បរទេស៖ ប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan បាននិយាយដោយឆ្លើយតប ទៅនឹងសំណួរមួយពីសារព័ត៌មាន CBS Newsថា ប្រទេសតួកគីចង់ ឲ្យ អាមេរិកដកកងទ័ពរបស់ខ្លួន ចេញពីប្រទេសដទៃទៀត នៅក្នុងតំបន់ដូចទៅនឹងការដកទ័ពចេញ ពីអាហ្វហ្គានីស្ថានដែរ។ លោក Erdogan បានដាក់ឈ្មោះជាពិសេស ប្រទេសស៊ីរីនិងអ៊ីរ៉ាក់ថា ប្រទេសទាំងពីរដែលទីក្រុងវ៉ាស៊ីនតោន គួរតែបញ្ចប់វត្តមានយោធារបស់ខ្លួន តាមទស្សនៈរបស់លោក។...
បរទេស៖ នាវាចម្បាំងអង់គ្លេសមួយគ្រឿង នៅថ្ងៃចន្ទនេះ កំពុងតែធ្វើដំណើរកាត់តាមច្រកសមុទ្រតៃវ៉ាន់ ឆ្ពោះទៅកាន់ប្រទេសវៀតណាម ហើយទង្វើបែបនេះ ទំនងជាធ្វើឲ្យប្រទេសចិនខឹង ស្របពេលមានភាព តានតឹងកើនឡើងខ្ពស់ រវាងចិននិងតៃវ៉ាន់។ តាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Us News នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ បានឲ្យដឹងថា រដ្ឋមន្ត្រីការពារជាតិតៃវ៉ាន់ លោក មិនបានផ្តល់សេចក្តីអត្ថាធិប្បាយ ដោយត្រង់នោះទេ...
ប៉េរូ ៖ អ្នកបុរាណវិទូបាននិយាយថា កម្មករបំពង់ឧស្ម័នបានរកឃើញគ្រោងឆ្អឹងរបស់មនុស្សចំនួន ៨ នាក់ ដែលត្រូវបានគេបញ្ចុះ នៅក្បែរឧបករណ៍ភ្លេង និងអាហារនៅប្រទេស ប៉េរូកាលពី ៨០០ ឆ្នាំមុនដោយចៃដន្យ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។ សាកសពមនុស្សពេញវ័យ និងកុមារត្រូវបានគ្របដោយសម្ភារៈ និងរុក្ខជាតិមុនពេលយកទៅបញ្ចុះ នៅកន្លែងនៅឈីលកា ប្រទេសប៉េរូ ដែលមានចម្ងាយប្រហែល ៣៧...
New Mexico ៖ អ្នកវិទ្យាសាស្ត្រកំពុងពណ៌នា អំពីដានជើងមនុស្ស ដែលមានអាយុ ២៣.០០០ ឆ្នាំត្រូវបានរកឃើញនៅ New Mexico ថា ជាភស្តុតាងដំបូង នៃសកម្មភាព មនុស្ស នៅអាមេរិក ដែលមានអាយុកាល ១០,០០០ ឆ្នាំមុនលឿន ជាងការជឿពីមុន នេះបើយោងតាមការ ចេញផ្សាយពីគេហទំព័រឌៀលីម៉ែល ។...
អាមេរិក ៖ អង្គការអវកាសណាសា បានបង្ហាញថា ទឹកកកសមុទ្រនៅតំបន់អាក់ទិក បានធ្លាក់ចុះដល់ផ្ទៃដី ត្រឹមតែ ១,៨២ លានម៉ាយការ៉េកាលពីថ្ងៃទី ១៦ ខែកញ្ញា ដែលជាកម្រិតទាបបំផុតទី១២ របស់វា នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។ អ្នកជំនាញនៅទីភ្នាក់ងារ អវកាសអាមេរិក និងមជ្ឈមណ្ឌល ទិន្នន័យព្រិល និងទឹកកកជាតិបានប្រើ ផ្កាយរណប...
ឆុងឆីង៖ សហរដ្ឋអាមេរិក គួរតែត្រូវបានសហគមន៍អន្តរជាតិថ្កោលទោស ចំពោះការរំលោភសិទ្ធិមនុស្ស នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន នេះបើយោងតាមអ្នកជំនាញនៅក្នុងសិក្ខាសាលាអន្តរជាតិមួយ ដែលរៀបចំឡើងនៅទីក្រុងចុងឈីង ភាគនិរតីប្រទេសចិន ។ អ្នកជំនាញជាង ៤០ នាក់អ្នកតំណាងប្រព័ន្ធផ្សព្វផ្សាយ និងអ្នកការទូតមកពីប្រទេសចិន បារាំង នេប៉ាល់ ជប៉ុន និងប្រទេសដទៃទៀតបានចូលរួមក្នុងសិក្ខាសាលានេះ ដែលជាព្រឹត្តិការណ៍តាមអ៊ីនធឺណិត នៅសម័យប្រជុំលើកទី ៤៨ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ។ លោក...
