ហាណូយ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២១ថា ក្រសួងសុខាភិបាលរបស់ប្រទេស ទៀតណាមបានឲ្យដឹងថា វៀតណាម ត្រូវបានគេរាយការណ៍ថា មានករណីថ្មី នៃជំងឺកូវីដ-១៩ចំនួន១២.៤២០នាក់ នៅថ្ងៃ ព្រហស្បតិ៍ ក្នុងនោះរាប់បញ្ចូល ១២.៣៩៩នាក់ ជាអ្នកឆ្លងជំងឺក្នុងស្រុក និង២១នាក់ជាអ្នកនាំចូល ។ ក្រសួងបានឲ្យដឹងថា ការឆ្លងជំងឺថ្មី នាំឲ្យប្រទេសនេះមានអ្នកឆ្លងជំងឺសរុបកើនឡើងដល់៥៧៦.០៩៦នាក់ ជាមួយគ្នានេះដែរ...
ម៉ិចស៊ីកូស៊ីធី ៖ ទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២១ថា ក្រុមមន្ត្រីបាននិយាយថា យ៉ាងហោចណាស់ មនុស្សម្នាក់ បានស្លាប់ បន្ទាប់ពីគ្រោះរញ្ជួយដី កម្រិត៧,១រ៉ិចទ័រ វាយប្រហារនៅតំបន់ឆ្នេរ សមុទ្រស្ថិតនៅភាគខាងត្បូង ម៉ិកស៊ិក នៅក្រុង Acapulco រដ្ឋ Guerrero កាលពីយប់ថ្ងៃអង្គារ ។...
ឡូសអ៊ែនជីឡេស ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២១ថា ភ្លើងឆេះព្រៃ បានឆេះលើ ផ្ទៃដី ប្រមាណជាង៨.០០០នាក់ គីឡូម៉ែត្រក្រឡា នៅរដ្ឋកាលីហ្វ័រនីញ៉ា ភាគខាងលិចសហរដ្ឋអាមេរិក នៅក្នុងឆ្នាំនេះ ខណៈដែលភ្លើងឆេះព្រៃដ៏ធំ បានបន្តឆេះរាលដាល ។ ក្រសួងព្រៃឈើ និងការពារអគ្គីភ័យប្រចាំរដ្ឋកាលីហ្វ័រនីញ៉ា បានឲ្យដឹងនៅលើបណ្តាញសង្គម Twitter ថា...
ហុងគ្រី ៖ ការសិក្សាបានបង្ហាញថា សត្វឆ្កែជាមិត្តល្អបំផុត របស់មនុស្ស ហើយឥឡូវនេះការសិក្សាថ្មីមួយ បានបញ្ជាក់ថា សត្វឆ្កែពិត ជាមានទំនាក់ទំនងពិសេស ជាមួយម្ចាស់របស់វា ដែលបង្កើតសកម្មភាព ខួរក្បាលស្រដៀង នឹងទារកទើបនឹងកើតស្តាប់ម្តាយ របស់ពួកគេដែរ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។ អ្នកស្រាវជ្រាវ នៅប្រទេសហុងគ្រី បានរកឃើញថា សត្វឆ្កែមានទំនាក់ទំនង ជាមួយសំឡេងម្ចាស់...
បរទេស៖ រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken បាននិយាយនៅថ្ងៃទី ៧ ខែកញ្ញាថា សហរដ្ឋអាមេរិកគ្រោងរៀបចំជើងហោះហើរជម្លៀសថ្មីចេញពីរដ្ឋធានីកាប៊ុល របស់ប្រទេសអាហ្វហ្គានីស្ថាន ខណៈក្រុមតាលីបង់បានសន្យាថា នឹងអនុញ្ញាតឱ្យមនុស្សដែលមានឯកសារធ្វើដំណើរចាកចេញដោយសេរី។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២១ បានឱ្យដឹងដោយផ្អែកតាមការលើកឡើងរបស់លោក Antony Blinken នៅក្នុងសន្និសីទសារព័ត៌មានក្នុងទីក្រុង ដូហា ប្រទេស...
ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិនលោក វ៉ាងវិនប៊ីន បាននិយាយនៅថ្ងៃអង្គារថា រដ្ឋាភិបាលទីក្រុងប៉េកាំងបានជំទាស់ចំពោះការបំប៉ោងទ្រឹស្តីរបស់ណាតូអំពីការគំរាមកំហែងនុយក្លេអ៊ែរពីប្រទេសចិន។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២១ បានឱ្យដឹងដោយផ្អែកតាមការលើកឡើងរបស់លោក វ៉ាងវិនប៊ីន នៅក្នុងសន្និសីទសារព័ត៌មានថា « ចិនសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង និងប្រឆាំងដាច់ខាតចំពោះការរំលោភបំពានទ្រឹស្តីរបស់ណាតូ ចំពោះទ្រឹស្តីគំរាមកំហែងនុយក្លេអ៊ែររបស់ចិន។ ប្រទេសចិនតែងតែប្រកាន់ខ្ជាប់នូវលក្ខណៈការពារនៃយុទ្ធសាស្ត្រនុយក្លេអ៊ែររបស់ខ្លួន និងរក្សាសក្តានុពលនុយក្លេអ៊ែររបស់ខ្លួនក្នុងកម្រិតទាបបំផុត ស្របតាមតម្រូវការសន្តិសុខរដ្ឋ»។ លោកថា សម្ព័ន្ធភាពគួរតែបោះបង់ចោលគោលនយោបាយចែករំលែកនុយក្លេអ៊ែរ...
