បរទេស៖ប្រេសិតពិសេសរបស់ប្រទេសចិនលោក Sun Guoxiang ដើម្បីកិច្ចការងារនៅតំបន់អាស៊ីលកាលពីសប្តាហ៍មុនត្រូវបានគេដឹងថាបានបំពេញទស្សនកិច្ចទៅកាន់ ប្រទេសមីយ៉ាន់ម៉ានិងពិភាក្សាជាមួយនឹងមេដឹកនាំយោធារបស់ប្រទេសនេះផងដែរ។ ជំនួបគ្នាដែលផ្តោតសំខាន់ទៅលើកិច្ចការងារជម្រុញនិងបើកផ្លូវពាណិជ្ជកម្មជាមួយនឹងចិនពីប្រទេសតំបន់នៅអាស៊ីអាគ្នេយ៍នេះទៅដល់តំបន់ឈូងសមុទ្រឥណ្ឌាទោះបីជាប្រទេស មីយ៉ាន់ម៉ាកំពុងប្រឈមមុខទៅនឹងទណ្ឌកម្មជាច្រើនពីបណ្តាប្រទេសលោកខាងលិចក្តី។ នៅក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចរយៈពេលដល់ទៅ ៧ថ្ងៃចាប់ពីថ្ងៃទី២១ដល់ថ្ងៃទី២៨ខែសីហាលោក Sun ក៏បានជួបជាមួយនឹងមេដឹកនាំយោធាលោក Min Aung Hlaing និងក៏ដូចជាលោករដ្ឋមន្ត្រីក្រសួងការបរទេសមីយ៉ាន់ម៉ា Wunna Maung Lwin និងមន្ត្រីជាន់ខ្ពស់ជាច្រើនរូបផ្សេងទៀតផងដែរ៕ ប្រែសម្រួល៖ស៊ុនលី
បរទេស៖ ជនជាតិកូរ៉េខាងជើងដែលស្រេកឃ្លាន បានប្រើមធ្យោបាយដោយចាប់ជំរិតកូន ៗ របស់គ្រួសារអ្នកមាន និងទាមទារប្រាក់លោះ ដើម្បីឱ្យពួកគេមានលទ្ធភាពទទួលបានចំណីអាហារ។ យោងតាមសារព័ត៌មាន Daily Mail ចេញផ្សាយនៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២១ បានឱ្យដឹងថា យ៉ាងហោចណាស់ មានការចាប់ពង្រត់កុមារចំនួន ៤ នាក់ ត្រូវបានគេរាយការណ៍នៅក្នុងប៉ុន្មានសប្តាហ៍ចុងក្រោយនេះ នៅក្នុងប្រទេសកូរ៉េខាងជើងដែលកំពុងជួបការលំបាក ក្រោមទណ្ឌកម្មអន្តរជាតិដែលដាក់លើរបបលោកប្រធានាធិបតី គីមជុងអ៊ុន។...
បរទេស៖រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី នាពេលថ្មីៗនេះ បានធ្វើការព្រមានចំពោះសហរដ្ឋអាមេរិកថា ភាពតានតឹងនយោបាយ រវាងទីក្រុងប៉េកាំងនិងទីក្រុងវ៉ាស៊ីនតោន អាចនឹងធ្វើឲ្យប៉ះពាល់ដល់កិច្ចប្រឹងប្រែងរបស់ប្រភព ឧស្ម័នផ្ទះកញ្ចក់ ធំពីររបស់ពិភពលោក ដើម្បីសហការប្រយុទ្ធនឹងបម្រែបម្រួលអាកាសធាតុ។ លោក វ៉ាង យី ដែលជាទីប្រឹក្សារដ្ឋនិងជារដ្ឋមន្ត្រីការបរទេសចិន បាននិយាយប្រាប់ប្រេសិតអាកាសធាតុអាមេរិក លោក John Kerry តាមរយៈវីដេអូខលកាលពីថ្ងៃពុធថា កិច្ចប្រឹងប្រែងរួមគ្នារបស់ភាគីទំាងពីរ...
