៅឲ្យកងកម្លាំងទ័ព ក្នុងតំបន់ដែលមានឈ្មោះថាLions of...