បរទេស៖ អតីតឯកអគ្គរដ្ឋទូត របស់លោកដូណាល់ត្រាំ ប្រចាំអង្គការសហប្រជាជាតិ បានសម្តែងការភ័យខ្លាចថា សាធារណរដ្ឋប្រជាមានិតចិន អាចនឹងចូល និងយកមូលដ្ឋានទ័ពអាកាស Bagram ដែលជាទីតាំងយុទ្ធសាស្ត្រយោធា ដែលធ្លាប់ជាស្នូល នៃការកាន់កាប់របស់ប្រទេសអាហ្វហ្កានីស្ថាន។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២១ បានឱ្យដឹងដោយផ្អែកតាម ការលើកឡើងរបស់លោកស្រី Haley ដែលបាននិយាយជាមួយ Fox...
ទីក្រុងរ៉ូម៖ បំណែកក្បាលសំពៅធ្វើពីលង្ហិន សម័យបុរាណចំនួន ៤ ដែលវត្ថុនីមួយៗមានទម្ងន់ ៤៥០ ផោនត្រូវបានរកឃើញពីសំណល់កប៉ាល់របស់ Carthage សម័យរ៉ូម៉ាំងបានលិចនៅឆ្នេរសមុទ្រ Sicily ក្នុងឆ្នាំ ២៤១ មុនគ.សនេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។ ដើមឡើយត្រូវបានភ្ជាប់ទៅនឹងធ្នូនៃនាវាចម្បាំង ឧបករណ៍ក្បាលសំពៅត្រូវបានប្រើប្រឆាំង នឹងកងនាវាចរ Carthaginian ក្នុងកំឡុងពេលសមរភូមិAegates ដែលបានបញ្ចប់សង្រ្គាម Punic លើកទីមួយ។...
ហាណូយ៖ ករណីឆ្លងវីរុសថ្មីសរុបចំនួន ៩ ៥២១នាក់ ត្រូវបានប្រកាសនៅថ្ងៃសៅរ៍ ដែលធ្វើឱ្យចំនួនអ្នកឆ្លងសរុបរបស់ប្រទេសវៀតណាម បានកើនឡើងដល់ ៥១១ ១៧០ នាក់។ យោងតាមសារព័ត៌មាន Vietnam News ចេញផ្សាយនៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២១ បានឱ្យដឹងថា ក្នុងចំណោមអ្នកជំងឺថ្មីចំនួន ៤ ៧៣៤ នាក់ ត្រូវបានរកឃើញនៅក្នុងសហគមន៍...
អ៊ីស្តង់ប៊ុល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២១ថា ទីភ្នាក់ងារព័ត៌មានតួកគី Demiroren បានរាយការណ៍ថា យ៉ាងហោចណាស់ពលរដ្ឋ ចំនួន៦នាក់បានស្លាប់ និង៧នាក់ផ្សេងទៀតបានរងរបួស នៅគ្រាដែលរថភ្លើងដឹកទំនិញមួយខ្សែ បានបុកនឹងរថយន្តដឹកអ្នកដំណើរធុនតូចចំនួន១គ្រឿង នៅភាគពាយព្យនៃប្រទេសតួកគី នៅថ្ងៃសៅរ៍នេះ ។ សេចក្តីរាយការណ៍បានឲ្យដឹងថា ការបុកគ្នា បានកើតឡើងនៅលើដងផ្លូវរថភ្លើងឆ្លងកាត់ នៅក្នុងស្រុក Ergene ខេត្ត...
ប៉េកាំង៖ រដ្ឋមន្ត្រីការបរទេសចិនលោក វ៉ាង យី បានប្រាប់បេសកជនអាកាសធាតុ អាមេរិកលោក ចន ឃើរី ថាភាពតានតឹងអូសបន្លាយ រវាងប្រទេសមហាអំណាចទាំងពីរ នឹងធ្វើឱ្យភាគីទាំងពីរពិបាកធ្វើការជាមួយគ្នា ក្នុងវិស័យអាកាសធាតុ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយផ្លូវការរបស់ប្រទេសចិន។ សុន្ទរកថារបស់លោក វ៉ាង យី បានកើតឡើងខណៈដែលទីក្រុងប៉េកាំង មានទំនាស់ជាមួយទីក្រុងវ៉ាស៊ីនតោន លើបញ្ហាមួយចំនួន រួមទាំងការរំលោភសិទ្ធិមនុស្សនៅស៊ីនជាំង ការបង្ក្រាបសេរីភាពនៅហុងកុង និងបញ្ហាប្រឈមផ្នែកសន្តិសុខ...