បរទេស៖នាវាចម្បាំងរបស់អាមេរិកនិងអ៊ីស្រាអែល បានធ្វើប្រតិបត្តិការល្បាតសន្តិសុខដែនសមុទ្ររួមគ្នាមួយនៅក្នុងសមុទ្រក្រហម ក្នុងសប្ដាហ៍នេះ ស្របពេលដែលការផ្លាស់ប្តូរក្នុងទំនួលខុសត្រូវចំពោះអ៊ីស្រាអែល ពីទីបញ្ជាការនៅអឺរ៉ុបរបស់អាមេរិក ទៅឲ្យទីបញ្ជាការកណ្ដាលសហរដ្ឋអាមេរិក បានមានប្រសិទ្ធភាពនៅថ្ងៃពុធសប្ដាហ៍នេះ។ នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយ កងទ័ពជើងទឹកអាមេរិកបាននិយាយថា សមយុទ្ធនោះ រួមមានការចូលរួមដោយនាវាសមត្ថភាពមីស៊ីលនៃកងនាវាលេខ៥អាមេរិក USS និងយន្តហោះល្បាតដែនសមុទ្រ របស់ទ័ពជើងទឹកមួយគ្រឿង រួមជាមួយនាវាចម្បាំងទ័ពជើងទឹកអ៊ីស្រាអែលមួយគ្រឿង និងទូកល្បាត២គ្រឿង ដែលធ្វើកិច្ចការពារដែនអាកាស។ នៅក្នុងសេចក្តីប្រកាសព័ត៌មានដដែលនោះ លោក Brad Cooper ជាមេបញ្ជាការនៃទីបញ្ជាការកណ្ដាលកងកម្លាំងជើងទឹកអាមេរិក...
អាមេរិក៖រូបភាពដ៏គួរឲ្យភ័យខ្លាចបំផុត នៃព្យុះសង្ឃរាអ៊ីដាពីអវកាសត្រូវបានគេថតបាន ប៉ុន្មានម៉ោងមុនព្យុះនេះ បានបណ្តាលឲ្យដាច់ខ្សែភ្លើងបំផ្លាញដំបូលអគារ និងបណ្តាលឲ្យមនុស្សយ៉ាងតិច ៥ នាក់ស្លាប់ ខណៈវាបានបង្កភាពសាហាវនៅទូទាំងរដ្ឋ Louisiana នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។ សកម្មភាពថតបានដោយអវកាសយានិក នៅលើស្ថានីយ៍អវកាសអន្តរជាតិ (ISS) មុនពេលឥទ្ធិពលព្យុះសង្ឃរាប្រភេទ ៤ នៅថ្ងៃអាទិត្យ។ ល្បឿនខ្យល់របស់ Ida ២៣០គីឡូម៉ែត្រក្នុងមួយម៉ោងធ្វើឲ្យវាក្លាយជាព្យុះកំបុតត្បូងដ៏ខ្លាំងបំផុតទី ៥ មិនធ្លាប់មានបានវាយប្រហារលើដីគោកអាមេរិកនៅពីក្រោយព្យុះLabor...
សេអ៊ូល៖ ក្រសួងការពារជាតិកូរ៉េខាងត្បូង កំពុងស្វែងរកថវិកាចំនួន ៥៥,២ ទ្រីលានវ៉ុនស្មើនឹង (៤៧,៧ ពាន់លានដុល្លារអាមេរិក) សម្រាប់ឆ្នាំក្រោយពោល គឺកើនឡើង ៤,៥ ភាគរយពីឆ្នាំមុន និងប្រហាក់ប្រហែលនឹងប្រទេសជិតខាងរបស់ជប៉ុន។ ផែនការដែលក្រសួងការពារជាតិកូរ៉េខាងត្បូង បានបង្ហាញកាលពីថ្ងៃអង្គារ នឹងត្រូវដាក់ជូនរដ្ឋសភា នៅចុងសប្តាហ៍នេះ ដើម្បីសុំការអនុម័ត នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន ។ ក្រសួងការពារជាតិកូរ៉េខាងត្បូង នឹងត្រៀមថវិកាប្រមាណជា ១៣,៧...
ក្រុមតាលីបង់ បានបង្ហាញសម្ញែងអាវុធនិងយានយន្តធ្វើសឹកមួយចំនួនរបស់អាមេរិក ដែលពេលនេះកា្លយជារបស់ក្រុមខ្លួនកាន់កាប់ ក្នុងគោលបំណងដើម្បីជាការអបអរសាទរ ក្រោយពីទ័ពរបស់បរទេសបានដកចេញអស់ពីប្រទេសអាហ្វហ្គនីស្ថាន។ ក្បួនដង្ហែររបស់ក្រុមតាលីបង់ បានធ្វើឡើងនៅក្នុងទីក្រុង Kandahar ភាគខាងត្បូង ប្រទេសអាហ្វហ្គានីស្ថាន។ កងទ័ព ក្រុមតាលីបង់ បាននាំគ្នាគ្រវីទង់របស់ខ្លួន ដើម្បីជាការអបអរ និងជិះនៅលើរថយន្តស្ទើរតែថ្មីសន្លាងទៀតហើយ ដែលសុទ្ធសឹងតែបន្សល់ដោយគួរសត្រូវ។ បន្ថែមលើនោះ ទាហានរបស់ក្រុមតាលីបង់ ដែលក្លាយជាក្បាលម៉ាសុីនដឹកនាំថ្មី របស់ប្រទេសអាហ្វហ្គានីស្ថាន បានស្លៀកសម្លៀកបំពាក់ឈុតទាហានដូចគ្នាទៅនឹងឈុតទាហានរបស់អាមេរិក ថែមទៀតផង។...
