បរទេស៖កោះតៃវ៉ាន់ នៅថ្ងៃព្រហស្បតិ៍នេះ បានស្នើចំណាយប្រាក់៨,៦៩ពាន់លានដុល្លារ លើកិច្ចការពារជាតិ ក្នុងរយៈពេល៥ឆ្នាំបន្ទាប់ ដោយរួមបញ្ចូលទាំងការចំណាយលើមីស៊ីលថ្មី ដោយព្រមានពីភាពចាំបាច់បន្ទាន់ដើម្បីធ្វើទំនើបកម្មអាវុធ ក្នុងទីចំពោះមុខនៃការគម្រាមកំហែងដ៏ធ្ងន់ធ្ងរមួយ ពីប្រទេសចិន។ ប្រធានាធិបតីតៃវ៉ាន់ លោកស្រី ត្សៃ អ៊ីងវិន នាពេលថ្មីៗនេះ បានធ្វើការធ្វើទំនើបកម្មកងកម្លាំងប្រដាប់អាវុធរបស់តៃវ៉ាន់ និងការបង្កើនការចំណាយលើការពារជាតិ ជារឿងអាទិភាពមួយ ជាពិសេសនោះ ស្របពេលដែលប្រទេសចិន បង្កើនសម្ពាធយោធានិងការទូត លើកោះតៃវ៉ាន់ ដែលខ្លួនអះអាងថាជាទឹកដីមួយផ្នែករបស់ខ្លួន។...
អាមស្ទើដាម៖ ចៅក្រមនៅតុលាការឧក្រិដ្ឋកម្មអន្តរជាតិ នៅថ្ងៃពុធទី១៥ ខែកញ្ញា បានអនុម័តការស៊ើបអង្កេតជាផ្លូវការលើឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ដែលអាចត្រូវបានចោទប្រកាន់ថា បានប្រព្រឹត្តក្រោមការដឹកនាំ របស់ប្រធានាធិបតីហ្វីលីពីន រ៉ូឌ្រីហ្គោ ឌូតឺតេ ក្នុងបរិបទនៃ“ សង្គ្រាមប្រឆាំងគ្រឿងញៀន” របស់លោក។ ICC បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថាចៅក្រម បានយល់ព្រមតាមសំណើរបស់ព្រះរាជអាជ្ញា ដើម្បីចាប់ផ្តើមការស៊ើបអង្កេតលើឃាតកម្ម ដែលអាចកើតមានជាឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។ ការវាយតម្លៃរបស់ចៅក្រមអំពីសំភារៈដែលបង្ហាញ ដោយព្រះរាជអាជ្ញាគឺថា“ អ្វីដែលហៅថា“ សង្គ្រាមប្រឆាំងគ្រឿងញៀន”...
ចិន ៖ ក្រុមហ៊ុនផលិតស្មាតហ្វូនចិន Xiaomi បានបង្ហាញពីគំនិត របស់ខ្លួនសម្រាប់វ៉ែនតាឆ្លា តវៃមួយគូកាលពីថ្មីៗនេះ ពោលគឺត្រឹមតែ ៥ ថ្ងៃប៉ុណ្ណោះ បន្ទាប់ពីក្រុមហ៊ុនបណ្តាញ ផ្សព្វផ្សាយសង្គមយក្ស អាមេរិក Facebook និង Ray-Ban បានប្រកាសពីគំរូរបស់ពួកគេ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។ ក្រុមហ៊ុនអេឡិចត្រូនិកចិន បានបញ្ចេញវីដេអូខ្លីមួយបង្ហាញ...
ប៉េកាំង ៖ អ្នកនាំពាក្យក្រសួងការបរទេសចិន បានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍ថា ការផ្លាស់ប្តូរ របស់សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស ដើម្បីនាំចេញនូវបច្ចេកវិទ្យា នាវាមុជទឹកនុយក្លេអ៊ែរ ដែលមានការរសើបខ្លាំង ទៅកាន់ប្រទេសអូស្ត្រាលី គឺគ្មានការទទួលខុស ខ្ពស់នោះឡើយ ។ សហរដ្ឋអាមេរិក អង់គ្លេស និងអូស្ត្រាលី បានប្រកាសនៅថ្ងៃពុធម្សិលមិញនេះ ពីការបង្កើតភាពជាដៃគូសន្តិសុខ ត្រីភាគីថ្មីមួយ ដែលមានឈ្មោះថា“ AUKUS”...