បរទេស៖ កងទ័ពជើងអាកាសសហរដ្ឋអាមេរិក តាមសេចក្តីរាយការណ៍ បានប្រកាសនៅថ្ងៃសុក្រសប្ដាហ៍នេះថា សហរដ្ឋអាមេរិក និងប្រទេសឥណ្ឌា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ ដើម្បីរួមគ្នាអភិវឌ្ឍយន្តហោះគ្មានមនុស្សបើក ដែលដំណើរការចេញពីអាកាស។ កិច្ចព្រមព្រៀងនោះ គឺជាគម្រោងដំបូងដែលគ្រោងធ្វើឡើង ក្រោមគោលគំនិតបច្ចេកវិទ្យាការពារជាតិ និងជំនួញរបស់អាមេរិកនិងឥណ្ឌា ជាគោលគំនិតដែលគេបង្កើតឡើង ដើម្បីលើកកម្ពស់ការផ្លាស់ប្តូរបច្ចេកវិទ្យាគ្នា ការស្រាវជ្រាវរួមគ្នា និងសហអភិវឌ្ឍន៍លើប្រព័ន្ធការពារជាតិ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ អនុលេខាធិការកងទ័ពអាកាស លោក Kelli L....
បរទេស៖ប្រព័ន្ធផ្សព្វផ្សាយរបស់ប្រទេសស៊ីរី បានរាយការណ៍ថា អ៊ីស្រាអែលបានធ្វើការវាយប្រហារតាមអាកាស ទៅលើគោលដៅនៅជិតទីក្រុងដាម៉ាស នៅថ្ងៃសុក្រនេះ ប៉ុន្តែមិនបង្កឲ្យមានអ្នករងគ្រោះនោះទេ ហើយនេះគឺជាការវាយប្រហារបែបនេះទីពីរ ក្នុងពេលត្រឹមតែពីរសប្ដាហ៍។ ប៉ុន្តែយោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន GULF NEWS នៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២១ បានឲ្យដឹងថា យោធារបស់ប្រទេសអ៊ីស្រាអែល បានបដិសេធមិនផ្តល់សេចក្តីអត្ថាធិប្បាយណាមួយ ស្តីពីសេចក្តីរាយការណ៍នេះទេ។ ប្រភពពីយោធាស៊ីរីមួយ ដែលត្រូវបានដកស្រង់ស្តីប្រព័ន្ធផ្សព្វផ្សាយរដ្ឋស៊ីរី បាននិយាយប្រាប់ថា...
បរទេស៖អគ្គលេខាធិការអង្គការសម្ពន្ធមិត្តយោធា ណាតូ នៅថ្ងៃសុក្រនេះ បានអំពាវនាវឲ្យរុស្ស៊ីបើកចំហស្តីពី សមយុទ្ធយោធា Zapad-2021 និងចំនួនកងទ័ពដែលចូលរួម ស្របពេលក្តីព្រួយបារម្ភមាន ការកើនឡើង នៅក្នុងប្រទេសប៉ូឡូញ តំបន់សមុទ្របាល់ទិក និងអ៊ុយក្រែន ស្តីពីបំណងរបស់ទីក្រុងមូស្គូ។ យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Yahoo News នៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២១ បានឲ្យដឹងថា...
ដាម៉ាស់៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២១ថា ទីភ្នាក់ងារព័ត៌មានរដ្ឋ SANA បានរាយការណ៍ថា មានការបាញ់មីស៊ីលជាថ្មីមួយមកលើទីតាំងមួយចំនួន នៅក្រុងដាម៉ាស់ នៅពាក់កណ្តាលអធ្រាតថ្ងៃព្រហស្បតិ៍ ។ ក្រុមការពារដែនអាកាសរបស់ស៊ីរី បានស្ទាក់ចាប់គ្រាប់មីស៊ីលនៅតំបន់ដាច់ស្រយាលនីរតីនៃក្រុងដាម៉ាស់ ដែលមានលាន់ លឺសំឡេងរំពងនៃការស្ទាក់ចាក់ចាប់លាន់លឹនៅរដ្ឋធានី ។ ទីភ្នាក់ងារ SANA បានរាយការណ៍ដោយដកស្រង់សម្តីប្រភពចេញពីយោធាម្នាក់ថា អ៊ីស្រាអ៊ែល បានបើកការវាយប្រហារ...
បរទេស៖នាយករដ្ឋមន្ត្រីជប៉ុន លោក Yoshihide Suga ដែលទើបឡើងកាន់តំណែងរយៈពេលតិចជាងមួយឆ្នាំនោះ បានប្រកាសនៅថ្ងៃសុក្រនេះថា លោកនឹងមិនឈរឈ្មោះជាមេដឹកនាំបក្សរបស់លោកទៀតទេ នៅចុងខែនេះ ហើយនេះជាការបញ្ចប់ការកាន់តំណែងជានាយករដ្ឋមន្ត្រីរបស់លោក។ ការសម្រេចចិត្តមិនចូលរួមក្នុងការប្រកួតប្រជែងតំណែងជាមេដឹកនាំ នៅថ្ងៃទី២៩ ខែកញ្ញារបស់លោក Yoshihide Suga នេះ គឺត្រូវបានធ្វើឡើង ស្របពេលដែលលោកប្រឈមមុខ នឹងអត្រាយល់ស្របតាមទាបគួរឲ្យកត់សម្គាល់ ដែលភាគច្រើនគឺជុំវិញការគ្រប់គ្រងរបស់លោក លើការរាតត្បាតជម្ងឺកូវីដ១៩ និងកីឡូអូឡាំពិករដូវក្តៅតូក្យូ។ នៅក្នុងអំឡុងសន្និសីទកាសែតមួយ...