គូឡាឡាំពួ៖ សម្ព័ន្ធភាពកីឡាបាល់ទាត់ម៉ាឡេស៊ី បានបាត់បង់និមិត្តសញ្ញារូបមួយ ផ្សេងទៀតកាលពីម្សិលមិញ ដោយសារមរណភាពរបស់អតីតសហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) និងប្រធានបច្ចេកទេសបាល់ទាត់ គូឡាឡាំពួ (KLFA) លោក S. Subramaniam យោងតាមការចេញផ្សាយពីគេហទំព័រឌឺវីប៊ីស។ យោងតាមសមាគមកីឡាបាល់ទាត់ម៉ាឡេស៊ី (FAM)បានឲ្យដឹងថា លោក Subramaniam ដែលជាអតីតគ្រូបង្វឹក KLFA និងជាគ្រូបង្វឹក FIFA បានទទួលមរណភាពនៅល្ងាចនេះ...
អ៊ីស្តង់ប៊ូល៖ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃពុធនេះបានឥ្យដឹងថា សេដ្ឋកិច្ចរបស់ប្រទេសតួកគី កំពុងទទួលបានកំណើនប្រមាណជា២១,៧ភាគរយគិតត្រឹម នៅក្នុងត្រីមាសទី២ គិតចាប់ពី ខែមេសាដល់ខែមិថុនា ខណៈដែលប្រទេសនេះកំពុងងើប ចេញពីវិបត្តិកូវីដ។ ប្រភពដដែលបានសរសេរទៀតថា GDP ឬផលិតផលក្នុងស្រុករបស់តួកគីបានកើនឡើងខ្លាំង នៅក្នុងត្រីមាសទី២នេះ ដោយធៀបទៅនឹងពេលវេលាដូចគ្នាកាលពីឆ្នាំទៅ ដែលតួកគីបានទទួលរងការ វាយប្រហារយ៉ាងខ្លាំងក្លាដោយ សារវិរុសកូវីដ។ តាមការព្យាករណ៍សេដ្ឋកិច្ចរបស់តួកគី គឺនឹងអាចទទួលបានកំណើនសរុបរហូត ទៅដល់៧,៩ភាគរយនៅក្នុងឆ្នាំ២០២១នេះពោល គឺកើនឡើងខ្លាំងជាងការព្យាករណ៍ចាស់ ដែលមានត្រឹមតែ៦,៣ភាគរយ...
កាលីហ្វ័រញ៉ា៖ការសិក្សារកឃើញថា ប្រព័ន្ធអ៊ីនធើណេតអាចត្រូវបានឈប់ដំណើរការ អស់ជាច្រើនសប្តាហ៍ បន្ទាប់ពីព្យុះព្រះអាទិត្យដ៏ធំមួយបំផ្លាញបណ្តាញខ្សែកាបអ៊ីនធើណេតធំរបស់ពិភពលោក នេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ នេះគឺជាការព្រមានរបស់សាកលវិទ្យាល័យកាលីហ្វ័រញ៉ា អ្នកវិទ្យាសាស្ត្រកំព្យូទ័រSangeetha Abdu Jyothi បានវាយតម្លៃថា តើអាកាសធាតុក្នុងលំហអាចប៉ះពាល់ដល់ហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធអ៊ីនធើណេតយ៉ាងដូចម្តេច។ ការប្រែប្រួលអេឡិចត្រូម៉ាញ៉េទិច ដែលបណ្តាលមកពីព្យុះព្រះអាទិត្យខ្លាំងមិនអាចបង្កគ្រោះថ្នាក់ដោយផ្ទាល់ ដល់ខ្សែកាបអុបទិកបង្កើតជាឆ្អឹងខ្នងនៃអ៊ីនធើណេតឡើយ។ ទោះយ៉ាងណាក៏ដោយពួកគេមានសក្តានុពល ក្នុងការដកចេញនូវឧបករណ៍ រំញោចសញ្ញាមាន នៅតាមខ្សែកាបក្រោមសមុទ្រដែលចាំបាច់ដើម្បីរក្សាការតភ្ជាប់នៅចម្ងាយឆ្ងាយ។ ហើយមិនត្រឹមតែខ្សែកាបក្រោមសមុទ្រងាយរងគ្រោះ នឹងការបំផ្លិចបំផ្លាញអាកាសធាតុអវកាសជាងខ្សែនៅលើដីប៉ុណ្ណោះទេ ប៉ុន្តែពួកគេក៏មានភាព មិនអាចចូលដំណើរការបានដែរពិបាកជួសជុល។...