ព័ត៌មានអន្តរជាតិ

ជំហានរបស់អ៊ីរ៉ង់ ក្នុងកិច្ចចរចានុយក្លេអ៊ែរ នាពេលអនាគត នឹងត្រូវគ្នា ទៅនឹងការផ្លាស់ប្តូរ ដោយភាគីផ្សេងទៀត

តេអេរ៉ង់ ៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Hossein Amir Abdollahian បានលើកឡើងថា សកម្មភាពរបស់អ៊ីរ៉ង់“ នឹងត្រូវគ្នាជាមួយជំហាន របស់ភាគីផ្សេងទៀត” នៅក្នុងកិច្ចចរចានាពេលអនាគត ក្នុងគោលបំណង ស្តារកិច្ចព្រមព្រៀង នុយក្លេអ៊ែរឆ្នាំ២០១៥ ឡើងវិញ។

សុន្ទរកថានេះនៅក្នុងកិច្ចប្រជុំ ជាមួយប្រធានស្វីសលោក Andreas Aebi ក្នុងអំឡុងពេល ដែលពួកគេពិភាក្សា អំពីទំនាក់ទំនងទ្វេភាគី និងបញ្ហាអន្តរជាតិជាច្រើន យោងតាមគេហទំព័រ របស់ក្រសួងការបរទេសអ៊ីរ៉ង់ ។

លោក Hossein Amir Abdollahian បានកោតសរសើរចំពោះ“ ទំនាក់ទំនងល្អ” រវាងសាធារណរដ្ឋអ៊ីស្លាម និងស្វីស ដោយសម្តែងក្តីសង្ឃឹមថា ដំណើរទស្សនកិច្ចរបស់លោក Andreas Aebi នឹងក្លាយជាជំហានដ៏សំខាន់មួយ ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការ រវាងសភានៃប្រទេសទាំងពីរ។

លោកបានចង្អុលបង្ហាញអំពីសក្តានុពលនៅក្នុងទំនាក់ទំនងទ្វេភាគី ជាពិសេសលើវិស័យសេដ្ឋកិច្ច និងវប្បធម៌ដោយលើកឡើងថា កិច្ចសហប្រតិបត្តិការ រវាងសហគ្រាសធុនតូច និង មធ្យម នៃប្រទេសទាំងពីរ នឹងត្រូវបានពង្រឹង តាមរយៈការរៀបចំកិច្ចប្រជុំគណៈកម្មការកិច្ច សហប្រតិបត្តិការ។

អ្នកការទូតកំពូលអ៊ីរ៉ង់រូបនេះ ក៏បានពន្យល់ពីគោលជំហររបស់អ៊ីរ៉ង់ ស្តីពីការបង្កើតរដ្ឋាភិបាល រួមបញ្ចូលគ្នានៅអាហ្វហ្គានីស្ថាន ដោយមានការចូលរួម ពីក្រុមជនជាតិទាំងអស់ ។

លោកសង្កត់ធ្ងន់ថា ការដោះស្រាយបញ្ហា ប្រឈមរបស់ជនភៀសខ្លួន គ្រឿងញៀន និង ភេរវកម្មនៅអាហ្វហ្គានីស្ថាន ទាមទារឱ្យមានការខិតខំ រួមគ្នាពីអន្តរជាតិ ។

សម្រាប់ផ្នែករបស់គាត់វាគ្មិនស្វីស បានសរសើរតួនាទីរបស់អ៊ីរ៉ង់ ក្នុងការទទួលជនភៀសខ្លួន អាហ្វហ្គានីស្ថានរាប់លាននាក់ ក្នុងរយៈពេលជាច្រើន ទសវត្សរ៍កន្លងមកនេះ ក៏ដូចជាវិធីសាស្រ្តបច្ចុប្បន្ន របស់អ៊ីរ៉ង់ ក្នុងការផ្តល់សេវាកម្មដល់ប្រជាជន អាហ្វហ្គានីស្ថាន៕
ដោយ ឈូក បូរ៉ា

Most Popular

To Top