វ៉ាស៊ីនតោន៖ អតីតមេបញ្ជាការបញ្ជាការប៉ាស៊ីហ្វិកអាមេរិកលោក ហារី ហារីស បានអំពាវនាវឱ្យទីក្រុងវ៉ាស៊ីនតោន វាយតម្លៃឡើងវិញនូវគោលនយោបាយយូរអង្វែងរបស់ខ្លួន ក្នុងការរក្សាការប្តេជ្ញាចិត្តរបស់ខ្លួន ចំពោះភាពមិនច្បាស់លាស់នៃការការពារកោះតៃវ៉ាន់ ដោយព្រមានថា ប្រទេសចិនកំពុងព្យាយាម“ ត្រួតត្រា” កោះ ដែលគ្រប់គ្រងដោយខ្លួនឯងមួយនេះ។ លោកហារីស ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកូរ៉េខាងត្បូងរហូតដល់ខែមករា បានឲ្យដឹងនៅក្នុងបទសម្ភាសន៍ថ្មីៗនេះជាមួយសារព័ត៌មានក្យូដូដោយបានលើកឡើថា ប្រទេសចិន កំពុងស្វែងរកការត្រួតត្រាតៃវ៉ាន់” ដោយដាក់សម្ពាធលើទីក្រុងតៃប៉ិ។ រដ្ឋបាលសហរដ្ឋអាមេរិករបស់ប្រធានាធិបតីលោក ចូ បៃដិន...
បរទេស៖ ការតវ៉ានៅប្រទេសអេស្ប៉ាញ ដើម្បីប្រឆាំងនឹងការកើនឡើងនៃឧក្រិដ្ឋកម្មស្អប់មនុស្ស LGBTQ បានបន្តនៅថ្ងៃពុធនេះបន្ទាប់ពីករណីដែលមានយ៉ាងកក្រើកមួយដែលបានទាក់ទាញការចាប់អារម្មណ៍នៅទូទាំងប្រទេស បានកើតឡើងដោយមិនបានរំពឹងទុក។ យោងតាមសារព័ត៌មាន 10BOSTON ចេញផ្សាយកាលពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២១ បានឱ្យដឹងថា មនុស្សរាប់ពាន់នាក់បានប្រមូលផ្តុំគ្នានៅទីក្រុងម៉ាឌ្រីត និងទីក្រុង បាសេឡូណា ប្រទេស អេស្បាញរយៈពេលបីថ្ងៃ បន្ទាប់ពីយុវជនម្នាក់បានប្រាប់ប៉ូលីសថា គាត់ត្រូវបានក្រុមជនដៃដល់វាយធ្វើបាបយ៉ាងព្រៃផ្សៃនៅក្នុងរដ្ឋធានីអេស្ប៉ាញ។ បុរសរូបនោះបាននិយាយថា អ្នកឈ្លានពានដែលមិនស្គាល់អត្តសញ្ញាណទាំងនោះបានប្រើកាំបិតឆូតបបូរមាត់របស់គាត់ ហើយប្រើកំាបិតនោះ...
បរទេស៖យោងតាមការចេញផ្សាយរបស់ទូរទស្សន៍ BBC នៅថ្ងៃព្រហស្បតិ៍នេះបានឲ្យដឹងថាប្រទេសកូរ៉េខាងជើងបានប្រារព្ធពិធីខួបអនុស្សាវរិយនៃការកកើត ឡើងបក្សកម្មុយនីស លើកទី៧៣ របស់ខ្លួន។ ជារឿងដ៏ចម្លែកមួយដែរនៅពេលដែលពិធីលើកនេះធ្វើឡើងដោយមិនមានការបង្ហាញការបាញ់បង្ហោះឬក្បាលគ្រាប់មីស៊ីលឆ្លងទ្វីបណាមួយឡើយហើយជាពិសេសកងយោធា របស់ខ្លួនបែរជាបានធ្វើការប្តូរឈុតយោធាជំនួស ឲ្យឈុតដើម្បីការពារមេរោគពណ៍ក្រូចទៅវិញ។ ចំណែកឯមេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un ត្រូវបានគេមើលឃើញថាមានសភាពស្រកសាច់ជាងមុននិងត្រូវបានឈរនៅចំកណ្តាលនៃហ្វូងកុមារដែលមិនមានពាក់ម៉ាស ការពារនោះឡើយ។ គួរឲ្យដឹងថាប្រទេសកូរ៉េខាងជើងបច្ចុប្បន្នកំពុងត្រូវបានគេជឿជាក់ថាកំពុងស្ថិតនៅក្នុងបញ្ហាវិបត្តិកង្វះខាងស្បៀងអាហារនិងវិបត្តិសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរដោយសារតែបញ្ហារីករាល នៃវិរុសកូវីដនៅលើសកលោក៕ ប្រែសម្រួល៖ស៊ុនលី
អាគារសំណង់ ដែលត្រូវបានគេ គួរឲ្យកត់សម្គាល់ជាព្រះវិហារ Anglo-Saxon ត្រូវបានគេរកឃើញ នៅក្រោមមូលដ្ឋានគ្រឹះ នៃព្រះវិហារ Norman បន្ទាប់ពីអ្នកបុរាណវិទ្យា ដែលធ្វើការលើបណ្តាញផ្លូវដែក ល្បឿនលឿនថ្មី HS2 បានរកឃើញការប្រាសាទ បាក់ឌុបក្នុងការងារ របស់ក្រុមជំនុំចាស់របស់ St Mary នៅ Stokeville រដ្ឋ Buckinghamshire នេះបើយោងតាមការចេញផ្សាយ...