បរទេស៖អតីតប្រធានាធីបតីអាមេរិកលោក Donald Trump នៅក្នុងបទសំភាសមួយជាមួយនឹងអ្នកកាសែតកាលពីប៉ុន្មានថ្ងៃមុននេះ បានធ្វើការរិះគន់ខ្លាំងទៅលើរដ្ឋាភិបាលរបស់លោកប្រធានាធិបតីអាមេរិកបច្ចុប្បន្ន Joe Biden ទៅលើបញ្ហាសម្រេចចិត្តដកទ័ពអាមេរិក ចេញពីអាហ្គានីស្ថាន។ លោក Trump បានបន្តទៀតថាការដកទ័ពរបស់អាមេរិកចេញពីអាហ្គានីស្ថានបានក្លាយទៅជាឱកាសសម្រាប់ដល់ក្រុមអ្នកវិស្វកម្មនៃប្រទេស រុស្សីនិងចិនក្នុងការចូលទៅជួសជុលនឹងប្រើប្រាស់ឩបករណ៍យោធាទាំងឡាយដែលអាមេរិកបានបន្សល់ទុកនៅក្នុងប្រទេសមួយនេះ។ លោកបញ្ជាក់ថាការដកទ័ពដែលធ្វើឡើងមិនបានត្រឹមត្រូវបែរជាមិនត្រឹមតែផ្តល់អត្ថប្រយោជន៍ដល់សត្រូវរបស់អាមេរិកប៉ុណ្ណោះទេវាថែមទាំងបាន បង្កើនកម្រិតគ្រោះថ្នាក់ឲ្យអាមេរិកថែមទៀតផងដែរ។ ក្នុងនោះផងដែរលោក Trump ក៏បានបញ្ជាក់ពីក្តីព្រួយបារម្ភដែរថាតើសង្គ្រាមនៅអាហ្គនីស្ថាននឹងត្រូវពិតជាចប់សព្វគ្រប់មែនឬយ៉ាងណាខណៈដែល បញ្ហាជនភៀសខ្លួនអាហ្គានីស្ថានក៏មានការកើនឡើងដូចគ្នាទាំងនៅអាមេរិក និងនៅជុំវិញពិភពលោកផង៕ ប្រែសម្រួល៖ស៊ុនលី
បរទេស៖ប្រទេសអារ៉ាប៊ីសាអូឌីតកាលពីថ្ងៃអង្គារម្សិលមិញនេះបានឈានទៅដល់កិច្ចព្រមព្រៀងមួយជាមួយនឹងក្រុមហ៊ុនផលិតឱសថធំៗលើលោកដូចជា AstraZeneca និង Pfizer ផងដើម្បីធ្វើការលើកស្ទួយ ដល់កិច្ចការងារវិនិយោគទៅលើវិស័យសុខាភិបាល។ កិច្ចព្រមព្រៀងដែលបានធ្វើឡើង នៅក្នុងព្រឹត្តិការណ៍តាំងពិពណ៍ដ៏ធំមួយនៅក្នុងទីក្រុង Riyadh ឆ្នាំ២០២១ដែលបានដំណើរការចាប់ពីថ្ងៃអង្គារទៅដល់ថ្ងៃព្រសហ្បតិ៍នេះបើយោងតាមការបញ្ជាក់ដោយក្រសួង ទទួលបន្ទុកកិច្ចការងារវិនិយោគរបស់ប្រទេសអារ៉ាប៊ីសាអូឌីត។ ការចុះហត្ថលេខាដែលត្រូវបានធ្វើឡើងដោយដាច់ដោយឡែក ពីគ្នារវាងក្រសួងសុខាភិបាលជាមួយនឹងក្រុមហ៊ុន Astra Zeneca និង Pfizer ផងដែរនៅក្នុងថ្ងៃតែមួយហើយគោលបំណងសំខាន់នៃកិច្ចព្រមព្រៀង គឺបង្កើតឡើងដើម្បីរៀបចំកិច្ចការងារស្រាវជ្រាវការអភិវឌ្ឍនិងការកែច្នៃប្រឌិតនៃផលិតផលវ៉ាក់សាំងដែលអាចជួយគាំទ្រទៅដល់តម្រូវការផ្នែកសុខាភិបាលទាំងនៅក្នុងប្រទេសនិងក្រៅប្រទេស៕ ប្រែសម្រួល៖ស៊ុនលី