បាងកក៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយ នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១ថា ឆ្លងជំងឺកូវីដ-១៩របស់ប្រទេសថៃឡង់ដ៏ បានកើនឡើងចំនួន១២.៣៥៣នាក់ដោយនំាឲ្យកើនឡើងដល់ ១.៥៦១.៦៣៨នាក់ គិតត្រឹម រយៈពេល២៤ម៉ោងចុងក្រោយនេះ ។ មជ្ឈមណ្ឌលគ្រប់គ្រងជំងឺកូវីដ-១៩ ហៅកាត់ថា (CCSA) របស់ប្រទេសបាន រាយការណ៍ ឲ្យដឹងនៅថ្ងៃអាទិត្យនេះ ។ យោងតាម CCSA ដែលជាក្រុមការងារ...
បរទេស៖ បណ្តាប្រទេសណាតូ តែងតែបញ្ជូនយន្តហោះនិងយន្តហោះគ្មានមនុស្សបើករបស់ពួកគេ ទៅល្បាតនៅជិតព្រំដែនប្រទេសរុស្ស៊ី ជាពិសេសព្រំដែនខាងលិចរបស់ប្រទេស។ ជាលទ្ធផល កងទ័ពអាកាសរុស្ស៊ីតែងតែបញ្ជូនយន្តហោះចម្បាំងរបស់ខ្លួនដើម្បីការពារយន្តហោះទាំងនោះដែលចូលមកជិតព្រំដែន។ វិមានក្រឹមឡាំងរុស្ស៊ី បានបរិហារអាកប្បកិរិយារបស់យន្ដហោះណាតូម្តងហើយម្តងទៀត ផងដែរ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១ បានឱ្យដឹងថា កងទ័ពអាកាសរុស្ស៊ីបានបញ្ជួនយន្តហោះចម្បាំងប្រភេទ Su-35S ជំនាន់ទី ៤ ចំនួន ៣...
បរទេស៖ ប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan បានបញ្ជាក់ពីការត្រៀមខ្លួន របស់ទីក្រុងអង់ការ៉ាក្នុងការទិញប្រព័ន្ធការពារមីស៊ីលធុន S-400 Triumf ផលិតនៅរុស្ស៊ីមួយជុំទៀតនៅចំពោះមុខ ការព្រមានរបស់អាមេរិកថា វានឹងបង្កហានិភ័យ សន្តិសុខដល់អាមេរិក។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២១ បានឱ្យដឹងថា នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ CBS News...
បរទេស៖ យោងតាមការចេញផ្សាយ របស់កាសែតបរទេសកាលពីថ្ងៃសុក្រម្សិលមិញនេះ បានឲ្យដឹងថាប្រទេសស៊ែប៊ីបានធ្វើការបង្កើនកងកម្លាំងយោធា ដែលមានលក្ខខណៈប្រុងប្រៀបរួចជាស្រេចក្នុងការប្រយុទ្ធ នៅត្រង់តំបន់ព្រំដែនជាមួយនឹងតំបន់កូសូវ៉ូក្នុងពេលដែលស្ថានភាព តានតឹងកំពុងកើនឡើង។ ការសម្រេចចិត្តនេះត្រូវបានធ្វើឡើង នៅក្រោយពេលដែលក្រុមជនជាតិភាគតិចស៊ែប៊ី ដែលរស់នៅក្នុងតំបន់កូសូវ៉ូបានបិទតំបន់ព្រំដែនអស់រយៈពេល៤ថ្ងៃ មកហើយបន្ទាប់ពីអជ្ញាធរកូសូវ៉ូបានចេញបញ្ជាឲ្យមានការដោះស្លាកលេខ រថយន្តរបស់ស៊ែបីទាំងអស់ដែលធ្វើដំណើរចូលមក ក្នុងដែនដីរបស់ខ្លួននិងក៏បានបង្កើនទៅជាភាពតានតឹងរវាងគ្នារហូតមក។ កូសូវ៉ូមុននេះបន្តិចក៏បានដាក់ពង្រាយ កងកម្លាំងប៉ូលីសពិសេសរបស់ខ្លួនទៅកាន់តំបន់មានបញ្ហា និងជាតំបន់ដែលមានជនជាតិស៊ែប៊ីរស់នៅច្រើនបំផុត ដើម្បីដោះស្រាយបញ្ហាប៉ុន្តែជាលទ្ធផលក៏មានកើតជាបញ្ហាប៉ះទង្គិចគ្នា ហើយជនជាតិស៊ែប៊ី៣នាក់ត្រូវបានរងអំពើហិង្សា ពីអជ្ញាធរកូសូវ៉ូ។ គួរឲ្យដឹងដែរថាសង្គ្រាម នៅតំបន់កូសូវ៉ូត្រូវបានបញ្ចប់បន្ទាប់ពីអង្គការណាតូបានចូលមកជួយ គ្រប់គ្រងហើយកូសូវ៉ូបានប្រកាសឯករាជ្យដំបូងកាលពីឆ្នាំ២០០៨...