ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ កំពុងរៀបចំផែនការ ប្រឆាំងនឹងការ គំរាមកំហែង របស់អ៊ីស្រាអែល

តេអេរ៉ង់៖ ទីភ្នាក់ងារសារព័ត៌មាន Tasnim បានឲ្យដឹងថា ប្រទេសអ៊ីរ៉ង់ បានរៀបចំផែនការ ដើម្បីប្រឆាំងការគំរាមកំហែង របស់អ៊ីស្រាអែល នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

មន្រ្តីផ្លូវការដែលមានទំនាក់ទំនង ជាមួយទីស្នាក់ការកណ្តាល Khatam al-Anbia របស់អ៊ីរ៉ង់ បានឲ្យដឹងថា អ៊ីស្រាអែលនៅតែត្រូវបានចាត់ទុកថា ជាកន្លែងដំបូងនៃការគំរាមកំហែង និងអសន្តិសុខនៅក្នុងតំបន់អាស៊ីខាងលិច ដោយសារការគាំទ្រដែលខ្លួនទទួលបានពីសហរដ្ឋអាមេរិកនិងបណ្តាប្រទេសអឺរ៉ុបមួយចំនួន។

អ៊ីរ៉ង់ បានរៀបចំ“ សេណារីយ៉ូស៊ើបការណ៍ និងប្រតិបត្តិការជាច្រើន ដើម្បីរារាំងអ៊ីស្រាអែល និងការគំរាមកំហែងរបស់អាមេរិក នៅក្នុងតំបន់” ។

លោកបានលើកឡើងថា “កងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់ អាចបង្កការខាតបង់យ៉ាងធ្ងន់ធ្ងរ និងមិនអាចសងសឹកដល់សត្រូវបាន យុទ្ធសាស្ត្រ និងការទាមទាររបស់របបនេះ”៕

ដោយ ឈូក បូរ៉ា

Most Popular

To Top