យោងតាមការចេញផ្សាយរបស់ The GOal បានឲ្យដឹងថា ក្លឹបបិសាចក្រហម Man UTD បានដាក់ផែនការ គួរឲ្យភ្ញាក់ផ្អើលមួយ ក្នុងការចរចាកីឡាករខ្សែការពារឆ្នើមម្នាក់ របស់ក្លឹប West Ham។
កីឡាករ El Hadji Malick Diouf ដែលកំពុងលេងក្នុងតំណែងខ្សែការពារ ស្លាបឆ្វេងរបស់ក្លឹប West Ham កំពុងមានព័ត៌មានទាក់ទងជាមួយនឹងកីឡាដ្ឋាន Old Trafford មួយរយៈមកហើយ។
ដំណឹងនេះកាន់តែច្បាស់ នៅពេលដែលប្រភពដដែលបានបញ្ជាក់ថា ការចរចាគ្នា ជាមួយនឹងកីឡាករវ័យ២១ឆ្នាំរូបនេះ បានធ្វើឡើងរួចរាល់ហើយ ក្នុងនោះជឿជាក់ថានឹងអាចធ្វើឡើងនៅរដូវក្តៅ ខាងមុខក្នុងតម្លៃខ្លួនប្រមាណជា១៩លានផោន៕
ប្រែសម្រួល៖ស៊ុនលី