បរទេស៖ យន្តហោះទម្លាក់គ្រាប់បែកបំបាំងកាយប្រភេទ B-2 Spirit ថ្មីៗនេះត្រូវបានគេឃើញហោះហើរនៅពីលើមហាសមុទ្រអាត្លង់ទិកជាមួយមិត្តរួមទ័ពអាកាសអាមេរិក F-15s និង Eurofighter Typhoons របស់កងទ័ពអាកាសអង់គ្លេស កំឡុងពេលបេសកកម្មបណ្តុះបណ្តាលមួយដែលព្យាយាមបង្កើតទំនាក់ទំនងណាតូ និងកាត់បន្ថយ“ ហានិភ័យសន្តិសុខ” នៅអឺរ៉ុប។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ បានឱ្យដឹងថា កងទ័ពអាកាសអាមេរិកបានបញ្ជាក់នៅថ្ងៃអង្គារនេះថា យន្តហោះទម្លាក់គ្រាប់បែកបំបាំងកាយ...
សេអ៊ូល៖ សេតវិមានបានឲ្យដឹងនៅថ្ងៃពុធនេះថា ប្រទេសកូរ៉េខាងត្បូង បានបាញ់សាកល្បងដោយជោគជ័យនូវមីស៊ីលផ្លោង ដែលបាញ់ចេញពីនាវាមុជទឹកក្នុងស្រុក នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ។ ការបាញ់សាកល្បងនេះត្រូវបានធ្វើឡើងនៅពេលរសៀលនៅឯកន្លែងសាកល្បងរបស់ទីភ្នាក់ងារអភិវឌ្ឍន៍ការពារជាតិ (ADD) នៅខេត្តជុងឆុងខាងត្បូង ដោយមានការត្រួតពិនិត្យពីប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ជេអ៊ីន និងឥស្សរជនយោធាសំខាន់ៗទៀត។ មីស៊ីល SLBM ដែលត្រូវបានបង្កើតឡើងដោយផ្ទាល់ត្រូវបានបាញ់បង្ហោះនៅក្រោមទឹកពីនាវាមុជទឹក Dosan Ahn Chang-ho ដែលមានទំងន់ ៣,០០០...
ការសិក្សាមួយ បានបង្ហាញថា សត្វពស់សម័យថ្មី ទាំងអស់បានវិវត្តចេញ ពីប្រភេទសត្វមួយចំនួនតូច បានរួចជីវិតពីអាចម៍ផ្កាយយក្ស ដែលបានសម្លាប់សត្វ ដាយណូស័រ កាលពី ៦៦ លានឆ្នាំមុន នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។ អ្នកស្រាវជ្រាវនិយាយថា ព្រឹត្តិការណ៍ នៃការផុតពូជដ៏សាហាវ នៅចុង Cretaceous គឺជាទម្រង់ នៃការបំផ្លិចបំផ្លាញ ប្រកបដោយភាពច្នៃប្រឌិត...
ចិន ៖ ការសិក្សាមួយបានបង្ហាញថា បញ្ហាភ្នែកអាចបង្កើន ហានិភ័យ នៃជំងឺវង្វេងរហូតដល់ ៦០ភាគរយ ដោយសារការវិភាគថ្មី បង្ហាញពីទំនាក់ទំនង រវាងបញ្ហាចក្ខុវិស័យ និងសមត្ថភាពផ្លូវចិត្តខ្សោយ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។ អ្នកស្រាវជ្រាវបាននិយាយថា អ្នកជំងឺដែលមានចក្ខុវិស័យ កាន់តែយ៉ាប់យ៉ឺនទំនងជាបាត់បង់ សមត្ថភាពក្នុងការចងចាំគិត ឬធ្វើការសម្រេចចិត្ត។ ពួកគេបានវិភាគទិន្នន័យ លើមនុស្សពេញវ័យចំនួន ១២.៣៦៤...